ពិព័រណ៍​ពិភពលោក​ឆ្នាំ​២០១៥ នៅ​ប្រទេស​អ៊ីតាលី ៦​ខែ ប្រទេស​កម្ពុជា​ទទួលបាន​ពានរង្វាន់​ប្រាក់​

ភ្នំពេញ: ​លោក ស៊ុន ចាន់ថុល បាន​លើកឡើងថា នៅក្នុង​ពិព័រណ៍​ពិភពលោក​ឆ្នាំ​២០១៥ នៅ​ទីក្រុង​មី​ឡង់ ប្រទេស​អ៊ីតាលី ព្រះ​ពន្លា​ជាតិ​កម្ពុជា​បានទទួល​ស្វាគមន៍​អ្នកចូលរួម​ទស្សនា​ពិព័រណ៍​ជាង ២ លាន​នាក់ សម្រាប់​រយៈពេល​៦​ខែ ក្នុងនោះ​ការចូលរួម​ប្រកួតប្រជែង​ជាមួយ​៩១​ប្រទេស កម្ពុជា ជា​ប្រទេស​តែមួយគត់​ក្នុង​តំបន់​អាស៊ាន មាន​មោទនភាព​ទទួលបាន​នូវ​ពានរង្វាន់​ប្រាក់​១​គ្រឿង​។​

​នៅ​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​កម្ពុជា​ដើម្បី​ចូលរួម​ក្នុង “​ពិព័រណ៍​ពិភពលោក​ឆ្នាំ​២០១៥” នៅ​ប្រទេស​អ៊ីតាលី បានរៀបចំ​សន្និសីទ​សារព័ត៌មាន​ស្តីអំពី​ប្រទេស​កម្ពុជា​ទទួលបាន​ពានរង្វាន់​ប្រាក់​មួយគ្រឿង នៅក្នុង​ពិព័រណ៍​ពិភពលោក​ឆ្នាំ​២០១៥ នៅ​ទីក្រុង​មី​ឡង់ ប្រទេស​អ៊ីតាលី​។​

​លោ​កម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​សម្តែង​នូវ​ការអបអរសាទរ​ចំពោះ គណៈកម្មការ​អន្តរក្រសួង អ្នករៀបចំ​ពិព័រណ៍ សិល្បៈករ​សិ​ល្បះ​ការ​នី​សម្តែង និង​ប្រជាជន​កម្ពុជា​រស់នៅ​អឺរ៉ុប ដែល​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្លា និង​គាំទ្រ​ដល់​ការធ្វើ​ឲ្យ​កម្ពុជា​បាន​ចូលរួម​ក្នុង​ពិព័រណ៍​ពិភពលោក ទទួលបាន​ជោគជ័យ​។ ការចូលរួម​ប្រកួតប្រជែង​ជាមួយ​៩១​ប្រទេស កម្ពុជា​ជា​ប្រទេស​តែមួយគត់​ក្នុង​តំបន់​អាស៊ាន​មាន​មោទនភាព​ទទួលបាន​នូវ​ពានរង្វាន់​ប្រាក់​១​គ្រឿង​(Silver Award) ពី​គណៈកម្មការ​រៀបចំ​ពិព័រណ៍​ពិភពលោក និង​ការិយាល័យ​ពិព័រណ៍​អន្តរជាតិ (BIE) នៅក្នុង​ការ​រចនា​ពន្លា​ជាតិ​សម្រាប់​ការអភិវឌ្ឍ​គំនិត​ច្នៃប្រឌិត​ក្រោម​ប្រធានបទ​៖ “​ចិញ្ចឹម​ភពផែនដី ផ្តល់​ថាមពល​សម្រាប់​ជីវិត​”​។​

​ពានរង្វាន់​នេះ បញ្ជាក់​ពី​ការទទួលស្គាល់​មុខមាត់​កម្ពុជា​លើ​ឆាក​អន្តរជាតិ និង​នាំមក​នូវ​មោទនភាព​ជាតិ​សម្រាប់​កម្ពុជា​ក្នុងការ​ចូលរួម​ពិព័រណ៍​ពិភពលោក​ឆ្នាំ​២០១៥​។​

​ពិព័រណ៍​នេះ​ត្រូវបាន​រៀបចំឡើង​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៥​។ ព្រះ​ពន្លា​ជាតិ​កម្ពុជា​បានទទួល​ស្វាគមន៍​អ្នកចូលរួម​ទស្សនា​ពិព័រណ៍​ជាង ២ លាន​នាក់ សម្រាប់​រយៈពេល​ប្រាំ​មួយខែ នៅក្នុង​ការតាំងពិព័រណ៍ នៅ​ទីក្រុង​មី​ឡង់ ប្រទេស​អ៊ីតាលី ។​

ពិព័រណ៍​ពិភពលោក​ឆ្នាំ​២០១៥ នៅ​ប្រទេស​អ៊ីតាលី ៦​ខែ ប្រទេស​កម្ពុជា​ទទួលបាន​ពានរង្វាន់​ប្រាក់​

ពិព័រណ៍​ពិភពលោក​ឆ្នាំ​២០១៥ នៅ​ប្រទេស​អ៊ីតាលី ៦​ខែ ប្រទេស​កម្ពុជា​ទទួលបាន​ពានរង្វាន់​ប្រាក់​

ពិព័រណ៍​ពិភពលោក​ឆ្នាំ​២០១៥ នៅ​ប្រទេស​អ៊ីតាលី ៦​ខែ ប្រទេស​កម្ពុជា​ទទួលបាន​ពានរង្វាន់​ប្រាក់​