កម្ពុជា​និង​អាមេរិក កំពុង​រិះរក​មធ្យោបាយ​ធ្វើ​ឲ្យ​ប្រសើរឡើង ដល់​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​ពាណិជ្ជកម្ម និង​ការវិនិយោគ​

ភ្នំពេញ: ក្នុងជំនួប​ពិភាក្សា​ការងារ លោក William A. Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា និង​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ពិភាក្សា​រក​មធ្យោបាយ​ធ្វើ​ឲ្យ​ប្រសើរឡើង ដល់​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម និង​ការវិនិយោគ រវាង​កម្ពុជា​និង​សហរដ្ឋអាមេរិក​។ ជំនួប​នោះ បានធ្វើ​ឡើង​នៅ​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម​។

​លោក​ឯកអគ្គរដ្ឋទូត បាន​សម្តែង​ការកោតសរសើរ​របស់​ខ្លួន​ចំពោះ​ការរីកចម្រើន និង​ដំណើរ​ឆ្ពោះទៅមុខ​របស់​កម្ពុជា ដោយ​លោក​បានឃើញ​ដោយផ្ទាល់​តាមរយៈ​ការបំពេញ​ការងារ​កន្ល​ង​មក នៅ​កម្ពុជា​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​កន្លងមក​។
​លោក​ឯកអគ្គរដ្ឋទូត និង​លោក​ទេសរដ្ឋមន្ត្រី​បាន ពិភាក្សា​រក​មធ្យោបាយ​ធ្វើ​ឲ្យ​ប្រសើរឡើង ដល់​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម និង​ការវិនិយោគ រវាង​កម្ពុជា​និង​សហរដ្ឋអាមេរិក​។

​លោក​ឯកអគ្គរដ្ឋទូត បាន​សម្តែង​ការប្តេជ្ញា​របស់ខ្លួន ក្នុងការ​ពង្រឹង​ទំនាក់ទំនង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​សហរ​ដ្ឋ​អាមេរិក​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន​លោក​ឯកអគ្គរដ្ឋទូត អំពី​កំណែទម្រង់​និង​សកម្មភាព​សេដ្ឋកិច្ច នាពេល​បច្ចុប្បន្ន​ទាក់ទង​នឹង​ក្រសួងពាណិជ្ជកម្ម និង​ប្រទេស​កម្ពុជា​។

​ជាមួយគ្នានេះ​ផងដែរ លោក​ទេសរដ្ឋមន្ត្រី បាន​ស្នើសុំ​ការគាំទ្រ​ពី​លោក​ឯកអគ្គរដ្ឋទូត លើ​ការកសាង​សមត្ថភាព​មន្ត្រីរាជការ​ក្រសួងពាណិជ្ជកម្ម នៅក្នុង​ឆ្នាំ​២០១៦៕​