ការ​អភិវឌ្ឍ​ដង​ទន្លេមេគង្គ ធ្វើ​ឱ្យ​វៀតណាម​ប្រសើរ​ឡើង​នូវ​សមត្ថភាព​ដឹក​ជញ្ជូន

ប្រទេស​វៀតណាម ៖ ការ​អភិវឌ្ឍ​យ៉ាង​លឿន​នៃ​ប្រព័ន្ធ​ដឹក​ជញ្ជូន​កាលពី​ប្រាំ​ឆ្នាំ​មុន​នេះ​នៅ​ដង​ទន្លេមេគង្គ Delta បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​ដឹក​ជញ្ជូន​ទំនិញ និង​អ្នក​ដំណើរ ក៏​ដូច​ជា​ការ​នាំ​មក​នូវ​កំណើន​ក្នុង​តំបន់​ផង​ដែរ ។

ចាប់តាំងពី​ឆ្នាំ​២០១០ ការ​ដឹក​ជញ្ជូន​អ្នកដំណើរ​ក្នុង​តំបន់​សរុប​ទាំងអស់​សម្រេច​បាន​ចំនួន​៤,៦​ប៊ី​លាន​នាក់ កើនឡើង​ប្រចាំឆ្នាំ​៤,៤%​ចំណែក​ការ​ដឹក​ជញ្ជូន​ទំនិញ​មាន​ចំនួន​៤៦៨​លាន​តោន កើនឡើង​ប្រចាំឆ្នាំ​៤,៩% ។

ក្នុង​អំឡុង​ឆ្នាំ​២០១០-២០១៥ រដ្ឋាភិបាល​កណ្តាល​បាន​វិនិយោគ​ក្នុង​រង្វង់​ទឹកប្រាក់​ចំនួន​២,៦​ប៊ី​លាន​ដុល្លារ​លើ​ការ​កសាង​បណ្តាញ​ដឹក​ជញ្ជូន​ក្នុង​ដង​ទន្លេមេគង្គ Delta ។

ជាង​នេះ​ទៀត ប្រភព​ហិរញ្ញវត្ថុ​ជា​ច្រើន​ត្រូវ​បាន​បញ្ជូន​ទៅ​ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​ដឹក​ជញ្ជូន រួម​មាន គម្រោង ODA ចំនួន​៥ ដែល​មាន​ទំហំ​ទឹកប្រាក់​ជិត​១,៧៣​ប៊ី​លាន​ដុល្លារ ដើម្បី​ត​ភ្ជាប់​ទីក្រុង Rach Gia នៃ​ខេត្ត​តាម​ដង​ទន្លេ ដូច​ជា Kien Giang និង Ca Mau, Vam Cong និង​ស្ពាន Cao Lanh ក្នុង​ខេត្ត Dong Thap ។
ចំណែក​គម្រោង​ចំនួន​៧​ទៀត​ក្រោម​ម៉ូ​ដែល BOT ដែល​មានការ​វិនិយោគ​សរុប​ទាំងអស់​១,០២​ប៊ី​លាន​ដុល្លារ គឺ​ស្ថិត​ក្រោម​ការ​សាងសង់ ។

ក្រសួង​ដឹក​ជញ្ជូន​បាន​បញ្ចប់​គម្រោង​អាកាសចរណ៍​ចំនួន​៤ ដែល​មាន​ទំហំ​វិនិយោគ​ប្រមាណ​ជា​២៤០​លាន​ដុល្លារ​ជាមួយ​អត្រាកំណើន​១៦,៥%​ចំពោះ​អ្នកដំណើរ និង​១៨៧% សម្រាប់​ទំនិញ​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស ។

ការ​ប្រកួតប្រជែង​របស់​អាកាសយានដ្ឋាន​អន្តរជាតិ Can Tho និង Phu Quoc (​កោះត្រល់​) បាន​បង្កើត​នូវ​លក្ខ​ខណ​អនុគ្រោះ​នានា​សម្រាប់​ដង​ទន្លេមេគង្គ Delta ដើម្បី​ខិត​ជិត​ពិភពលោក ។

លោក Nguyen Van The លេខាធិការ​គណៈកម្មការ​បក្ស​ខេត្ត Soc Trang ត្រូវ​បាន​កាសែត Sai Gon Giai Phong ដកស្រង់​សម្តី​ថា ៖ « ពេល​អតីតកាល ផ្លូវទឹក​គឺជា​មធ្យោបាយ​ដឹក​ជញ្ជូន​ដ៏​មាន​ប្រជាប្រិយភាព​ជាងគេ​បំផុត​ពី​តំបន់​ទន្លេមេគង្គ Delta ទៅ​កាន់​ក្រុង​ហូ​ជី​មិ​ញ​និង​តំបន់​ដទៃ​ទៀត » ។

ចំណែក​លោក​ឧបនាយករដ្ឋមន្ត្រី Vu Van Ninh ឲ្យ​ដឹង​ថា ៖ « ប្រសិនជា​ដង​ទន្លេ​នេះ​ត្រូវការ​អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​ត្រូវ​តែ​មាន​ល្អ​ប្រសើរ​គ្រប់គ្រាន់ ជា​ពិសេស បណ្តាញ​ផ្លូវទឹក​ក្នុងស្រុក ដើម្បី​ពង្រឹង​តាម​ដង​ទន្លេ​នេះ ។ ប្រព័ន្ធ​កំពង់​ផែ និង​ផ្លូវទឹក គឺជា​ការ​ដឹក​ជញ្ជូន​ដ៏​មាន​តម្លៃ​ធូរ​ថ្លៃ​ជាងគេ​បំផុត ហើយ​ថែម​ទាំង​ទូលំទូលាយ​ទៀត​ផង » ។

នៅ​ពេល​ខាង​មុខ រដ្ឋាភិបាល​នឹង​បន្ត​វិនិយោគ​គម្រោង​សាងសង់​ដ៏​មាន​សារសំខាន់​មួយ​នៅ​ក្នុង​តំបន់ និង​បញ្ចប់​នូវ​គម្រោង​ស្របច្បាប់​ដើម្បី​ទាក់ទាញ​មូលធនសង្គម​ឲ្យ​កាន់តែ​ច្រើន​ថែម​ទៀត ។

ក្នុង​អំឡុង​ឆ្នាំ​២០១៦-២០២០ ការ​វិនិយោគសាធារណៈ​នឹង​ត្រូវ​បាន​កាត់​បន្ថយ ហើយ​គម្រោង ODA ជា​ច្រើន ព្រមទាំង​ប្រភព​មូលធន​ដទៃ​ទៀត​នឹង​ត្រូវ​ស្វែងរក​ផង​ដែរ ។ រីឯ​មូលធន​ត្រូវការ​សរុប​ទាំងអស់ នឹង​មាន​ចំនួន​ខ្ទង់​ជា​៣,៨​ប៊ី​លាន​ដុល្លារ ក្នុង​នោះ​២,៨៨​ប៊ី​លាន​ដុល្លារ​នឹង​ត្រូវ​ចំណាយ​សម្រាប់​ប្រព័ន្ធ​ផ្លូវ ។ សូម​បញ្ជាក់​ថា ប្រព័ន្ធ​ផ្លូវទឹក​ក្នុងស្រុក​នឹង​ទទួល​បានការ​យកចិត្តទុកដាក់​បន្ថែម​ទៀត ហើយ​ប្រព័ន្ធ​ផ្លូវដែក ក៏​ត្រូវ​កសាង​ឡើង​ក្នុង​តំបន់​ផង​ដែរ ៕​