ដំណើរទស្សនកិច្ច ក្រុមអ្នកសារព័ត៌មាន កម្ពុជា នៅវត្តខ្មែរកម្ពុជាក្រោម រតនរង្សី ព្រមទាំងនិងស្ថានីយ៍វិទ្យុ និងទូរទស្សន៍ កាសែត របស់ខេត្តគៀង យ៉ាង ប្រទេសវៀតណាម

ភ្នំពេញ៖ នារសៀលថ្ងៃពុធ ទី ២៣ ខែធ្នូ ឆ្នាំ ២០១៥ គណៈកម្មាធិកាប្រជាជនខេត្ត គៀន យ៉ាងនិងសហគមន៍ ព័ត៌មានខេត្តកៀងយ៉ាង បានដឹកនាំគណៈប្រតិភូ ក្រុមប្រឹក្សាអ្នកសារព័ត៌មានកម្ពុជា ទៅទស្សនកិច្ចវត្តខ្មែរ កម្ពុជា ក្រោម ហៅថា វត្ត រតនរង្សីចំការត្រើយត្បូង និងបន្ដដំណើរទៅទស្សនកិច្ច ស្ថានីយ៍វិទ្យុ ទូរទស្សន៍ និងកាសែត របស់ខេត្ត គៀនយ៉ាង នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៤។

ព្រះចៅអធិកានៃ វត្តរតនរង្សីបានមានពុទ្ធិការថា  សព្វថ្ងៃនៅក្នុងខេត្តគៀនយ៉ាង   មានវត្តខ្មែរមចំនួន ៧៦វត្ត និង ព្រះសង្ឃ១០១៦អង្គ កាលពីមុន ប្រជាពលរដ្នខ្មែរក្រោម បានហៅវត្តនេះថា វត្តក្រមួនសរ ដោយឡែកបច្ចុប្បន្ន ត្រូវបានគេហៅថា វត្តរតនរង្សីចំការត្រើយត្បូងវិញ ដែលមានទីតាំង ស្ថិតនៅក្នុងខេត្ត គៀងយ៉ាង ប្រទេស វៀតណាម។

ជាងនេះទៅទៀត វត្តដ៏ចំណាស់នេះមានអាយុកាល ជាង៦០៣ឆ្នាំមកហើយ ដែលបានកសាងក្នុងឆ្នាំ១៤១២ មួយវិញទៀត វត្តនេះត្រូវបានរាជរដ្ឋាភិបាលវៀតណាម រក្សាទុក ដើម្បីលើកតម្កើង ព្រះពុទ្ធសាសនារបស់ខ្មែរ ព្រមទាំងយកចិត្តទុកដាក់ ដោយមានការជំរុញឲ្យមានការថែរក្សា និងកសាងបន្ថែមទៀត ដែលនៅក្នុងនោះ ប្រជាពលរដ្ន ខ្មែរក្រោម អាចរៀនភាសាខ្មែរបានគ្រប់គ្នានៅក្នុងវត្ត ដោយពុំមានការកៀបសង្កត់ ឬរឹតបណ្ដឹងអ្វី នោះឡើយ។

នេះជាភាពជាក់ស្ដែងជាក់ស្តែងមួយ ដែលក្រុមប្រឹក្សាអ្នកសារព័ត៌មានកម្ពុជាមានឪកាសចុះទៅទស្សនកិច្ចព្រមទាំង បានធ្វើកិច្ចសម្ភាសជាមួយព្រះចៅអធិការវត្តខ្មែរក្រោមព្រះនាម ញ៉ាញ យឿង ព្រមទាំងប្រជាពលរដ្នខ្មែរក្រោម ដែលនៅទីនោះផងដែរ។

 ព្រះគុណម្ចាស់ ព្រះនាម ញ៉ាញ យឿង មានព្រះជន្ម ៨៦ព្រះវស្សា គឺជាព្រះចៅអធិការវត្តរតនរង្សី ត្រើយខាងត្បូង និងជាសមាជិក រណៈសិរ្សបង្រួមបង្រួមជាតិ វៀតណាម ព្រមទាំងជាតំណាងរាស្រ្ដសភាវៀតណាម។

នៅដំណើរ ទស្សនៈកិច្ច ជាមួយព្រះសង្ឃខ្មែរកម្ពុជាក្រោយម ព្រះចៅអធិការបានជូន រូបថតព្រះសង្ឃ៤អង្គ ដែល ជាបុព្វបុរសខ្មែរស៊ូស្លាប់ដើម្បីជាតិសាសនា មកដល់ក្រុមប្រឹក្សាអ្នកសារព័ត៌មានកម្ពុជា ហើយបាន មានសង្ឃ ដីការថា ព្រះសង្ឃ៤អង្គនេះ បានសុគត នៅថ្ងៃទី១០មិថុនា ឆ្នាំ១៩៧៤ ក្នុងថ្ងៃតែមួយ ដែលកាលនោះ ព្រះអង្គ៤អង្គ ស៊ូស្លាប់ដើម្បីជាតិសាសនា ហើយបានពោលពាក្យ១ឃ្លាថា៖ “ស៊ូពាលីខ្លួនក្នុងចេតិយ៍តែមួយ ស្រែកហៅជាតិខ្មែរ សាងជាតិតែមួយ ចិត្តមួយថ្លើមមួយសាងជាតិសាសនា។”

ដោយឡែក នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី ២៤ ខែធ្នូ ឆ្នាំ ២០១៥ ក្រុមប្រឹក្សាអ្នកសារព័ត៌មានកម្ពុជា បានបន្ដដំណើរ ទៅទស្សនា ទីស្នាក់ការស្ថាប័ណ្ណកាសែត  វិទ្យុនិងទូរទស្សន៍ នៃខេត្តគៀនយ៉ាង ដើម្បីបានឃើញ ពីរបៀបរបប នៃការ ធ្វើការ និងនឹងការប្រើប្រាស់ឧបករណ៍ធ្វើការ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក ក្នុងការផ្សព្វផ្សាយព័ត៌មានសុក្រិត និង ឆាប់រហ័ស។

 ជាចុងក្រោយក្រុមប្រឹក្សា អ្នកសារព័ត៌មានកម្ពុជា ក៏បានថ្លែងអំណរគុណចំពោះ ការយកចិត្តទុកដាក់ និងស្វាគមន៍ យ៉ាង រាក់ទាក់និងកក់ក្ដៅ ពីសំណាក់ក្រុមអ្នកសារព័ត៌មានវៀតណាម  ហើយបានជូនកាដូររូបថតអង្គវត្ត២ផ្ទាំង ដល់សមាគមន៍អ្នកសារព័ត៌មានខេត្តគៀនយ៉ាងផងដែរ៕