តារាចម្រៀង​ប្រុស ២ រូប ដែលមាន​ប្រវត្តិ​ជា​ក្មេង​កំព្រា​

ជីវិត​គឺជា​ការតស៊ូ ហើយ​ការ​ស៊ូ​ជំនះ​គ្រប់​ឧបសគ្គ​នេះហើយ គឺជា​មាគ៌ា​ឆ្ពោះទៅរក​ពន្លឺ​ភ្លី​ស្វាង​នៅក្នុង​ជីវិត​។ គ្រប់​បណ្តា​ប្រទេស​នៅលើ​លោក ឱ្យតែ​ឮ​ពាក្យ​ថា «​ក្មេង​កំព្រា​» តើនរ​ណាមួយ​ដែល​ហ៊ាន​ស្រមៃ​គិតថា ពួកគេ​មានផ្ទះ​ធំ​ទ្រនំ​ខ្ពស់ មាន​សម្លៀកបំពាក់ និង អាហារ​ហូបចុក​គ្រប់គ្រាន់​នោះ គឺ​គ្មានទេ ព្រោះ​តថភាព​ដែល​យើង​បាន​​ឃើញជាក់ស្តែង ក្មេង​កំព្រា​ទាំងអស់​សុទ្ធតែ​រស់នៅ​ដោយ​ភាព​ឯកោ គ្មាន​ទី​ពំនឹង​ពឹងពាក់ រស់នៅ​រសាត់អណ្តែត ទៅតាម​យថាកម្ម និង តាម​បរិបទ​សង្គម​រស់នៅ​។

ប៉ុន្តែ​ក៏មាន​ក្មេង​កំព្រា​ជាច្រើន​នាក់ ដែល​ខិតខំ​ពុះពា​ជំនះ​គ្រប់​ឧបសគ្គ ហែល​ឆ្លង​នូវ​ព្យុះ​ដែល​បាន​ហក់​សង្គ្រប់​បោកបក់​ក្នុង​ជីវិត​របស់​ពួកគេ​ឱ្យ​រសាត់​ឆ្ងាយ ហើយក៏​សម្រេច បាន​លទ្ធផល​ចុងក្រោយ​ដែល​ពួកគេ​ប៉ង​ក្នុង​ជីវិត ។ តួយ៉ាង​ដូចជា​តារាចម្រៀង​ប្រុស​ពីររូប​ប្រចាំ​ប្រទេស​កម្ពុជា​យើង​នេះ​ជាដើម បើទោះបីជា​ខ្លួន​មានឈ្មោះ​ជា​ក្មេង​កំព្រា រស់នៅ​លំបាក​វេទនា​យ៉ាងណាក៏ដោយ ក៏​ពួកគេ​ទាំងពីរ​នៅតែ​ខិតខំ​ពុះពា​ជម្នះ​គ្រប់​ឧបសគ្គ​ដើម្បី​ក្លាយខ្លួនជា​តារាចម្រៀង​មានឈ្មោះ​បោះ​សំឡេង​ដែលជា​ក្តី​ស្រមៃ​របស់ខ្លួន​នោះ​។

​តារាចម្រៀង​ប្រុស​ទាំងពីរ​រូបនោះ​គឺ​៖

​ជ័យ សា​វ៉ាត : តារាចម្រៀង​សំនៀង​ផ្អែម​ស្រទន់​ដែល​ទស្សនិកជន​ចាប់ផ្តើម​ស្គាល់​ច្បាស់​តាមរយៈ​កម្ម​វី​ធី​ប្រឡង ចម្រៀង​ដ៏​មាន​ប្រជាប្រិយភាព «​ផ្កាយ​រះ​ក្នុង​សួន​» រដូវ​កាល​ទី ១ ក្នុង​ប៉ុស្តិ៍​ទូរទស្សន៍​អប្ប​រា ដែល​ទទួលបាន​ចំណាត់​លេខ ២ ម្នាក់នេះ ក៏មាន​ប្រវត្តិ​ជូរចត់​មិនធម្មតា​នោះឡើយ ពោលគឺ​លោក​ជា​ក្មេង​កំព្រា​ទាំង​ឪពុក​ទាំង​ម្តាយ ហើយ​ត្រូវ​រកប្រាក់​មក​ផ្គត់ផ្គង់​ការរស់នៅ​របស់ខ្លួន​តាំងតែ​ពី​តូច​។ ប៉ុន្តែ​ដោយសារតែ​មានចិត្ត​ពុះពា​ខ្ពស់ និង ស្រឡាញ់​ក្នុង​វិស័យ​សិល្បៈ លោក​ក៏​សម្រេចចិត្ត​ដាក់ពាក្យ​ប្រឡង​រហូត​ទទួលបាន​ចំណាត់ថ្នាក់​លេខ​២ រឿង​ដែល​កាន់តែ​មោ​ទក​ទៀត​នោះ ដោយសារតែ​លោក​មានចិត្ត​ស្លូតបូត ជា​មនុស្ស​ប្រកបដោយ​ក្រមសីលធម៌​ខ្ពស់ ដែល​អាច​ថ្ព​ង់​ទាញ​ការស្រឡាញ់​ចូលចិត្ត​ពី​មជ្ឈដ្ឋាន​ទូទៅ​នោះ ទើប​តម្រូវឱ្យ​អភិជន​ចិត្តបុណ្យ​ម្នាក់​បាន​ទទួល​រូបលោក​មក​ធ្វើជា​កូនចិញ្ចឹម ហើយ​ស្រឡាញ់​រាប់អាន​ទំនុកបម្រុង​ទុកដូចជា​កូនបង្កើត​ទៀតផង​។ ហើយ​បច្ចុប្បន្ននេះ លោក​ក៏​ជា​អ្នកចម្រៀង​ម្នាក់​ប្រចាំ​ផលិតកម្ម​មេ​ហ្គា​ផងដែរ ។

តារាចម្រៀង​ប្រុស ២ រូប ដែលមាន​ប្រវត្តិ​ជា​ក្មេង​កំព្រា​

តារាចម្រៀង​ប្រុស ២ រូប ដែលមាន​ប្រវត្តិ​ជា​ក្មេង​កំព្រា​

តារាចម្រៀង​ប្រុស ២ រូប ដែលមាន​ប្រវត្តិ​ជា​ក្មេង​កំព្រា​

​សាំង សេរី​ផាណុង : តារាចម្រៀង​រូប​សង្ហា​ម្នាក់នេះ ត្រូវបាន​ទស្សនិកជន​ស្គាល់​ច្បាស់​តាមរយៈ​ការប្រឡង​​ចម្រៀង​ក្នុង​ស្ថានីយទូរទស្សន៍​ប៉ុ​ស្ត​លេខ ៣ កាលពី​ប៉ុន្មាន​ឆ្នាំមុន ហើយ​ក្រោយមក​លោក​ក៏​ចូល​ច្រៀង​ក្នុង​ផលិតកម្ម​ភី​ជីន ដែលមាន​បទ​ចម្រៀងរ​ប​ស់លោក​ជាច្រើន​បទ​បានទទួល​ការចាប់អារម្មណ៍ និង គាំទ្រ​ពី ទស្សនិកជន​។ រឿង​ដែល​គួរឱ្យ​អាណិតអាសូរ និង កោតសរសើរ​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់លោក​នោះ​គឺ លោក​ជា​ក្មេង​កំព្រា​ឪពុកម្តាយ​តាំងតែ​ពី​អាយុ​៥ ឆ្នាំ​មកម្ល៉េះ បើ​និយាយ​ពី​ភាព​កំសត់​អត់ឃ្លាន​នោះ គឺ​លោក បាន​ឆ្លងកាត់​ភាព​ជូរ​ចក់​ក្នុង​ជីវិត​ស្ទើរ​រាប់មិនអស់​មុននឹង​ឈានដល់​ចំណុច​នេះ​៕ ភូមិន្ទ

តារាចម្រៀង​ប្រុស ២ រូប ដែលមាន​ប្រវត្តិ​ជា​ក្មេង​កំព្រា​

តារាចម្រៀង​ប្រុស ២ រូប ដែលមាន​ប្រវត្តិ​ជា​ក្មេង​កំព្រា​