​តើ​កីឡាករ​ Real ​​ប៉ុន្មាន​នាក់​ហើយ​ ដែល​ស៊ុត​ចូល​រដូវ​កាល​នេះ?

​តើ​កីឡាករ​ Real ​​ប៉ុន្មាន​នាក់​ហើយ​ ដែល​ស៊ុត​ចូល​រដូវ​កាល​នេះ?

រហូត​​មក​​ដល់​ជិត​ពាក់​កណ្ដាល​រដូវ​កាល​នេះ ​​ក្នុង​ក្រុម​ Real Madrid មាន​កីឡាករ​ដែល​អាច​រក​គ្រាប់​បញ្ចូល​ទី​បាន​ចំនួន​១៤​នាក់​ហើយ ខណៈ​ដែល​អ្នក​ដែល​ស៊ុត​បាន​ច្រើន​ជាង​គេ​គឺ Cristiano Ronaldo ២៣​គ្រាប់​ម្នាក់​ឯង។

 

​តើ​កីឡាករ​ Real ​​ប៉ុន្មាន​នាក់​ហើយ​ ដែល​ស៊ុត​ចូល​រដូវ​កាល​នេះ?

 

​តើ​កីឡាករ​ Real ​​ប៉ុន្មាន​នាក់​ហើយ​ ដែល​ស៊ុត​ចូល​រដូវ​កាល​នេះ?

 

​តើ​កីឡាករ​ Real ​​ប៉ុន្មាន​នាក់​ហើយ​ ដែល​ស៊ុត​ចូល​រដូវ​កាល​នេះ?

 

​ខ្សែ​ប្រយុទ្ធ​​ឆ្នើម​ Karim Benzema ​ស៊ុត​បាន​​១៥​គ្រាប់ ជាប់​ចំណាត់​ថ្នាក់​លេខ​២ រីឯ​ Gareth Bale ​​ខ្សែ​បម្រើ​​រក​បាន​៨​គ្រាប់ ​ច្រើន​ជាង​គេ​លំដាប់​ទី​៣។

 

យ៉ាង​ណា ក្រៅ​ពី​តារា​ឆ្នើម​ទាំង​៣​នាក់​ខាង​លើ ដែល​គេ​ដាក់​រហស្សនាម​ឲ្យ​ថា “BBC” នេះ ក៏​នៅ​មាន​កីឡាករ​ Real ១១​នាក់​ទៀត រក​គ្រាប់​បាន​ផង​ដែរ។ Isco ​និង​ James Rodríguez ​រក​បាន​ម្នាក់​៣​គ្រាប់​ ខណៈ​ដែល​ Danilo, Jesé និង​ Marcelo រក​បាន​ម្នាក់​២​គ្រាប់។

 

​ចំណែក​ឯ​អ្នក​ដែល​ស៊ុត​បាន​១​គ្រាប់​ម្នាក់​​មាន​ Sergio Ramos, Mateo Kovacic, Luka Modrić, Nacho, Cheryshev និង​​ខ្សែ​ការពារ​ Dani Carvajal៕

 

​សូម​ទស្សនា​វីដេអូ​ Real ឈ្នះ​ Rayo Vallecano ​១០-២​ ប្រកួត​ចុង​ក្រោយ (ចុច៖ Watch on YouTube)៖

 

 

-ចុចអាន៖ Real ​ចេញ​វីដេអូ CR7, Bale & Benzema ​ស៊ុត​​ Vallecano ​១០​គ្រាប់​

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ realmadrid