អ្នក​វិនិ​យោគ​អាមេ​រិក​កំពុង​ពិភាក្សា​ទិញ​​ក្លិប Everton

សហ​គ្រាស​មួយ​ដែល​ត្រូវ​បាន​ដឹក​នាំ​ដោយ​ក្រុម​អ្នកបណ្តាក់​ទុន​ បច្ចេកវិទ្យា​របស់​​សហ​រដ្ឋ​អាមេ​រិក ​កំពុងតែ​ធ្វើ​ការ​ចរចា​ក្នុង​ការ​ទិញ​​ក្លិប​កីឡា​បាល់​ទាត់ Everton ក្នុង​តម្លៃ​ប្រមាណ​ជា ២០០ លាន​ផោន (ស្មើ​នឹង ២៧២ លាន​ដុល្លារ​អាមេរិក​)​។ នេះ​បើ​យោង​ទៅ​​តាម​ការ​ចេញ​ផ្សាយ​របស់​កា​សែត The Times កាល​ពីម្សិលមិញ។

Everton

ព័ត៌​មាន​នេះ​បាន​ឲ្យដឹង​ថា ក្រុម​អ្នក​បណ្តាក់​ទុន​​ទាំង​នេះ បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ជាបឋម​មួយ​ជា​មួយ​នឹង​ម្ចាស់​ក្លិប និង​លោក Bill Kenwright ដែល​ជា​ប្រធាន​ក្លិប ហើយ​ពួក​គេ​កំពុង​តែ​ត្រួត​ពិនិត្យ​ទៅ​លើ​​បញ្ជី​គណ​នេយ្យ​របស់​ក្លិប​នេះ​ ក្នុងគោល​បំណង​បំពេញ​ការ​​កាន់​កាប់​ទាំង​ស្រុង​នៅ​ក្នុង​រយៈពេល ៦ សប្តាហ៍​ទៀត​៕