មកពីស៊ីការត្រូវគេ ហៅទៅផឹកបន្ត បាត់ខ្លួន១យប់ ព្រឹកឡើងប្រទះឃើញ សពក្បែរព្រំដែនថៃ

បន្ទាយមានជ័យ ៖សាកសពបុគ្គលិកកាស៊ីណូម្នាក់ ត្រូវគេប្រទះឃើញកាលពីម៉ោង៧ព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចភ្នំ១០០ (ចុងស្រល់) ស្ថិតភូមិសាមគ្គីមានជ័យសង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យ សមត្ថកិច្ចសន្និដ្ឋានជំហ៊ានដំបូងថាជារឿងគំនុំ។

ជនរងគ្រោះមសនឈ្មោះ រ៉ែម ប៊ុនធឿន ភេទប្រុស អាយុ៣៥ឆ្នាំ ជាបុគ្គលិកកាស៊ីណូមួយនៅជាយដែន ផ្នែកជញ្ជូនវ៉ាល្លីភ្ញៀវ រស់នៅបុរីKTH ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត។

ប្រពន្ធសពជនរងគ្រោះ បានឲ្យដឹងថាកាលពីល្ងាចម្សិលមិញ ប្តីរបស់ខ្លួនបានទៅហូបការ នៅភោជនីយដ្ឋាន នាគទិព្វ ពេលត្រលប់មកដល់ផ្ទះវិញ បានមួយសន្ទុកស្រាប់តែមានមនុស្ស ប្រុសម្នាក់ទូរសព្ទ័មកហៅប្តី របស់គាត់ទៅផឹកស៊ី នៅក្រៅភ្លាមនោះប្តីរបស់គាត់បានទាញម៉ូតូជិះចេញ ទៅហើយក៏មិនឃើញវិល ត្រលប់ មកវិញដែរ លុះព្រឹកឡើងស្រាប់តែទទួលដំណឹងថា ប្តីរបស់ខ្លួនត្រូវគេសម្លាប់។

លោក អ៊ុំ សុផល អធិការនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា យោងការត្រួតពិនិត្យនេះគឺជាករណីឃាតកម្ម អាចមកពីរឿងគំណុំ ព្រោះនៅលើខ្លួនប្រាណនិងក្បាលសាកសព ជនរងគ្រោះមានស្នាម ត្រូវគេវាយដោយវត្ថុ រឹងនិងដុំថ្ម ។ បើទោះបីជាបែបណាសមត្ថកិច្ច នឹងបើកការស្រាវជ្រាវលើករណីនេះ ដើម្បីចាប់ជនល្មើសយក មកផ្តន្ទាទោសតាមច្បាប់ ៕

មកពីស៊ីការត្រូវគេ ហៅទៅផឹកបន្ត បាត់ខ្លួន១យប់ ព្រឹកឡើងប្រទះឃើញ សពក្បែរព្រំដែនថៃ
មកពីស៊ីការត្រូវគេ ហៅទៅផឹកបន្ត បាត់ខ្លួន១យប់ ព្រឹកឡើងប្រទះឃើញ សពក្បែរព្រំដែនថៃ
មកពីស៊ីការត្រូវគេ ហៅទៅផឹកបន្ត បាត់ខ្លួន១យប់ ព្រឹកឡើងប្រទះឃើញ សពក្បែរព្រំដែនថៃ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត