លោក ឱម យ៉ិនទៀង បដិសេធថា អ្នក​គំរាម​បាញ់​សន្តិសុខ មិនមែនជា​មន្ត្រី ACU ទេ​

ភ្នំពេញ: ​លោក ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ប្រកាស​​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែធ្នូ​នេះ​ថា អ្នក​ដែល​គំរាម​បាញ់​សន្តិសុខរបស់​ក្រុមហ៊ុន​សន្តិសុខ​ឯកជន មិនមែនជា​មន្ត្រី​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ACU ដូច​ការចុះផ្សាយ​របស់​កាសែត​នោះទេ​។ លោក​ឱម​យ៉ិនទៀង បាន​ជួប​សន្តិសុខ​រងគ្រោះ​នោះ នៅព្រឹកថ្ងៃទី២៥ ខែធ្នូនេះ​។​

​លោក​ឱម​យ៉ិនទៀង បាន​ឲ្យ​ដឹងថា អ្នក​គំរាម​បាញ់​សន្តិសុខ ធាតុពិត ឈ្មោះ ស្រី វារ​: ជា​ទាហាន​សក្តិ​៤​។ នៅព្រឹកថ្ងៃទី២៥ ខែធ្នូនេះ លោក ឱម យ៉ិនទៀង បាន​ជួប​បុគ្គលិក​សន្តិសុខ ដែល​រងគ្រោះ ដោយ​ទាហាន គំរាម​បាញ់សម្លាប់។ ហេតុការណ៍នោះ បាន​កើត​ឡើង​ កាលពីយប់ថ្ងៃទី២៤ ឈាន​ចូលថ្ងៃទី២៥​ ខែធ្នូ​ នៅជិតសាលារចនា ខាង​ក្រោយ​ព្រះបរមរាជវាំង​៕

លោក ឱម យ៉ិនទៀង បដិសេធថា អ្នក​គំរាម​បាញ់​សន្តិសុខ មិនមែនជា​មន្ត្រី ACU ទេ​

លោក ឱម យ៉ិនទៀង បដិសេធថា អ្នក​គំរាម​បាញ់​សន្តិសុខ មិនមែនជា​មន្ត្រី ACU ទេ​
លោកឱមយ៉ិនទៀង និងសន្តិសុខរងគ្រោះ ដោយសារការគំរាមបាញ់ពីទាហានស័ក្តិ ៤