​សាខា​កាំកុងត្រូល ខេត្តស្វាយរៀង ចុះ​ផ្សព្វផ្សាយ​ពី​សុវត្ថិភាព ម្ហូបអាហារ

ស្វាយរៀង: លោក ណា​ល់ វិចិត្រ ប្រធាន​សាខា​កាំកុងត្រូល ខេត្តស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៥​នេះ បាន​អញ្ជើញ​ចុះ​ផ្សព្វផ្សាយ ចំណេះដឹង អំពី​ការជ្រើសរើស​ម្ហូបអាហារ ដែលមាន​សុវត្ថិភាព ដល់​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស នៅ​សាលាបឋមសិក្សា ហ៊ុនសែន បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង​។​

​លោក ណា​ល់ វិចិត្រ បាន​មានប្រសាសន៍ថា​៖ គោលបំណង​សំខាន់ នៃ​ការចុះ​ផ្សព្វផ្សាយ ចំណេះដឹង​នៃ​ការជ្រើសរើស ម្ហូបអាហារ ដែលមាន​សុវត្ថិភាព ដល់​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស នាពេលនេះ គឺ​ដើម្បី​ឲ្យ​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ទាំងអស់ បាន​យល់ដឹង​នូវ ផលិតផល ម្ហូបអាហារ​វេច​ខ្ចប់​ស្រាប់ លក្ខ​ខ័​ណ្ឌ​តម្រូវ​មាន ជាអាទិ៍ ឈ្មោះ​មុខទំនិញ ឈ្មោះ​អាស័យដ្ឋាន អ្នកទទួលខុសត្រូវ លើ​ផលិតផល (​អ្នក​ផលិត​. អ្នក​វេច​ខ្ចប់ ឬ​អ្នកធ្វើ​ពាណិជ្ជកម្ម​). ប្រភព . ប​វិមាណ​. ទំងន់​ចំណុះ​. លេខ​ឡូ​តិ៍​. ថ្ងៃ​ផុតកំណត់​នៃ​ការប្រើប្រាស់​. ថ្ងៃ​ផលិត​គ្រឿងផ្សំ​. អត្រា​ជាតិ​អាល់កុល​. វិធី​ប្រើប្រាស់ ( ប្រសិនបើ​ចាំបាច់​). លិខិតអនុញ្ញាត​របស់ ស្ថាប័ន​មាន​សមត្ថកិច្ច មុន​ដាក់​ឲ្យ​ចរាចរ (​បើ​មាន​លក្ខ​ខ័​ណ្ឌ​តម្រូវ និង​ចំពោះ​ផលិតផល ដែល​ផលិត​ក្នុងស្រុក​). ស្លាក​សញ្ញា​សុវត្ថិភាព ឬ​ស្លាក​សញ្ញា​ស្តង់ដា​ផ្សេងៗ ហើយ​ជា​ចុងក្រោយ​នោះ គឺ​ល័ក្ខខ័ណ្ឌ​អនាម័យ នៃ​ការ​ដាក់តាំង​លក់​៕V/S