MFCL-All Star ចាប់​ផ្ដើម​ហាត់​ជុំ​គ្នា​ត្រៀម​ប្រកួត​ជាមួយ Asian All Star


MFCL-All Star ចាប់​ផ្ដើម​ហាត់​ជុំ​គ្នា​ត្រៀម​ប្រកួត​ជាមួយ Asian All Star

​​ក្រុម​កីឡាករ​កម្ពុជា​ដែល​លេង​នៅ​ក្នុង​លីក​កំពូល MFCL-All Star បាន​ចាប់​ផ្ដើម​ហ្វឹក​ហាត់​ជុំ​គ្នា​​នៅ​ព្រឹក​នេះ ដើម្បី​ត្រៀម​ប្រកួត​ជាមួយ​ក្រុម​កីឡាករ​ជនជាតិ​អាស៊ី​​ប្រកប​អាជីព​នៅ​កម្ពុជា Asian All Star នា​ថ្ងៃ​ទី​២៧ ខែ​ធ្នូ​ខាង​មុខ​ក្នុង​គោល​បំណង​​មនុស្សធម៌។

 

MFCL-All Star ចាប់​ផ្ដើម​ហាត់​ជុំ​គ្នា​ត្រៀម​ប្រកួត​ជាមួយ Asian All Star

 

លោក ភា សុភ័ក្ត្រា ដែល​ជា​គ្រូ​បង្វឹក​ដឹក​នាំ​ក្រុម MFCL-All Star ក្នុង​ការ​ប្រកួត​នេះ​បាន​និយាយ​ថា ការ​ហ្វឹកហាត់​លើក​ដំបូង​មិន​បាន​ជុំ​គ្នា​ឡើយ ដោយសារ​កីឡាករ​មួយ​ចំនួន​ជាប់​រវល់​នៅ​តាម​ក្លឹប​រៀង​ៗ​ខ្លួន។ ទោះ​បែប​នេះ​ក្ដី លោក​បាន​បញ្ជាក់​ថា​កីឡាករ​ទាំង​អស់​សុទ្ធតែ​មាន​សន្ដាន​ចិត្ត ចំណាយ​ពេល​វេលា​ផ្ទាល់​ខ្លួន​ក្នុង​គោល​ដៅ​មនុស្ស​ធម៌​រួម​គ្នា។

 

ការ​ប្រកួត​រវាង​ក្រុម MFCL-All Star ជាមួយ​ក្រុម Asian All Star នឹង​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង ៣​រសៀល ថ្ងៃ​ទី២៧ ខែ​ធ្នូ​ខាង​មុខ លើ​ទីលាន​កីឡដ្ឋាន​កងយោធពលខេមរភូមិន្ទ(ស្តាត​ចាស់)។ ជំនួប​នេះ​រៀប​ចំ​ឡើង​ដោយ​ក្រុមការងារ Kid Project ក្នុង​គោល​បំណង​ស្វែងរក​ថវិកា​ទៅ​ជួយ​ដល់​កុមារ​កំព្រា និង​ក្រី​ក្រ​នៅ​កម្ពុជា។ សំបុត្រ​ចូល​រួម​ទស្សនា​មាន​តម្លៃ ៥​ពាន់​រៀល ហើយ​ប្រាក់​ដែល​ទទួល​បាន​នឹង​ផ្ដល់​ជូន​អង្គការ​នានា៕

ស្ដាប់​លោក ភា សុភ័ក្ត្រា និយាយ៖

 

 

MFCL-All Star ចាប់​ផ្ដើម​ហាត់​ជុំ​គ្នា​ត្រៀម​ប្រកួត​ជាមួយ Asian All Star

 

MFCL-All Star ចាប់​ផ្ដើម​ហាត់​ជុំ​គ្នា​ត្រៀម​ប្រកួត​ជាមួយ Asian All Star

 

MFCL-All Star ចាប់​ផ្ដើម​ហាត់​ជុំ​គ្នា​ត្រៀម​ប្រកួត​ជាមួយ Asian All Star

 

MFCL-All Star ចាប់​ផ្ដើម​ហាត់​ជុំ​គ្នា​ត្រៀម​ប្រកួត​ជាមួយ Asian All Star

 

អត្ថបទ៖ គង់ វិសាល