​សាលាខណ្ឌ​ទួលគោក វាយកំទេច​ទូ​ហ្គេម សរុប ១១៥​ទូ ដែល​អាជ្ញាធរ បាន​បង្ក្រាប

ភ្នំពេញ​: អភិបាល​សាលាខណ្ឌ​ទួលគោក ដឹកនាំ​ដោយ លោក ឯក ឃុន​ឌឿ​ន គណៈ​អភិបាល​ខណ្ឌទួលគោក និង លោក ប៉ាង លីដា អភិបាលរងខណ្ឌ​ទួលគោក និង​មន្ត្រីក្រោមឱវាទ បាន​វាយកំទេច និង​បំផ្លាញចោល​នូវ ទូ​ហ្គេម សរុប ១១៥​ទូ ដោយ​ក្នុងនោះ​រួមមាន ទូ​ហ្គេម​បាញ់​ត្រី ទូ​ហ្គេម​សេះ​ និង​ទូ​ហ្គេម​បៀរ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៥ នេះ បន្ទាប់ពី​អាជ្ញាធរ បាន​ចាប់​ក្នុងការ​បង្ក្រាប កាលពីពេល​ថ្មីៗ កន្លងមក នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​។​

​លោក ឯក ឃុន​ឌឿ​ន អភិបាលខណ្ឌ​ទួលគោក បាន​ឲ្យ​ដឹងថា ការកំទេច​ទូ​ហ្គេម​នេះ ក្រោយពី​សមត្ថកិច្ច និង​អាជ្ញាធរ បាន​សហការ​បង្ក្រាប និង​រឹបអូស​ទូ​ហ្គេម ក្នុង​មូលដ្ឋាន ព្រោះ​ល្បែង​ទាំងនេះ បាន​ពង្វក់​និង​ប៉ះពាល់​ដល់​ប្អូនៗ គេចវេស​ពី​ការសិក្សា ហើយ​បង្ក​ឲ្យ មាន​ភាពអសន្តិសុខ ដល់​សង្គម ជួនកាល​ក៏មាន​ការប្រមូល ផ្ដុំ​ប្រើប្រាស់​គ្រឿងញៀន ក៏ដូចជា​កន្លែង​ជំរក សម្រាប់​ជនសង្ស័យ និង អាចឈាន​ទៅដល់ មាន​បទល្មើស លួច ឆក់ ប្លន់ ដែល​សុទ្ធសឹង​ជា​ផល​ប៉ះ​​ពាល់​ដល់​សង្គមជាតិ ដែល​កំពុង​ស្អប់ខ្ពើម និង​លុបបំបាត់ នៅក្នុងពេល​បច្ចុប្បន្ននេះ ផងដែរ​៕V