សុខ ស្រី​នាង មិន​ហ៊ាន​រំពឹង​

ដោយសារ​ការរៀបចំ​សំណុំ ​ឯកសារ​មាន​បញ្ហា​បន្តិច​បន្តូច បានធ្វើអោយ​តារាចម្រៀង​សម្បុរ ស្រអែម​ស្រស់ សុខ ស្រី​នាង ត្រូវ​ពន្យា​ពេល​ក្នុង​ការសម្ភាស​ចេញទៅ​សម្តែង នៅ​សហរដ្ឋអាមេរិក​។ ប៉ុន្តែ​គម្រោង​នេះ​មិនមាន​ការប្រែប្រួល​នោះឡើយ​។​ ប្រសិនបើ​ការសម្ភាស​ទទួលបាន​ជោគជ័យ នាង ​និង​ត្រូវ​ចេញដំណើរ​នៅ​ដើម​ខែ មករានេះ​។ ​ប៉ុន្តែ​យ៉ាងណា សុខ ស្រី​នាង បាន​ប្រាប់ថា នាង​មិនទាន់​ហ៊ាន​ស​ង្ឃឹម​នោះទេ ដោយសារ​នេះជា​លើកដំបូង សម្រាប់​នាង​ក្នុងការ​ចេញទៅ​ច្រៀង​នៅ បរទេស​។​

សុខ ស្រី​នាង មិន​ហ៊ាន​រំពឹង​

ទោះបីជា​មិនទាន់​ដឹង​លទ្ធផល ក៏ពិតមែនតែ​សុខ ស្រី​នាង ប្រាប់ថានាង​បាន​ត្រៀមខ្លួន​សម្រាប់ ការ​ចេញទៅ​ច្រៀង​នៅ​អាមេរិក​រួចហើយ​។​ ដោយ​ក្នុងនោះ នាង​បាន​ហាត់​ច្រៀង​បទ​ពី​ដើមៗ​ ជាច្រើន​បទ ជាពិ​សេស ​ចង្វាក់​រាំវង់ រាំក្បាច់ រួម​ជាមួយ និង​សម្លៀកបំពាក់​ហូល ផាមួង​ជាច្រើន​ឈុត​ផងដែរ។​ នាង​ហាត់ ច្រៀង​បទ​ពី​ដើមៗ​អស់​រយៈពេល​ពីរ​ខែ​មកហើយ​។

សុខ ស្រី​នាង មិន​ហ៊ាន​រំពឹង​

សុខ ស្រី​នាង​ និង​ទៅ​សម្តែង​នៅ​ទីនោះ​រយៈពេល​បី​ខែ ដោយ​រួម​ដំណើរ​ជាមួយ​អ្នកនាង យ៉ុង ចាន់​កណ្ណិកា លោក នៅ ស៊ី​នឿន និង ​ហង្ស ឧ​ត្ត​ម​ម៉ា​នី​។​ បើតាម​ ប្រភពពី​អ្នករស់នៅ​សហរដ្ឋអាមេរិក​បាន​ប្រាប់ថា បងប្អូន​ដែល​រស់នៅ​អាមេរិក​មានការ​ស្រលាញ់​ និង ​ចូលចិត្ត​សម្លេង សុខ ស្រី​នាង ជា​ពិ​សេសបទ ​«​កូនប្រសារ​ស្រី​»​ ។​ ពួកគេ​ចង់​ជួប​នាង​ និង ទស្សនាការ​សម្តែង​ដោយផ្ទាល់​របស់​នាង​។​ ដោយឡែក​ក៏មាន​បុរសៗ ​មួយចំនួន​ចង់ឃើញ​រូបសម្រស់​ស្អាត​បែប​ធម្មជាតិ​របស់​ តារា​នៅក្នុង​ផលិតកម្ម ​សាន់​ដេ ​រូបនេះ​ផងដែរ​។​

សុខ ស្រី​នាង មិន​ហ៊ាន​រំពឹង​

​ថ្មីៗ​នេះ សុខ ស្រី​នាង បានបង្ហាញ​វត្តមាន​នៅក្នុង​កម្មវិធី​មនុស្សធម៌ ជា​លើកដំបូង រួម​ជា មួយ​មិត្តភក្តិ​ក្នុង​សិល្បៈ​ដទៃ​ទៀត​។ ​សុខ ស្រី​នាងប្រាប់ថា ជា​បទពិសោធ​ន៏​ថ្មី​មួយ សម្រាប់​នាង ដែលបាន​ចូលរួម​ក្នុង​កម្មវិធី​សង្គម​បែបនេះ​។ ​បើ​មាន​ឪ​កាសនាង ​និង​បន្ត​នៅក្នុង​សកម្មភាព​នេះ​បន្តទៀត​។ សម្រាប់​ឆ្នាំ​២០១៦ ដែល​នឹង​ខិតចូល​មកដល់ នាពេល​ដ៏​ខ្លី​ខាងមុខនេះ សុខ ស្រី​នាង ក៏មាន​បទ​ចម្រៀង​ថ្មីៗ ​ដើម្បី​បំរើ​អារ​ម្ម​ណ៍​ទស្សនិកជន​ផងដែរ គឺមាន ទាំង​បទ មនោសញ្ចេតនា ​និង ​បទ​ញាក់​៕​ ចេ​នី​

សុខ ស្រី​នាង មិន​ហ៊ាន​រំពឹង​

សុខ ស្រី​នាង មិន​ហ៊ាន​រំពឹង​

សុខ ស្រី​នាង មិន​ហ៊ាន​រំពឹង​

សុខ ស្រី​នាង មិន​ហ៊ាន​រំពឹង​

សុខ ស្រី​នាង មិន​ហ៊ាន​រំពឹង​