5 ចំណុច​ជា​គន្លឹះ​ក្នុង​ការ​ចាប់ផ្តើម​ប្រកប​អាជីវកម្ម

សម្រាប់​អ្នក​ដែល​ចង់​ចាប់ផ្តើម​ប្រកប​អាជីវកម្ម គួរតែ​មាន​វិធីសាស្ត្រ និង​ដាក់​ផែនការ​ដូច​ម្តេច​ខ្លះ ? យើង​សូម​ណែនាំ​នូវ​វិធីសាស្ត្រ​ចំនួន​៥​ចំណុច​ដូច​ខាងក្រោម ៖

1-​វិធីសាស្ត្រ​ដំបូង យើង​ត្រូវ​ចាប់ផ្តើម​ធ្វើ​ផែនការ​បង្កើត​អាជីវកម្ម​នៅ​លើ​ក្រដាស​មុន​នឹង​បើក ។ លោក​អ្នក​ត្រូវ​បង្កើត​ឡើង​ទាំង​គុណសម្បត្តិ គុណវិបត្តិ ទឹកប្រាក់​វិនិយោគ លទ្ធផល​ក្នុង​ពេល​អនាគត ប្រាក់​ចំណូល និង​ឧបសគ្គ​ផ្សេង​ៗ​ជា​ច្រើន​ទៀត ។

2-​ត្រូវ​សិក្សា​ពី​លក្ខណៈ​នៃ​ទីផ្សារ​ជា​មុន​សិន​ថា តើ​មាន​វិធីសាស្ត្រ​ណាមួយ​ដែល​សម​ស្រប​លើ​ក្រុម​ទីផ្សារ​អ្វីខ្លះ ? យើង​ត្រូវការ​លក់ទំនិញ​របស់​យើង​ទៅ​ឱ្យ​អតិថិជន​ប្រភេទ​ណា  ? អាយុ ភេទ និង​ប្រសិនបើ​លក់​មិន​បាន តើ​គួរ​ដោះស្រាយ​បញ្ហា​ដូច​ម្តេច ?

3-​ត្រូវ​ពិនិត្យ​ឱ្យ​បាន​លម្អិត​ទាំងអស់​នូវ​អ្វី​ដែល​យើង​បាន​បង្កើត​ឡើង និង​ប្រមូលផ្តុំ​ទិន្នន័យ​បន្ថែម​ទៀត រួម​ទាំង​សរសេរ​ផែនការ​ទុក​សម្រាប់​ពេល​លោក​អ្នក​ភ្លេច​នៅ​ត្រង់​ចំណុច​ណា ឬ​ខុសឆ្គង​ចំណុច​ណា ? និង​ត្រូវ​ដោះស្រាយ​បែប​ណា ?

4-​ពិនិត្យ​មើល​នូវ​ប្រាក់​ទុន និង​គណនា​ចំនួន​ទឹកប្រាក់​ទាំងនោះ ព្រមទាំង​ទំហំ​លើ​ការ​វិនិយោគ ដូច​ជា ត្រូវ​គណនា​ផែនការ​ជា​កញ្ចប់ និង​ផលិតផល​ផ្សេង​ៗ​ទៀត ។

5-​ចំណុច​ចាប់ផ្តើម​យ៉ាង​ពិតប្រាកដ ត្រូវ​កំណត់​ទិស​ដៅ​ទីផ្សារ​តាម​ផែនការ​ដែល​បាន​គ្រោងទុក ត្រូវ​មាន​ផែនការ​ទីផ្សារ​ចំនួន​៣-៤​ចំណុច ព្រោះ​ថាបើ​ផែនការ​ណាមួយ​ខុស នៅ​មាន​ផែនការ​មួយទៀត​នឹង​ដាក់​ជំនួស ដើម្បី​ដោះស្រាយ​បញ្ហា​ដើមទុន​ក្នុង​ពេល​អនាគត​ឱ្យ​បាន​ត្រឹមត្រូវ ។

យើង​ធ្វើ​តាម​ផែនការ​ថ្មី ដោយ​មិន​ចាំបាច់​ស្វែងរក​មូលហេតុ ព្រោះ​យើង​បាន​រៀបចំ​ទុក​រួច​ជា​ស្រេច​ហើយ ៕