ចាប់​បាន​ចោរប្លន់​ដែលរ​ត់ទៅ​លាក់ខ្លួន​នៅ​ខេត្តកំពង់ធំ

ប្រភព​ក្រៅផ្លូវការ​ប្រាប់​ថា យប់មិញ​នេះ នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​នគរបាល​ខេត្តបាត់ដំបង រួម​ជាមួយ​នគរបាល​ខ​ត្ត​កំពង់ធំ ចាប់​បាន​មុខសញ្ញា​ប្លន់​ធំ​មួយ ដែល​លាក់ខ្លួន​នៅ​ខេត្តកំពង់ធំ ។

ចាប់ខ្លួន​បាន​នៅ​ខេត្តកំពង់ធំ បញ្ជូន​មក​ដល់​ក្រសួងមហាផ្ទៃ​រួច​ហើយ ពេល​នេះ​កំពុង​សួរ​ចម្លើយ ដើម្បី​រក​ដៃគូ​ដែល​ធ្វើ​សកម្មភាព​ប្លន់​កន្លង​មក ។

ប្រភព​ក្រៅផ្លូវការ​ឱ្យ​ដឹង​ទៀត​ថា បាន​ចម្លើយ​ខ្លះ​ៗ​ហើយ និង​កំពុង​បញ្ជូន​កងកម្លាំង​ទៅ​តាម​ចាប់ខ្លួន​បក្សពួក​តាម​ចម្លើយ ដែល​សង្ឃឹមថា ក្រុម​ចោរប្លន់​អ្នកលក់​មាស​នៅ​ខេត្តបាត់ដំបង​ថ្មី​ៗ​កន្លង​មក នឹង​ត្រូវ​ក្របួច​បានជា​បន្តបន្ទាប់ មុន​ដាច់​ឆ្នាំ​សាកល​នេះ ។

ដរាបណា​មាន​ព័ត៌មាន​ប្លែក យើង​នឹង​ផ្សាយ​ជូន​បន្ត​ទៀត តាម​រយៈ​សារព័ត៌មាន​កោះសន្តិភាព ។