ការប្រគុំតន្រ្តី ទិវាពន្យាកំណើត ពិភពលោក នឹងចាប់ផ្តើម ល្ងាចនេះ

ភ្នំពេញ៖ នៅមជ្ឈមណ្ឌល ទីក្រុងកោះពេជ្រ នាថ្ងៃទី២៥ ខែ ធ្នូ ឆ្នាំ២០១៥នេះ នឹងរៀបចំកម្មវិធី ប្រគុំតន្រ្តីមួយស្តីពី ទិវាពន្យាកំណើត ពិភពលោក ក្នុងគោលបំណង ដើម្បីលើកកំពស់ ការយល់ដឹងអំពីសុខភាពផ្លូវភេទ រប់សយុវជន កម្ពុជា អោយកាន់តែប្រសើរជាងមុន ។

ការប្រគុំតន្រ្តីនេះនឹងលើកទឹកចិត្ត អោយយុវជនយល់ដឹង នឹងហាននិយាយទៅកាន់ដៃគូ របស់ខ្លួន អំពីសុខភាព បន្តពូជ នឹងការពន្យាកំណើត ដោយគ្មានការភ័យខ្លាច នឹងដោយសុវត្ថិភាព។

សូមជំរាបថា កម្មវិធីប្រគុំតន្រ្តីនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលទីក្រុងកោះពេជ្រ នាល្ងាចថ្ងៃទិ២៥ ខែធ្នូ ឆ្នាំ២០១៥ នេះ វេលាម៉ោង ០៥និង០០នាទីល្ងាច ដល់ម៉ោង ០៩នឹង០០នាទីយប់់ ។

ដែលកម្មវិធីនេះផងដែរនឹងមានវត្តមានរបស់តារាចម្រៀងល្បីៗ ក្នុងព្រះរាជាណាចក្រកម្ពុជា មួយចំនួនដូចជា កញ្ញា មាស សុខសោភា,លោក ហេង ពិទូ, លោក Jimmy Kiss រួមនឹងតារាចម្រៀងល្បីៗ ជាច្រើនរូបទៀត ក្រៅពី នេះនៅ មានការសម្តែង រឿងខ្លី ,អាយ៉ៃឆ្លងឆ្លើយ នឹងការសម្ដែងរបស់ក្រុមយុទ្ធិក្រមខ្មែរ ផងដែរ៕