ពិព័រណ៍​​ផលិតផល​ដ៏​ធំ​មួយ នឹង​បង្ហាញ​ខ្លួន​នៅ​កោះ​ពេជ្រ អបអរ​ឆ្នាំ​២០១៦


ពិព័រណ៍​​ផលិតផល​ដ៏​ធំ​មួយ នឹង​បង្ហាញ​ខ្លួន​នៅ​កោះ​ពេជ្រ អបអរ​ឆ្នាំ​២០១៦

ព្រឹត្តិការណ៍ “តាំង​ពិព័រណ៍​ផលិតផល​គុណភាព​ខ្ពស់​អន្តរជាតិ​ឆ្នាំ ២០១៦” នឹង​បង្ហាញ​ខ្លួន​​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ ដើម្បី​អបអរ​ឆ្នាំ​សាកល​ ២០១៦។

 

ពិព័រណ៍​​ផលិតផល​ដ៏​ធំ​មួយ នឹង​បង្ហាញ​ខ្លួន​នៅ​កោះ​ពេជ្រ អបអរ​ឆ្នាំ​២០១៦

 

លោក ខៀវ ខេនី នាយក​ក្រុមហ៊ុន​រៀបចំ​ពិព័រណ៍ PTG Internation (កណ្ដាល)

 

ព្រឹត្តិការណ៍​រៀប​ចំ​ដោយ​ក្រុមហ៊ុន PTG Internation នេះ នឹង​តាំង​បង្ហាញ​ផលិតផល​ល្អ គុណភាព​ខ្ពស់ របស់​ក្រុមហ៊ុន​​បរទេស​​ជាច្រើន​ដូច​ជា​ក្រុមហ៊ុន​​ថៃ ចិន តៃវ៉ាន់ សិង្ហបុរី ម៉ាឡេស៊ី បារាំង និង​បណ្ដា​ក្រុមហ៊ុន​​នៅ​អឺរ៉ុប ហើយ​ក្រុមហ៊ុន​ក្នុង​ស្រុក​នៅ​កម្ពុជា​ក៏​មាន​ចូលរួម​ដែរ។

 

ពិព័រណ៍មាន​ក្រុមហ៊ុន​ជិត ​១០០​ ចូលរួម​នេះ​ ជា​ការ​តាំង​បង្ហាញ​ផលិតផល​ទូទៅ (General Topic) ដែល​នឹង​​មាន​ដាក់​បង្ហាញ​ផលិតផល​​ សុខភាព សម្រស់ គ្រឿង​សម្អាង គ្រឿង​បរិភោគ សេវាកម្ម និង​គ្រឿង​អេឡិចត្រូនិក​ជាដើម។

 

ក្នុង​សន្និសីទ​កាសែត​ព្រឹកមិញ​នេះ លោក ខៀវ ខេនី នាយក​ក្រុមហ៊ុន​រៀបចំ​ពិព័រណ៍ PTG Internation ថ្លែង​ថា ៖ “ពិព័រណ៍​នេះ​ធ្វើ​ឡើង មិន​ត្រឹម​តែ​តាំង​បង្ហាញ​ផលិត​ផលប៉ុណ្ណោះ​​ទេ គឺ​បណ្ដា​ក្រុមហ៊ុន [ខ្មែរ​-បរទេស] ក៏​​​មាន​ការ​លក់​បញ្ចុះ​តម្លៃ ដើម្បី​លើកទឹកចិត្ត​ដល់​អតិថិជន ក្នុង​ឱកាស​ចូល​ឆ្នាំ​សាកល”។

 

លោក ខៀវ ខេនី បាន​បញ្ជាក់​ថា “ពិព័រណ៍​ផលិតផល​គុណភាព​ខ្ពស់​អន្តរជាតិ​ឆ្នាំ​ ២០១៦” មាន​រយៈ​ពេល​បី​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី ១ ដល់​ថ្ងៃ​ទី ៣ ខែ​មករា នៅ​មជ្ឈមណ្ឌល​​តាំង​ពិព័រណ៍​កោះ​ពេជ្រ​ ពី​ម៉ោង ៩ ព្រឹកដល់ ៩ យប់។ ពិព័រណ៍​នេះ​ ប្រជាពលរដ្ឋ​នៅ​តាម​ខេត្ត និង​ភ្នំពេញ ​អាច​ចូល​ទស្សនា​ និង​ទិញ​ផលិតផល​​ដោយសេរី ដើម្បី​បាន​ផលិតផល​ល្អ គុណភាព​ខ្ពស់ នៃ​ក្រុមហ៊ុន​ផលិត​ និង​ចែកចាយ៕

 

 ពិព័រណ៍​​ផលិតផល​ដ៏​ធំ​មួយ នឹង​បង្ហាញ​ខ្លួន​នៅ​កោះ​ពេជ្រ អបអរ​ឆ្នាំ​២០១៦

 

ពិព័រណ៍​​ផលិតផល​ដ៏​ធំ​មួយ នឹង​បង្ហាញ​ខ្លួន​នៅ​កោះ​ពេជ្រ អបអរ​ឆ្នាំ​២០១៦

 

ពិព័រណ៍​​ផលិតផល​ដ៏​ធំ​មួយ នឹង​បង្ហាញ​ខ្លួន​នៅ​កោះ​ពេជ្រ អបអរ​ឆ្នាំ​២០១៦

 

 

អត្ថបទ៖ ពាណិជ្ជកម្ម