ក្រុមចោរប្លន់យកម៉ូតូ ជនរងគ្រោះបានសម្រេច ក្នុងសង្កាត់ជើងឯក

ភ្នំពេញ ៖ មន្រ្តីនគបាលមូលដ្ឋានបានឲ្យដឹងថា នៅម៉ោងប្រមាណ១១ព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥នេះ ក្រុមចោរបានប្លន់ ម៉ូតូពីជនរងគ្រោះមួយគ្រឿង បានសម្រេច នៅក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ ភ្លាមៗនោះដែរ កម្លាំងសមត្ថកិច្ចកំពុង ធ្វើការស្រាវជ្រាវដើម្បីចាប់ខ្លួន។

សនត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះផែង លៀងធង ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរជា គ្រូបង្រៀននៅ អនុវទ្យាល័យហ៊ុន សែន ព្រែកកន្ទួត នៅខេត្តកណ្ដល ។

សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះ ចេញពីមន្ទីពេទ្យម៉ារីស្ទុប (ហៅពេទ្យស្ត្រី) នៅម្ដុំតាខ្មៅ ស្រាប់តែមានជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហង់ដាឌ្រីម មិនចាំស្លាកលេខ បានធ្ចើសកម្មភាពវាយប្លន់ នៅផ្លូវទំនប់ទៅវត្តព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ៕

ក្រោយពេលកើតហេតុជនរងគ្រោះ  បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលជើងឯក ដើម្បីសុំកិច្ចអន្តរាគមន៍ ស្វែងរកជនល្មើស មកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕