​តោះ​សាក​ធ្វើជើង​ជ្រូក​បំពង​ស្រួ​យ​បែប អាល្លឺម៉ង់​ទាំង​អស់​​​គ្នា​!!​

​គ្រឿង​ផ្សំ​៖​
​ជើង​ជ្រូក ​ខ្ទឹម​បារាំង ​ទឹក​ស៊ីអ៊ីវជប៉ុន​
​ប្រេងឆា ម្សៅ​ស៊ុប ​អំបិ​ល ​ស្ករស ​ម្ទេស ​សាលា​ដសង ​ការ៉ុត​ និង​ស្លឹក​ចេក។​
​តោះ​សាក​ធ្វើជើង​ជ្រូក​បំពង​ស្រួ​យ​បែប អាល្លឺម៉ង់​ទាំង​អស់​​​គ្នា​!!​
វិធីធ្វើ​៖​
​វិធីចម្អិន​មានលក្ខណៈ​ងាយៗ ​គឺដំ​បូង​ត្រូវ​យកជើង​ជ្រូកមកកោស​រោម​ឲ្យ​ស្អាត ​រួច​យក​ទៅចំហុយ​ឲ្យឆ្អិ​ន​ល្មម​។​ក្រោយ​​ពី​ឆ្អិន​ហើយ ជើងជ្រូក​នោះត្រូវ​យ​​កទៅ​ប្រឡាក់​គ្រឿង​ផ្សំ​រសជាតិ​រួម​មាន ម្សៅ​ស៊ុប ​អំបិល ​និង​ស្ករ​ស ហើយ​បំពង​វា​ឲ្យ​ស្រួយសឹម​ទុក​ឲ្យ​ស្រក់​ខ្លាញ់បន្តិច។​
​បន្ទាប់​មកទៀត​ត្រូវ​ហាន់​ជើង​ជ្រូ​ក​នោះ​ជា​ដុំៗ​ទុក​មួយអន្លើសិន​។  ​ចំពោះ​ទឹក​ជ្រល​ក់​វិញ ​គ្រាន់​តែ​លាយ​ដោយ​ចិញ្ច្រាំ​ខ្ទឹម​បារាំង ​និង​ម្ទេសឲ្យ​ម៉ដ្ឋ ​ហើយ​ដាក់ក្នុង​ទឹកស៊ី​អ៊ីវ​​ជប៉ុនកូរ​ឲ្យ​សព្វ​។​
​ចុងក្រោយបំ​ផុត ​ការ​លម្អ​ចាន​គឺ​ត្រូវរៀបស្លឹក​ចេក រួច​ទ្រាប់ដោយបន្លែសាឡាដ​សង ​មុន​នឹង​ដាក់​ជើង​ជ្រូក​បំពង​ពី​លើ​។​ម្ទេស ​ត្រូវ​ហាន់បំ​បែ​កជា ៥ ​ហើយ​ត្រាំ​ទឹក​ដើម្បី​ឲ្យ​វា​រីក​ដូច​ផ្កា​។ ចំណែក​ឯការ៉ុត​ត្រូវ​ឆ្លាក់​ជា​ផ្កា​កុលាប ​រួច​តម្រៀបនៅក្បែរចាន​ជាមួ​យ​ទឹក​ជ្រលក់​នោះជាការស្រេ​ច៕ 
អត្ថបទ៖ ដេវីដ

  • ​តោះ​សាក​ធ្វើជើង​ជ្រូក​បំពង​ស្រួ​យ​បែប អាល្លឺម៉ង់​ទាំង​អស់​​​គ្នា​!!​已关闭评论
  • 36 views
  • Hide Sidebar
    A+
Publish on:2015/12/25  Category:សុខភាព