សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​អង្គរ នឹងត្រូវ​ជួសជុល​កែលម្អ​ឡើងវិញ​

ខេត្តសៀមរាប: នៅ​ព្រឹក​ថ្ងៃទី​២៥ ខែធ្នូ​នេះ អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​មួយ ដែល​ស្តីពី​ការងារ​ជួសជុល និង​កែលម្អ​ឡើង​នូវ​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​អង្គរ​។ ពិធី​ចុះហត្ថលេខា​នោះ បានធ្វើ​ឡើង​នៅ​ទីស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា ដោយមាន ៤​ភាគី​ចូលរួម គឺ​អាជ្ញាធរ​ជាតិ​អប្សរា មូលនិធិ​ក្លឹប​១%​នៃ​ក្រុមហ៊ុន​អ៊ី​អុង សាកលវិទ្យាល័យ​សូ​ហ្វ៊ី​យ៉ា និង​ក្រុមហ៊ុន​សា​តូ​កម្ពុជា​។​

​តាម​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ អាជ្ញាធរ​ជាតិ​អប្សរា ជា​អ្នក​សម្រួល​ការងារ​ជួសជុល ដឹកជញ្ជូន​ចម្លាក់​ទុកដាក់​ក្នុង​ទី​សុវត្ថិភាព និង​រៀបចំ​ឡើងវិញ​ក្រោយ​ជួសជុល​ជុល​រួច​។ ចំណែក ការចំណាយ​ទៅលើ​ការជួសជុល​ជា​បន្ទុក​របស់​មូលនិធិ​ក្លឹប​១%​នៃ​ក្រុមហ៊ុន​អ៊ី​អុង​។​

​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​មូលនិធិ​ក្លឹប​អ៊ីង​អុង​១% លោក ហា​យ៉ា​ស៊ី ណា​អុ​គី បញ្ជាក់​ក្នុង​ពិធី​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ​ថា មូលនិធិ​ក្លឹប​អ៊ី​អុង​នឹង​រៀបចំ​ការងារ​សិក្សា​លម្អិត ជាមួយ​ក្រុមហ៊ុន​សា​តូ​កម្ពុជា ដែលជា​ក្រុមហ៊ុន​សាងសង់ ហើយនឹង​កំណត់​ចំណុច​អាទិភាព​ដែល​ត្រូវ​ជួសជុល​កែលម្អ ព្រមទាំង​តម្លៃ​ជួសជុល​នៅមុន​ខែមីនា ឆ្នាំ​២០១៦​។
​ចំណែក​ការងារ​ជួសជុល អាច​នឹង​ចាប់​ផ្តើមឡើង​នៅ​អំឡុង​ខែតុលា ឆ្នាំ​២០១៦ ខាងមុខ ដោយ​ចំណាយពេល ៣​ខែ​។​

​លោក ស៊ុំ ម៉ាប់ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា បាន​សម្តែង​ថ្លែងអំណរគុណ និង​អបអរសាទរ​ចំពោះ​មូលនិធិ​ក្លឹប​អ៊ី​អុង ១% ដែល​តែង​យកចិត្តទុកដាក់​ដល់​ការងារ​អភិរក្ស​បេ​តិក​ណ្ឌ​វប្បធម៌ ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​។

​លោក​បញ្ជាក់ថា មិន​ត្រឹមតែ​សារមន្ទីរ​ប៉ុណ្ណោះ​ទេ នៅ​ឆ្នាំ​២០០៣ កន្លងមក មូលនិធិ​នេះ​ក៏បាន​ចូលរួម​ដាំ​សួន​ឈើ​អនុស្សាវរីយ៍​មួយកន្លែង នៅក្បែរ​សួន​គ្រឿងទេស​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ផងដែរ​។ តទៅ​ខាងមុខ អាជ្ញាធរ​ជាតិ​អប្សរា ក៏មាន​បំណង​ឲ្យ​មូលនិធិ​នេះ​ចូលរួមចំណែក ក្នុង​ការងារ​សង្គម​មួយចំនួន ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ដូចជា​ការលើកតម្កើង​ជីវភាព​ប្រជាជន​ក្នុង​រមណីយដ្ឋាន​អង្គរ តាមរយៈ​ក្រុមការងារ​សហគមន៍រ​បស់​អាជ្ញាធរ​ជាតិ​អប្សរា ជាដើម​។​

​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​អង្គរ កសាងឡើង នៅ​ឆ្នាំ​២០០៧ ក្រោម​កិច្ចសហប្រតិបត្តិការ​រ​វាង អាជ្ញាធរ​ជាតិ​អប្សរា និង​សាកលវិទ្យាល័យ​សូ​ហ្វ៊ី​យ៉ា ដោយ “​មូលនិធិ​នៃ​ក្លឹប​១%” របស់​ក្រុមហ៊ុន​អ៊ី​អុង ដើម្បី​ដាក់តាំង និង​តម្កល់​វត្ថុ​បុរាណ ដែល​បាន​រកឃើញ​ក្នុងពេល​សិក្សា​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ​សូ​ហ្វ៊ី​យ៉ា កាលពី​ឆ្នាំ​២០០០ និង​២០០១​នៅ​ប្រាសាទបន្ទាយក្តី​៕​

សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​អង្គរ នឹងត្រូវ​ជួសជុល​កែលម្អ​ឡើងវិញ​

សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​អង្គរ នឹងត្រូវ​ជួសជុល​កែលម្អ​ឡើងវិញ​

សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​អង្គរ នឹងត្រូវ​ជួសជុល​កែលម្អ​ឡើងវិញ​

សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​អង្គរ នឹងត្រូវ​ជួសជុល​កែលម្អ​ឡើងវិញ​

សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​អង្គរ នឹងត្រូវ​ជួសជុល​កែលម្អ​ឡើងវិញ​