រូបធ្វើទារុណកម្មលើកុមារ មិនមែនកើតឡើងនៅស្រុកខ្មែរទេ

ដោយ៖ សូរ្យរិទ្ធ

មាន​ប្រិយមិត្ត​ក្នុង​បណ្តាញ Facebook នៅ​កម្ពុជាជាច្រើនបាន Post និង Share រូបភាព​តៗ​គ្នា ស្តីពី​ការធ្វើ​ទារុណកម្មដ៏​រន្ធត់​ខ្លោចចិត្តទៅលើ​ក្មេងប្រុស​ម្នាក់ ថា​ជា​ហិង្សា​កើតឡើង​នៅក្នុង​ស្រុក​ខ្មែរ ឥឡូវ​សូមកុំ​ច្រឡំ​ទៀត តាមពិត​រឿងនេះកើតឡើង​នៅ​ស្រុកថៃ​ទេ ។​

Account Facebook ឈ្មោះ กนกพร แอ๊บแบ้ว បាន Post រូប​កុមារា​នេះ​ថា គេ​រស់នៅ​ភូមិ​ផូ​ន​.​ក ឃុំ​ណា​ខាំ ស្រុក​ស្រ៊ី​ស៊ុ​ង​ខ្រាម ខេត្ត​ណៈ​ខន​ផៈ​នុម ។ រូបភាព​បង្ហាញ​ពី​ការវាយដំ ឡើង​កន្ទួល​ជាំ​ពេញ​ខ្នង មាន​របួស​នៅត្រង់​ជើង​ចេញឈាម​យ៉ាងច្រើន ។ ព័ត៌មាន​សរសេរថា កុមារ​នេះ​ត្រូវ​ម្តាយ​វាយ​នឹង​ដែក​លួស ដោយសារគេ​មិន​ចូលរៀន គាត់​វាយ​កូន​ញឹកញាប់​ណាស់ ហើយ​លើក​នេះ​គាត់​វាយ​កូន​ជិត ២០ នាទី ទើប​អ្នកជិតខាងទាញ​កុមារ​នោះ​ចេញ នាំទៅ​មន្ទីរពេទ្យ​ជាបន្ទាន់ ។ ឪពុក​របស់​កុមារា​នេះ បាន​ទៅធ្វើ​ការបាត់ ទាល់តែត្រឡប់មកវិញបានដឹងរឿង។

​ក្រោយ​ការ Post រឿងនេះ​មក ក៏មានអ្នក Comment មក​ចូលរួម​យ៉ាងច្រើន ដោយ​អំពាវនាវ​ឱ្យមាន​ការផ្តន្ទាទោស​ម្តាយ​របស់​ក្មេងប្រុស​នោះ ពីព្រោះ​ធ្វើ​ទារុណកម្ម​ហួសហេតុ​ពេក ។

​ដូច្នេះ​នេះជាការបកស្រាយ​របស់ «​មតិ​អ្នក​អន​ឡាញ​» ចាត់ទុកជា​សេចក្តីជូនដំណឹង​ដល់​ប្រិយមិត្ត Facebook មួយចំនួន សូមកុំ​ច្រឡំ​ថា​ជា​រឿង​កើតឡើង​នៅ​ស្រុក​ខ្មែរ​បន្តទៀត បើ​មាន​ការពិត ប្រភព​ពិត ចាំ Post និង បរិយាយ បើ​មិន​ដូច្នោះ​ទេ វា​អាច​ខូច​ឈ្មោះ​ស្រុក​យើង ប្រជាជន​យើងជាពុំខាន ពីព្រោះ​សម័យ Facebook នេះ​ព័ត៌មាន​ហោះ​លឿន​ណាស់ «​ផ្អើល​ក្អែក ១ ជា​ក្អែក ១០ ជា​ក្អែក ១ រយ ជា​ក្អែក ១ ពាន់ ១ មុ​ឺ​ន »​ជាពុំខាន ៕

រូបធ្វើទារុណកម្មលើកុមារ មិនមែនកើតឡើងនៅស្រុកខ្មែរទេ(Kapook)