អនុវត្ត​តាម​រូបមន្ត​មួយនេះ ជួយឲ្យ​សម្រស់​ក្មេងជាងវ័យ

អង្ករគឺជាធាតុផ្សំធម្មជាតិ​​ដ៏សំខាន់​មួយ​នៅក្នុង​ប្រទេសជប៉ុន ដែល​ត្រូវ​បានគេ​ប្រើជា​គ្រឿង​សម្អាង​សម្រាប់​ថែរក្សា​សម្រស់ឲ្យក្មេងជាងវ័យ។ វាជាប្រភព​មួយនៃវីតាមីន B ដែល​ជួយជម្រុញ​ដល់ការ​បង្កើតឡើងវិញ​នៃកោសិកា ទប់ស្កាត់​ការឆាប់ចាស់ និងជួយ​កែលម្អដំណើរ​ការឈាម​រត់។
 
អនុវត្ត​តាម​រូបមន្ត​មួយនេះ ជួយឲ្យ​សម្រស់​ក្មេងជាងវ័យ
ខាងក្រោម​នេះ ជារូបមន្ត​សង្ងាត់​សម្រាប់បង្កើត​ម៉ាសធម្មជាតិផ្សំ​ពីអង្ករ​របស់ប្រទេសជប៉ុន​ដ៏មាន​ប្រសិទ្ធភាព៖
- យក​អង្ករ ២ ទៅ ៣ ស្លាប​ព្រាបាយ ដាក់​ចូលទៅក្នុងទឹក​ត្រជាក់ធម្មតា ហើយ​ចាប់ផ្ដើម​ចម្អិនវា​ឲ្យបានឆ្អិន​ល្អ។ បន្ទាប់​មក រក្សាកាកល្បាយ​អង្ករ និង​ទឹកង្ករ​នៅក្នុងចាន​ដាច់​ដោយ​ឡែក​ពីគ្នា។
- យកកាកល្បាយ​អង្ករដែល​បានចម្អិន​រួច លាយ​បញ្ចូលគ្នា​ជាមួយនឹង​ទឹកដោះគោឆៅ ១ ស្លាប​ព្រាបាយ។ កូរលាយបញ្ចូល​គ្នារហូតទទួល​បាន​ល្បាយ​ស្មើសាច់​ល្អ (ម៉ត់ចូល​សាច់មួយ) ទើបធ្វើ​ការ​បន្ថែម​ទឹក​ឃ្មុំ ១ ស្លាបព្រាបាយ​ទៀត រួចកូរវាឲ្យសព្វ​ល្បាយ​ម្ដងទៀត។
- ចាប់ផ្ដើមអនុវត្តម៉ាសធម្មជាតិនេះ​នៅលើមុខ​របស់អ្នក។ មុខរបស់អ្នក​​ត្រូវតែ​​សម្អាតឲ្យ​​ស្អាតល្អ​​បំផុត មុនពេល​ចាប់ផ្ដើម​បិទម៉ាស​ធម្មជាតិនេះ។ អនុញ្ញាត​រក្សាវាឲ្យ​បាន ៣០ នាទី ហើយ​ដោយប្រុងប្រយ័ត្ន បន្ទាប់មក​ទើបយក​វាចេញ។ ជាចុង​ក្រោយ លាងសម្អាត​មុខរបស់​អ្នកជាមួយនឹង​ទឹកអង្ករ​ដែលបាន​រក្សាទុកនោះ។
ទឹកអង្ករ​ត្រូវបាន​ផ្ទុកជាមួយនឹងសារធាតុប្រឆាំង​អុកស៊ីតកម្ម ហើយមាន​អនុភាពខ្ពស់​ជួយឲ្យស្បែក​របស់អ្នក​មានសំណើម។ វាអាចស្រូបយកកាំរស្មីអ៊ុលត្រាវីយូឡេ (ដែល​មាន​ឥទ្ធិពល​មក​លើស្បែក), ជួយ​រក្សាភ្ជាប់​សារធាតុ​ទង់ដែង និង​ជួយពន្យឺត​ការ​បង្កើត​នៃ​សារធាតុ​ដែល​មាន​បង្កឲ្យ​មាន​ស្នាមខ្មៅ​នៅលើស្បែក និង​កាត់​បន្ថយ​សារធាតុ​ដែល​មាន​ស្រាប់​រួចទៅ​ហើយថែម​ទៀតផង។ សម្រាប់​ទឹកអង្ករ អ្នកអាច​រក្សាវាទុកក្នុង​ទូរទឹកកក តែមិនឲ្យ​លើសរយៈ​ពេលពី ៤ ថ្ងៃទេ។ អ្នក​ត្រូវអុនវត្ត​វិធីនេះ ឲ្យបាន ២ ដងក្នុង​មួយថ្ងៃ, នៅពេល​ព្រឹក និង​ពេលល្ងាច​ដើម្បីទទួលប្រសិទ្ធិភាព​ដ៏ល្អសម្រាប់ស្បែក​មុខរបស់​អ្នក។ ដូចគ្នានេះ​ផងដែរ អ្នកអាច​បង្កកល្បាយ​នេះ នៅក្នុងទូរទឹកកក​ដើម្បីរក្សា​វាទុកក្នុង​រយៈពេលយូរ សម្រាប់​ការប្រើប្រាស់​នៅលើកក្រោយ​ទៀត៕
ដោយ៖ Brugn
ប្រភព៖ justnaturallife

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • អនុវត្ត​តាម​រូបមន្ត​មួយនេះ ជួយឲ្យ​សម្រស់​ក្មេងជាងវ័យ