ព្រឹត្តិការណ៍​ពិភព​លោក គួរ​កត់​សម្គាល់ថ្ងៃ២៥ ​ធ្នូ ក្នុង​ប្រវត្តិសាស្រ្ដ​

ព្រឹត្តិការណ៍​ពិភព​លោក គួរ​កត់​សម្គាល់ថ្ងៃ២៥ ​ធ្នូ ក្នុង​ប្រវត្តិសាស្រ្ដ​

ថ្ងៃទី២៥ ធ្នូ ឬ​​ជា​ថ្ងៃ​បុណ្យ​គ្រិស្តស្មាស​នៃ​បណ្ដា​ប្រទេស​កាន់​សាសនា​គ្រិស្ដ។ មាន​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​ចំនួន​បាន​កើត​ឡើង​ក្នុង​ថ្ងៃ​នេះ ដែលមាន​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

 

ព្រឹត្តិការណ៍​ពិភព​លោក គួរ​កត់​សម្គាល់ថ្ងៃ២៥ ​ធ្នូ ក្នុង​ប្រវត្តិសាស្រ្ដ​
 

១. ប្រធានាធិបតី​អាមេរិក George Washington ធ្វើ​ដំណើរ​ឆ្លង​ទន្លេ​ Delaware

 

ព្រឹត្តិការណ៍​ពិភព​លោក គួរ​កត់​សម្គាល់ថ្ងៃ២៥ ​ធ្នូ ក្នុង​ប្រវត្តិសាស្រ្ដ​

នា​ថ្ងៃ​២៥ ធ្នូ ១៧៧៦ លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក George Washington បាន​នាំ​កង​កម្លាំង​ឆ្លង​ទឹក​ទន្លេ Delaware (ក្នុង​រដ្ឋ​ Delaware សហរដ្ឋអាមេរិក បច្ចុប្បន្ន) ធ្វើ​កង​ទ័ព​អង់គ្លេស​ភ្ញាក់​ផ្អើល​ក្នុង​សម័យ​​សឹក​សង្គ្រាម​​បដិវត្ត​អាមេរិក។ លោក​បាន​នាំ​កម្លាំង​ និង​យក​ជ័យ​ជម្នះ​​ក្នុង​ទី​ក្រុង Trenton បន្ត​ដល់រដ្ឋ New Jersey និង Pennsylvania ។

 

២. ប្រទេស​ក្នុង​សង្រ្គាម​លោក​លើក​ទី​១ ផ្អាក​បាញ់​គ្នា

 

ព្រឹត្តិការណ៍​ពិភព​លោក គួរ​កត់​សម្គាល់ថ្ងៃ២៥ ​ធ្នូ ក្នុង​ប្រវត្តិសាស្រ្ដ​

ថ្ងៃ​​បុណ្យ​​គ្រិស្តស្មាស​នា​ឆ្នាំ​១៩១៤ មាន​ការ​​ផ្អាក​បាញ់​​​គ្នា ក្នុង​សង្គ្រាម​លោក​លើក​ទី​១។ ទាហាន​​ភាគី ជា​ច្រើន​​បង្កើត​បរិយាកាស​ស្និទ្ធស្នាល​ រាប់​រក​គ្នា​ដូច​បង​ប្អូន និង​ច្រៀង​ចម្រៀង​​​គ្រិស្តស្មាស​ទៀត​ផង។

 

៣. ថ្ងៃ​កំណើត​អ្នក​ប្រាជ្ញ​វិទ្យាសាស្ត្រ​​រូប​វិទ្យា ញ៉ូវតុន

 

ព្រឹត្តិការណ៍​ពិភព​លោក គួរ​កត់​សម្គាល់ថ្ងៃ២៥ ​ធ្នូ ក្នុង​ប្រវត្តិសាស្រ្ដ​
 

នា​ថ្ងៃ​បុណ្យ​គ្រិស្តស្មាស ២៥ ធ្នូ ១៦៤២ អ្នក​ប្រាជ្ញ​រូប​វិទ្យា​ អ៊ីសាក់ ញ៉ូវតុន បាន​កើត។ អ្នក​ប្រាជ្ញ​ល្បី​ល្បាញ​រូប​នេះ​ បាន​បង្កើត​​រូប​មន្ត​ច្បាប់​រូបវិទ្យា​ អំពី កម្លាំង ទំនាញ ចលនា… ដែល​​មនុស្ស​ជា​ច្រើន​សិក្សា​ស្វែង​យល់​សព្វ​ថ្ងៃ​នេះ។

 

៤. សហភាព​សូវៀត​​ឈ្លានពាន​ប្រទេស​ ប៉ាគីស្ថាន

 

ព្រឹត្តិការណ៍​ពិភព​លោក គួរ​កត់​សម្គាល់ថ្ងៃ២៥ ​ធ្នូ ក្នុង​ប្រវត្តិសាស្រ្ដ​
 

នា​ថ្ងៃ​​ ២៥ ធ្នូ ១៩៧៩ សាធារណរដ្ឋ​​​សហភាព​សូវៀត​​បាន​​បញ្ចេញ​ទ័ព​​ដំបូង​របស់​ខ្លួន​​និង​ចាប់​ផ្ដើម​សង្គ្រាម​ សូវៀត-អាហ្វហ្គានីស្ថាន។

 

៥. ហ៊ីរូហ៊ីតូ ​ក្លាយ​ជា​អធិរាជ​ប្រទេស​ជប៉ុន​

ព្រឹត្តិការណ៍​ពិភព​លោក គួរ​កត់​សម្គាល់ថ្ងៃ២៥ ​ធ្នូ ក្នុង​ប្រវត្តិសាស្រ្ដ​
 

ចំ​ថ្ងៃ​គ្រិស្តស្មាស ១៩២៦ ហ៊ីរូហ៊ីតូ បាន​​គ្រង​មកុដ​ក្លាយ​ជា​អធិរាជ​ទី​១២៤ នៃ​ប្រទេស​ជប៉ុន។

 

៦. កប៉ាល់​ លោក គ្រីស្ដុប កូឡុំ លិច​នៅ​សមុទ្រ​នៃ​កោះ Hispaniola​​​

 

ព្រឹត្តិការណ៍​ពិភព​លោក គួរ​កត់​សម្គាល់ថ្ងៃ២៥ ​ធ្នូ ក្នុង​ប្រវត្តិសាស្រ្ដ​

ថ្ងៃ​ ២៥ ធ្នូ ១៤៩២ លើ​ឆ្នេរ​សមុទ្រ​នៃ​កោះ Hispaniola (កោះ​មួយ​​មហា​សមុទ្រ​អាត្លង់តិច) ។ សំពៅ​របស់​លោក Christopher Columbus បាន​លិច​ក្នុង​មហា​សមុទ្រ។ ប៉ុន្តែ​​ក្រោយ​មក​លោក​​ក៏​បាន​ទៅ​ដល់​ទឹក​ដី​ថ្មី គឺ​សហរដ្ឋអាមេរិក​ (សព្វថ្ងៃ) ។

 

​៧. ជប៉ុន​វាយ​យក​បាន​​ហុងកុង

ព្រឹត្តិការណ៍​ពិភព​លោក គួរ​កត់​សម្គាល់ថ្ងៃ២៥ ​ធ្នូ ក្នុង​ប្រវត្តិសាស្រ្ដ​
 

២៥ ធ្នូ ១៩៤១ ប្រទេស​ជប៉ុន​​បាន​ប្រកាស​ថា​ អង់គ្លេស និង​ កាណាដា​បាន​ចុះ​ចាញ់​លើក​ទង់​ជ័យ​ស មិន​អាច​ដាក់​ទ័ព​ ​ការពារ​កំពង់​ផែ​ ហុងកុង​បាន។

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ history, playbuzz​