អភិបាល ខេត្តព្រះសីហនុ ចូលរួមបុណ្យ សពយុវតី ពីរនាក់ បងប្អូន ដែលត្រូវរថយន្ត បុកស្លាប់

ព្រះសីហនុ៖ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥នេះ បានដឹកនាំមន្រ្តីសាលាខេត្តព្រះសីហនុ អញ្ជើញចូលរួម បុណ្យសពយុវតី គុយ អេងលីន អាយុ១៤ឆ្នាំ ជាសិស្សសាលា ឯកជនអន្តរទ្វីប ក្រុងព្រះសីហនុ ដែលត្រូវរថយន្តអេស្កាលែត របស់ថៅកែភោជនីយដ្ឋានឆ្នេរមាស បុកចំពីមុខពេញទំហឹង កាលពីវេលាម៉ោងជិត១០ព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ២១២ និង២១៣ ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅគេហដ្ឋានជីតា ដែលជនរងគ្រោះស្នាក់ នៅមានទីតាំងខាងក្រោយ សាលាខេត្តព្រះសីហនុផ្ទាល់តែម្តង ។

សពនឹងយកទៅបូជា នៅវេលាម៉ោង ៣រសៀលថ្ងៃនេះ នៅវត្តឥន្ទញាណ ហៅវត្តក្រោម ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ។ ក្នុងនាមអាជ្ញាធរខេត្ត លោក យន្ត មីន បានសំដែងអារម្មណ៍ ក្តុកក្តួលក្នុងចិត្តយ៉ាងខ្លាំងចំពោះក្រុមគ្រួសារនៃសព ដែលបានបាត់បង់ចៅៗ កូនៗ ក្មួយៗជាទីស្រលាញ់ពេញបេះដូង ដែលបានជួបប្រទះ នូវគ្រោះអកុសលបណ្តាល ឲ្យស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់ ដែលយុវតីរងគ្រោះទាំង២នាក់នេះគឺជាសិស្សពូកែ ហើយជាធនធានមនុស្សដ៏សំខាន់ សំរាប់ជាតិនាពេលខាងមុខ  និងសូមចូលរួមរំលែក ទុក្ខសោកដ៏ក្រៀមក្រំនេះផងដែរ៕