មកពីស៊ីការត្រូវគេ ហៅទៅផឹកបន្ត បាត់ខ្លួន១យប់ ព្រឹកឡើងប្រទះឃើញ សពក្បែរព្រំដែនថៃ

ខេត្តបន្ទាយមានជ័យ ៖ បុគ្គលិកកាស៊ីណូម្នាក់ ត្រូវគេប្រទះឃើញស្លាប់ ក្បែរព្រំដែនថៃ នៅចំណុចភ្នំ១០០ (ចុងស្រល់)ស្ថិតភូមិសាមគ្គីមានជ័យសង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សមត្ថកិច្ចសន្និដ្ឋានជំហ៊ាន ដំបូងថាជារឿងគំនុំ។

នគរបាលមូលដ្ឋាន បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ រ៉ែម ប៊ុនធឿន ភេទប្រុស អាយុ៣៥ឆ្នាំ ជាបុគ្គលិកកាស៊ីណូមួយ នៅជាយដែន ផ្នែកជញ្ជូនវ៉ាល្លីភ្ញៀវ រស់នៅបុរីKTH ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ចំពោះដំណើររឿងនេះ ប្រពន្ធសពជនរងគ្រោះ បានឲ្យដឹងថាកាលពីល្ងាចម្សិលមិញថ្ងៃទី២៤ ខែធ្នូប្តីរបស់គាត់បាន ទៅហូបការ នៅភោជនីយ៍ដ្ឋាននាគទិព្វ ពេលត្រលប់មកដល់ផ្ទះវិញបានមួយ សន្ទុកស្រាប់តែមានមនុស្សប្រុស ម្នាក់ទូរសព្ទ័មកហៅប្តីរបស់គាត់ ទៅផឹកស៊ីនៅក្រៅភ្លាមនោះប្តីរបស់គាត់បានទាញ ម៉ូតូជិះចេញទៅហើយក៏ មិនឃើញវិលត្រលប់មកវិញដែរ លុះព្រឹកឡើងស្រាប់តែទទួលដំណឹងថា ត្រូវគេសម្លាប់។

យោងតាម លោក អ៊ុ សុផល អធិការនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា យោងការត្រួតពិនិត្យនេះគឺជាករណីឃាតកម្ម អាចមកពីរឿងគំណុំ ព្រោះនៅលើខ្លួនប្រាណនិងក្បាលសាកសពជនរងគ្រោះមានស្នាមត្រូវគេវាយដោយវត្ថុរឹងនិងដុំថ្ម។ បើទោះបីជាបែបណាសមត្ថកិច្ច នឹងបើកការស្រាវជ្រាវលើករណីនេះ ដើម្បីចាប់ជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់៕