ព្រោះ​តែ​បញ្ហា​ Software ធ្វើ​ឲ្យ​អ្នក​ទោស​ក្នុង​​​​សហរដ្ឋអាមេរិក​ជា​ច្រើន​នាក់​ត្រូវ​ដោះ​លែង​មុនពេល​កំណត់


ព្រោះ​តែ​បញ្ហា​ Software ធ្វើ​ឲ្យ​អ្នក​ទោស​ក្នុង​​​​សហរដ្ឋអាមេរិក​ជា​ច្រើន​នាក់​ត្រូវ​ដោះ​លែង​មុនពេល​កំណត់

អ្នក​ទោស​ក្នុង​សហរដ្ឋអាមេរិក​ច្រើន​ជាង​៣២០០​នាក់​ ត្រូវ​បាន​ដោះ​លែង​​មុន​ពេល​កំណត់​ ដោយ​សារ​តែ​មាន​បញ្ហា​ខាង​ Software ​មួយ​បាន​កើត​ឡើង។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ CNN។

 

ព្រោះ​តែ​បញ្ហា​ Software ធ្វើ​ឲ្យ​អ្នក​ទោស​ក្នុង​​​​សហរដ្ឋអាមេរិក​ជា​ច្រើន​នាក់​ត្រូវ​ដោះ​លែង​មុនពេល​កំណត់

 

បញ្ហា​ Software ដែល​កើត​មាន​លើ​ប្រព័ន្ធ​កុំព្យូទ័រ​​បាន​បណ្ដាល​​ឲ្យ​​​គណនា​ខុស​ នូវ​​រយៈ​ពេល​ឃុំ​ឃាំង​របស់​អ្នក​ទោស​ ដែល​ផ្អែក​លើ​អ្វី​ដែល​គេ​បាន​សង​ និង​​​​​អត្តចរិត​បស់​ពួក​គេ​​អំឡុង​ពេល​ដែល​នៅ​ក្នុង​គុក។ ការ​វិភាគ​​លើ​បញ្ហា​មួយ​នេះ​បាន​បង្ហាញ​ថា ជា​មធ្យម​អ្នក​ទោស​ដែល​ជាប់​ឃុំ​ឃាំង​គឺ​ត្រូវ​បាន​ដោះ​លែង​មុន​ពេល​កំណត់​៤៩​ថ្ងៃ។ ក្នុង​ចំណោម​នោះ​មាន​អ្នក​ទោស​ម្នាក់​ត្រូវ​បាន​កាត់​បន្ថយ​ពេល​វេលា​ឃុំ​ឃាំង​ដល់​ទៅ​៦០០​ថ្ងៃ​ឯ​ណោះ។​​​​​​​

 

បញ្ហា​មួយ​នេះ​ត្រូវ​បាន​ក្រុម​អាជ្ញាធរ​​មាន​សមត្ថកិច្ច​ប្រទះ​ឃើញ​​តាំង​ពី​ឆ្នាំ​២០១២​មក​ម្ល៉េះ ប៉ុន្តែ​​​ដោយ​សារ​មូលហេតុ​មួយ​ចំនួន​ ការ​រក​ដំណោះ​ស្រាយ​បញ្ហា​នេះ​ត្រូវ​គេ​អូស​បន្លាយ​រហូត​មក​ទល់​ពេល​នេះ។ ក្នុង​សេចក្ដី​ថ្លែង​ការ​មួយ​របស់​លោក​​ Jay Inslee ​អភិបាល​ក្រុង​​នៃ​រដ្ឋ​វ៉ាស៊ីនតោន​បាន​​​លើក​ឡើង​ថា​ នេះ​គឺ​ជា​បញ្ហា​​ចាក់​ស្រេះ​ដ៏​ធ្ងន់ធ្ងរ​មួយ​ ហើយ​លោក​ក៏​បាន​បញ្ជា​ឲ្យ​ នាយកដ្ឋាន​នៃ​ការ​កែ​សម្រួល​ ដោះ​ស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ទាន់​ពេល​ផង​ដែរ។

 

​គួរ​បញ្ជាក់​ថា​​ សមត្ថកិច្ច​ក្នុង​តំបន់​កំពុង​តែ​ជួយ​នាំ​យក​អ្នក​ដែល​ត្រូវ​ចំណាយ​ពេល​ក្នុង​គុក​បន្ថែម​ទៀត​មក​វិញ​ ហើយ​មាន​​អ្នក​ទោស​ប្រាំ​នាក់​ហើយ​ដែល​បាន​​វិល​ត្រឡប់​មក​វិញ។ ចំពោះ​បញ្ហា Software ​នេះ​ដែរ​នឹង​ត្រូវ​គេ​រៀប​ចំ​ដោះ​ស្រាយ​នៅ​ក្នុង​ថ្ងៃ​ទី​៧​ខែ​មករា​ឆ្នាំ​២០១៦​ខាង​មុខ​នេះ៕​​​​​​​​​​​​

 

​​​

ចុច​អាន៖  បុរស​ម្នាក់​ទិញ​​iPhone​ និង​​ Apple gift cards​​ តម្លៃ​​៧៥​​ម៉ឺន​​ដុល្លារ​​ ទៅ​លក់​នៅ​ហុងកុង ត្រូវ​ចាប់​ខ្លួន​

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ CNN, BBC​​​​​​​