សម្តេច​តេ​ជោ ផ្ដល់​ផ្លូវ​កៅស៊ូ​១​ខ្សែ​និង​អគា​សិក្សា​១​ខ្នង​២​ជាន់ ជូន​អង្គការ​សង្គ្រោះ​ជន​អស់សង្ឃឹម

ភ្នំពេញ: ក្នុងឱកាស​អញ្ជើញ​សួរសុខទុក្ខ កុមារ​ក្មេង​កំព្រា និង​ជន​គ្មាន​ទីពឹង នៅ​អង្គការ សង្គ្រោះ​ជន​អស់សង្ឃឹម សម្តេច​តេ​ជោ ក៏បាន​សម្រេច ផ្ដល់​ផ្លូវ​កៅស៊ូ​១​ខ្សែ ប្រវែង​៩​គីឡូម៉ែត្រ ចាប់ពី​ផ្លូវជាតិ មក​អង្គការ​នេះ ដើម្បី​ងាយស្រួល ទាំង​អង្គការ​ផង និង​ប្រជាពលរដ្ឋ ក្នុង​តំបន់​នេះ និង​ផ្តល់ជូន​នូវ អគា​សិក្សា​១​ខ្នង ២ ជាន់ ៨​បន្ទប់ បន្ថែមទៀត​។​

​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​សួរសុខទុក្ខ កុមារ​ក្មេង​កំព្រា និង​ជន​គ្មាន​ទីពឹង នៅ​អង្គការ​សង្គ្រោះ​ជន​អស់សង្ឃឹម​
​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៥ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បាន​អញ្ជើញ​ទៅ​សាកសួរ​សុខទុក្ខ និង​ចែក​អំណោយ ដល់​កុមារ​ក្មេង​កំព្រា សិស្ស និស្សិត អ្នក​ផ្ទុកមេរោគ​អេដស៍ និង​ជន​ចាស់ជរា គ្មាន​ទីពឹង ចំនួន​៥១៣​នាក់ មកពី​បណ្តា​ខេត្ត​នានា​។​

​ពិធី​នេះ​ត្រូវបាន​ធ្វើឡើង នៅ​អង្គការ​សង្គ្រោះ​ជន​អស់សង្ឃឹម មណ្ឌល​ទី​១ ស្ថិតនៅ​ភូមិ​លិច​វត្ត សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល តែងតែ​គិតគូរ ដោះស្រាយ​បញ្ហា លំបាក​នានា​របស់ ប្រជាពលរដ្ឋ​កម្ពុជា ជាពិសេស កុមារកំព្រា ក្រីក្រ និង​ប្រជាពលរដ្ឋ ដែល​ជួប​ការលំបាក ក្នុង​ជីវភាព តាមរយ​:​ការជួយ ទំនុកបំរុង ផ្នែក​ជីវភាព ធ្វើយ៉ាងណា អោយ​ការរស់នៅ របស់​ពួកគាត់ ទទួលបាន​នូវ​ភាពល្អប្រសើរ ។​

​តប​តាម​សំណូមពរ ពី​លោកស្រី​ដែលជា ប្រធាន​អង្គការ​ជន​អស់សង្ឃឹម​នេះ សម្តេច​ក៏បាន​សម្រេច ផ្ដល់​ផ្លូវ​កៅស៊ូ​១​ខ្សែ ប្រវែង​៩​គីឡូម៉ែត្រ ចាប់ពី​ផ្លូវជាតិ មក​អង្គការ​នេះ ដើម្បី​ងាយស្រួល ទាំង​អង្គការ​ផង និង​ប្រជាពលរដ្ឋ ក្នុង​តំបន់​នេះ​ផង ហើយ​គំរោង​នេះ សាលា​រាជធានី​ភ្នំពេញ ជា​អ្នក ទទួល​សាងសង់ ។ ជាមួយគ្នា​នោះ សម្តេច ក៏បានផ្តល់​តាម​សំណូមពរ ទៀតផង​ដែរ នូវ​ការបើក​កន្លែង សំរាប់​មើលថែ​ក្មេង បន្ថែមទៀត ដើម្បី​ងាយស្រួល ក្នុងការ​គ្រប់គ្រង​រប​ស់​អង្គការ ។​

​ទាក់ទង​នឹង​ការសិក្សាអប់រំ វិញ​នោះ សម្តេច​នឹង​ផ្តល់ជូន​អង្គការ នូវ​អគា​សិក្សា ១​ខ្នង ២​ជាន់ ៨​បន្ទប់ បន្ថែមទៀត សំរាប់​សិក្សា​របស់​កុមារ ក្នុង​មណ្ឌល​នេះ និង​កុមារ​ក្នុង​តំបន់​នេះ​ផងដែរ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ស្នើឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ និង​អង្គការ​ជាតិ អន្តរជាតិ​ទាំងអស់ ត្រូវ​ចូលរួមចំណែក ឱ្យបាន​ខ្លាំងក្លា​បន្ថែមទៀត ជាមួយនឹង​រាជរដ្ឋាភិបាល ក្នុងការ​រួមចំណែក​ជួយ ដល់​កុមារកំព្រា អ្នក​ផ្ទុកមេរោគ​អេដស៍ និង​ទុរគតជន ធ្វើយ៉ាងណា ដើម្បី​ផ្ដល់នូវ​ក្តីសង្ឃឹម អោយ​ពួកគាត់ និង​អោយ​ជីវិត​ពួកគាត់ កាន់​តែមាន​ភាពងាយស្រួល ។​

​នាឱកាស​នោះ សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត បាន​អញ្ជើញ​សាកសួរ​សុខទុក្ខ ដល់​កុមារកំព្រា ទុរគតជន ទាំងអស់ និង​រៀបចំ​ផ្តល់​អាហារ មួយពេល យ៉ាង​ឆ្ងាញ់​ពិសា សំរាប់​ពួកគាត់​ទៀតផង​៕V​

សម្តេច​តេ​ជោ ផ្ដល់​ផ្លូវ​កៅស៊ូ​១​ខ្សែ​និង​អគា​សិក្សា​១​ខ្នង​២​ជាន់ ជូន​អង្គការ​សង្គ្រោះ​ជន​អស់សង្ឃឹម

សម្តេច​តេ​ជោ ផ្ដល់​ផ្លូវ​កៅស៊ូ​១​ខ្សែ​និង​អគា​សិក្សា​១​ខ្នង​២​ជាន់ ជូន​អង្គការ​សង្គ្រោះ​ជន​អស់សង្ឃឹម

សម្តេច​តេ​ជោ ផ្ដល់​ផ្លូវ​កៅស៊ូ​១​ខ្សែ​និង​អគា​សិក្សា​១​ខ្នង​២​ជាន់ ជូន​អង្គការ​សង្គ្រោះ​ជន​អស់សង្ឃឹម