រដ្ឋ​អាស៊ាន​ណា​មាន​ចំណាត់ថ្នាក់​គុណភាព​សេវាកម្ម​នៃ​ប្រតិបត្តិការ​ពាណិជ្ជក​ម្ម​ល្អ​ជាងគេ​?

​លំហូរ​នៃ​ទំនិញ​ដោយ​សេរី គឺជា​ផ្នែក​មួយ​នៃ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ចុងឆ្នាំ​២០១៥​។ ដើម្បី សម្រេច​ឲ្យ​បាន​លំហូរ​នេះ វា​ទាមទារ​រដ្ឋ​អាស៊ាន ត្រូវ​លុបបំបាត់​របាំង​ពន្ធគយ និង​មិនមែន​ពន្ធគយ​ដែល​រារាំង​ពាណិជ្ជកម្ម​ក្នុង​តំបន់​។ ទោះបីជា​ពន្ធគយ​លើ​ទំនិញ​មួយចំនួន នឹងត្រូវ​កាត់បន្ថយ និង​លុបបំបាត់ ក៏ដោយ អ្នកទទួលបន្ទុក​ផ្នែក​ប្រតិបត្តិការ​នៃ​ការនាំចេញ និង​នាំចូល​លើ​វិស័យ នឹង​នៅតែមាន​តួនាទី សំខាន់​។​

​យ៉ាងណាក៏ដោយ យោងតាម​របាយការណ៍​ឆ្នាំ​២០១៤ នៃ​ធនាគារពិភពលោក​ស្តីពី​គុណភាព នៃ​សេវា កម្ម​ក្នុងការ​ប្រតិបត្តិការ​នៃ​ការនាំចេញ​នាំចូល​ដែល​សំដៅលើ​សេវា​នៃប្រតិបត្តិ​ការ​នៃ​ការដឹកជញ្ជូន និង ផ្នែក​ពន្ធគយ មាន​រដ្ឋ​អាស៊ាន​មួយចំនួន មិនទាន់មាន​លក្ខណៈ​ល្អប្រសើរ​នៅឡើយ​នោះទេ​។ ខាង ក្រោម​នេះ​ជា​ចំណាត់ថ្នាក់​របស់​រដ្ឋ​អាស៊ាន​ដែល​បាន​ស្ទាប់ស្ទង់​ដោយ​ធនាគារពិភពលោក ពី​លេខ​១( អាក្រក់​បំផុត​) ទៅ ៥ (​ល្អ​បំផុត​) ។ 

១. សិង្ហ​បុរី  ស្ថិតនៅក្នុង​ចំណាត់ថ្នាក់ ៣.៩៧
២. ម៉ាឡេស៊ី ស្ថិតនៅក្នុង​ចំណាត់ថ្នាក់ ៣.៤៧
៣. ថៃ ស្ថិតនៅក្នុង​ចំណាត់ថ្នាក់ ៣.២៩
៤. ឥណ្ឌូនេស៊ី ស្ថិតនៅក្នុង​ចំណាត់ថ្នាក់​៣.២១
៥. វៀតណាម ស្ថិតនៅក្នុង​ចំណាត់ថ្នាក់ ៣.០៩
៦. ហ្វីលីពីន ស្ថិតនៅក្នុង​ចំណា​ច់​ថ្នាក់ ២.៩៣
៧. កម្ពុជា ស្ថិតនៅក្នុង​ចំណាត់ថ្នាក់ ២.៦៧
៨. ឡាវ ស្ថិ​នៅក្នុង​ចំណាត់ថ្នាក់ ២.៣១
៩. មី​យ៉ាន់​ម៉ា ស្ថិតនៅក្នុង​ចំណាត់ថ្នាក់ ២.០៧
​សូមបញ្ជាក់​ផងដែរ​ថា ព្រុយ​ណេ មិនមាន​ទិន្នន័យ​នៅក្នុង​ការធ្វើ​ចំណាត់ថ្នាក់​របស់​ធនាគា​រ​ពិភពលោក​៕