មនុស្ស៣៤នាក់​ ​សង្ស័យ​ពុលចំណីអាហារ​​នៅស្រុកបាកាន

ខេត្តពោធិសាត់ ៖ ​បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព​បានឲ្យដឹងជំហានមកដឹងថា ​មនុស្សក្មេងចាស់ប្រុសស្រី ​៣៤នាក់ ​មានអាការៈក្អួតចង្អោរ​ រាករូស(ពុល) កាលពីម៉ោង១១និង៣០នាទី​ថ្ងៃត្រង់ថ្ងៃទី២៤ ធ្នូ ​២០១៥ ស្ថិតក្នុងភូមិតំាងគោក ​ឃុំតាលោ ​ស្រុកបាកាន ។

ក្នុងហេតុការណ៍នេះ​ សមត្ថកិច្ចបានសង្ស័យថា​អាចពុលទឹកក្រូច​ ចំណែកមន្រ្តីសុខាភិបាលថា​ ជាការពុលចំណីអាហារ ។

សេចក្តីរាយការណ៍បានបន្តថា ​មកដល់ព្រឹកថ្ងៃទី២៥ធ្នូនេះ ​សមត្ថកិច្ចជំនាញ​ពាក់ព័ន្ឋមិនទាន់ហ៊ានអះអាង​ពីមូលហេតុពិតបា្រកដនៅឡើយទេ។

ព័ត៌មានលម្អិតនឹង​មានផ្សាយជូននៅលើ​សារព័ត៌មានកោះសន្តិភាព ៕