មន្ត្រី​យោធា​ឈ្មោះ ហ៊​ន ផាន្នី អាងខ្នង​បង្អែក​រឹងមាំ​ទើប​ហ៊ាន​ដឹកឈើ​និង​ប្រឈមមុខ​ជាមួយ​សមត្ថកិច្ច​

លោក ហ៊​ន ផាន្នី ជា​មន្ត្រី​យោធា​កងពលតូច​អន្តរាគមន៍​លេខ​១៤​ក្នុង​ខេត្តពោធិ៍សាត់ ហើយ​ជា​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​ជាច្រើន​ឆ្នាំ​មកហើយ​មិន​ដែលមាន​សមត្ថកិច្ច​ណាប​ង្ក្រា​ប​ទេ​។ ថ្មីៗ​នេះ​ប្រហែល​ដោយសារ​លោក ហ៊​ន ផាន្នី មិន​បង់លុយ​ឲ្យ​សមត្ថកិច្ច​នៅតាម​ដងផ្លូវ ជាពិសេស​មិន​បង់លុយ​ឲ្យ​លោក​ស័ក្តិ​៥ ទូច យុ​ទ្ធា មេ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ឈរជើង​នៅក្នុង​ខេត្តពោធិ៍សាត់ ទើប​រថយន្ត​ដឹកឈើ​ប្រណីត​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​ពី​សមត្ថកិច្ច​ចម្រុះ​។ បញ្ហា​នេះ​បានធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​តាមដាន​ដោយ​យកចិត្តទុកដាក់ ព្រោះ​គេ​ដឹងថា លោក ហ៊​ន ផាន្នី មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់​។​

គួរ​រំលឹក​ដែរ​ថា កាលពី​យប់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៥ សមត្ថកិច្ច​ចម្រុះ​ខេត្តកំពង់ឆ្នាំង បាន​បង្ក្រាប​រថយន្ត​នី​សាន់​ដឹកឈើ​ប្រណីត​ប្រភេទ​ធ្នង់​របស់លោក ហ៊​ន ផាន្នី មន្ត្រី​យោធា​កងពលតូច​អន្តរាគមន៍​លេខ​១៤​ខេត្ត​ពោ​ធ៍​សាត់ ហើយ​លោក ហ៊​ន ផាន្នី បាន​បាញ់​គំរាម​ពេល​សមត្ថកិច្ច​តាម​ស្ទាក់​ឃាត់​តាំងពី​តំបន់​បំ​ណ​ក់ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ រហូតដល់​ផ្លូវលំ​ក្នុងភូមិ​ក្ដុល ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។ មន្ត្រី​យោធា​ឈ្មោះ ហ៊​ន ផាន្នី បាន​បាញ់​គំរាម​សមត្ថកិច្ច​៣​គ្រាប់ ដើម្បី​កុំ​ឲ្យ​សមត្ថកិច្ច​តាម​ចាប់​រថយន្ត​ដឹកឈើ​ប្រណីត​របស់ខ្លួន ប៉ុន្តែ​ទីបំផុត​សមត្ថកិច្ច​ចម្រុះ​បង្ក្រាបបាន​នៅ​ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស​។ ទង្វើ​ដ៏​គឃ្លើន​របស់លោក ហ៊​ន ផាន្នី ត្រូវបាន​គេ​ដឹងថា ដោយសារ​ឈ្មួញ​ឈើ​ជាម​ន្ត្រី​យោធា​រូបនេះ​អាង​មាន​ខ្នងបង្អែក​រឹងមាំ ហើយ​សូម្បីតែ​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ ក៏​ធ្លាប់មាន​ប្រភព​ខ្លះ​បង្ហើប​ថា ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​ឈ្មួញ​ឈើ​រូប​នេះដែរ​។

ប្រភពពី​មន្ត្រី​អាជ្ញាធរខេត្ត​ពោធិ៍សាត់ បាន​ឲ្យ​ដឹងថា លោក ហ៊​ន ផាន្នី គឺជា​ឈ្មួញ​ល្បីឈ្មោះ​ខាង​ដឹកជញ្ជូន​ឈើ​ប្រណីត​ជាច្រើន​ឆ្នាំ​មកហើយ មិន​ដែលមាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​នោះទេ ព្រោះ​កន្លងមក​មេ​ឈ្មួញ​រូបនេះ​មាន​ទំនាក់ទំនង​ជាមួយ​សម​ត្ថ​កិច្ច​គ្រប់​ស្ថាប័ន​តាម​ដងផ្លូវ​ក្នុង​ខេត្តពោធិ៍សាត់ និង​ខេត្តកំពង់ឆ្នាំង ចូលមក​រាជធានី​ភ្នំពេញ​។ ប៉ុន្តែ​កាលពី​យប់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៥ ប្រហែល​លោក ហ៊​ន ផាន្នី មិនបាន​ទំនាក់ទំនង​បង់លុយ​ជាមុន​ឲ្យ​លោក ទូច យុ​ទ្ធា មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ឈរជើង​នៅ​ខេត្តពោធិ៍សាត់ ទើបត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​យក​ស្នាដៃ​តែម្តង​។ មន្ត្រីរាជការ​ក្នុង​ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា លោក ទូច យុ​ទ្ធា កំពុង​ល្បីល្បាញ​ខាង​ប្រើ​តួនាទី​និង​អំណាច​ជំរិត​យកលុយ​ពី​ឈ្មួញ​ដឹកឈើ​និង​ឈ្មួញ​ដឹកជញ្ជូន​ទំនិញគេចពន្ធ ក៏ដូចជា​ទំនិញ​ស្របច្បាប់​។ ប្រសិនបើ​ឈ្មួញ​មិន​បង់លុយ​តាម​ការកំណត់​ទេនោះ គឺ​លោក ទូច យុ​ទ្ធា បង្ក្រាប​យក​ស្នាដៃ​យ៉ាង​ក្រអឺតក្រទម​ជាមិនខាន​៕

CH-00526 CH-00527