បុរស​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ ​កាប់​របួស​ធ្ងន់ សង្ស័យ​ប្លន់​ម៉ូតូ​ មិន​បាន​សម្រេច​

រាជ​ធានីភ្នំពេញ ៖ បុរស​ម្នាក់ ​ត្រូវ​ជនសង្ស័យ​២​នាក់ ​កាប់​ចំនួន​៣​ដាវ​សាំ​មួ​រ៉ៃ​ បែកក្បាល​ ហូរ​ឈាម​ស្រោច​ពេញខ្លួន​សន្លប់​ស្តូកស្តឹង កាលពី​វេលា​ម៉ោង​១០ និង​៥០​នាទី​យប់ ​ថ្ងៃ​ទី​២៤ ​ធ្នូ តាម​បណ្តោយ​ផ្លូវ​វត្ត​អង្គ​តា​មិ​ញ ​កែង​ផ្លូវ​វេ​ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​ឈ្មោះ កូយ កុយ ភេទ​ប្រុស អាយុ​២៨ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ភូមិ​កើតហេតុ​ខាងលើ មានស្រុក​កំណើត​ នៅ​ភូមិ​សំរោង​វាល ឃុំ​ជី​ផុ​ច ស្រុក​មេ​សាង ខេត្តព្រៃវែង ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​ភ្នំពេញ 1CS3948 ​​។

សាក្សី​នៅ​កន្លែង​កើតហេតុ​ បាន​និយាយ​ថា មុន​ពេល​កើតហេតុ ​គេ​ឃើញ​បុរស​រង​គ្រោះ​ ជិះម៉ូតូ​ម្នាក់ឯង​ ពេល​មក​ដល់​ចំណុច​ខាងលើ​ ស្រាប់តែលេច​មុខ​​ជនសង្ស័យ​មាន​គ្នា​២នាក់ ជិះ​ម៉ូតូ​មិន​ចាំម៉ាក ​ប្រដាប់​ដោយ​ដាវ​សាំ​មួ​រ៉ៃ​ជិះ​មក​ដល់​បាន​កាប់​ទៅ​ លើ​ជន​រង​គ្រោះ​ចំនួន​៣​ដាវ ដោយ​កាប់​ចំ​ក្បាល​ ជន​រង​គ្រោះ​ចំនួន​២​ដាវ​ ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន​សន្លប់ ​ស្តូកស្តឹង និង​កាប់​ត្រូវ​ម៉ូតូ​មួយ​ដាវ ។

ចំពោះ​ករណី​ខាងលើ​នេះ ​ប្រជាពលរដ្ឋ​សង្ស័យ​ថា​ អាច​ជា​រឿង​គំនុំ ឬ​ក៏​ជា​ករណី​វាយ​ប្លន់​យកម៉ូតូ​ មិន​បាន​សម្រេច ព្រោះ​ពេល​ដែល​ជនសង្ស័យ​កាប់​ ទៅ​លើ​ជន​រង​គ្រោះ​រង​របួស​ហើយ ប្រជាពលរដ្ឋ​ចេញ​មក​ទើប​ជនសង្ស័យ​ នាំ​គ្នា​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់​អស់ ។

ក្រោយ​ពេល​កើតហេតុ​ ជន​រង​គ្រោះ​ត្រូវ​បាន​អ្នក​រត់ម៉ូតូឌុប​ជួយ​ដឹក​ជន​ រង​គ្រោះ​នៅ​ពហុ​ព្យាបាល​វិសាល​សុខ តាម​ផ្លូវ​វេ​ង​ស្រេងក្បែរ​កន្លែង​កើតហេតុ រីឯ​ម៉ូតូ​ត្រូវ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក្ខ​នៅ​ប៉ុស្តិ៍​ចោម​ចៅ ៕

បុរស​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ ​កាប់​របួស​ធ្ងន់ សង្ស័យ​ប្លន់​ម៉ូតូ​ មិន​បាន​សម្រេច​
បុរស​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ ​កាប់​របួស​ធ្ងន់ សង្ស័យ​ប្លន់​ម៉ូតូ​ មិន​បាន​សម្រេច​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត