នារី​ថត​ស្រាត​ក្នុង​ឈុត​បុរាណ​ថៃ​ត្រៀម​​ប្រគល់​ខ្លួន​ឲ្យ​សមត្ថកិច្ច​ដោយ​ខ្លួន​ឯង

នារី​ថត​ស្រាត​ក្នុង​ឈុត​បុរាណ​ថៃ​ត្រៀម​​ប្រគល់​ខ្លួន​ឲ្យ​សមត្ថកិច្ច​ដោយ​ខ្លួន​ឯង

នារី​ម្នាក់ដែល​បាន​​បង្ហោះ​រូប​ស្រាត​បិទ​បាំង​បន្តិច​បន្តួច​​ដោយ​​​​​​ការ​ទ្រង់​​គ្រឿង​​​​បុរាណ​ថៃ​​ ​ ល្បី​ពេញ​​អ៊ីនធឺណិត​​រហូត​ដល់​អាជ្ញាធរ​តាម​រក​មុខ​នោះ​​ កំពុង​ត្រៀម​​ប្រគល់​​ខ្លួន​ឲ្យ​​ប៉ូលិស​​​តាម​សម្រួល។

 

បុគ្គលិក​ពី​ក្រោយ​នៃ​ការ​ថត​រូប​ស្រាត​​នៅ​សង្កាត់​ Bang Khun Tien ទីក្រុង​បាងកក​បាន​ទំនាក់ទំនង​ទៅ​ប៉ូលិស​​ ហើយ​​និយាយ​ថា​ ពួក​គេ​នឹង​ប្រគល់​នារី​រូប​នោះ​ទៅ​ឲ្យ​អាជ្ញាធរ​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត បន្ទាប់​ពី​នាង​ត្រូវ​ការ​ពេលវេលា​បញ្ចប់​ការ​ថត​រឿង​​​ឲ្យ​អស់​សិន។

 

នារី​ថត​ស្រាត​ក្នុង​ឈុត​បុរាណ​ថៃ​ត្រៀម​​ប្រគល់​ខ្លួន​ឲ្យ​សមត្ថកិច្ច​ដោយ​ខ្លួន​ឯង

 

ខណៈ​ដែល​​មន្ត្រី​សង្កាត់​​ធ្លាប់​គិត​ថា​ រូប​អាក្រាត​នេះ​​ប្រហែល​ជា​រូប​ចាស់ ប៉ុន្តែ​ការពិត​​រូប​នេះ​ទើប​តែ​ថត​កាល​ពី​ខែ​តុលា​ថ្មី​ៗ​នេះ​នៅ​ស្ពាន​ឈើ​ព្រៃ​កោងកាង។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​​​លោក Chaturong Ponglamjiek ចៅ​សង្កាត់​ Bang Khun Tien។ ចំពោះ​អ្នក​លេង​អ៊ីនធឺណិតចោទ​សួរ​ថា​ នាង​គឺ​ជា​នារី​ភេទ​ទី​៣​ឬ​យ៉ាង​ណា​ ប៉ុន្តែ​ប៉ូលិស​មិន​បាន​បញ្ជាក់​ឲ្យ​ដឹង​នោះ​ទេ។​​​​

 

លោក Pol. Lt. Yod Withitpaphathamrong មេ​បញ្ជាការ​​នាយកដ្ឋាន​ប៉ូលិស Tien Talay បាន​ប្រាប់​ឲ្យ​ដឹង​ថា នារី​ថត​រូប​ស្រាត​រូប​នោះ​នឹង​ត្រូវ​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់​យ៉ាង​ច្រើន​បំផុត​ ៥០០​បាត (ប្រហែល​១៣.៨​​ដុល្លារ) សម្រាប់​​ការ​ប្រព្រឹត្តិ​រឿង​អាសអាភាស​តាម​ទី​សាធារណៈនេះ។ លោក​ក៏​បាន​ព្រមាន​​ទៅ​ប្រជាពលរដ្ឋ​ទាំង​អស់​ដែល​ចង់​​ធ្វើ​រឿង​អាសអាភាស​តាម​ទី​សាធារណៈ​ត្រូវ​គិត​ពី​សីលធម៌​ និង​តម្លៃ​សង្គម​​របស់​ប្រទេស៕

 

នារី​ថត​ស្រាត​ក្នុង​ឈុត​បុរាណ​ថៃ​ត្រៀម​​ប្រគល់​ខ្លួន​ឲ្យ​សមត្ថកិច្ច​ដោយ​ខ្លួន​ឯង

 

 

ចុចអាន៖នារី​​ថត​ស្រាត​ក្នុង​ឈុតបុរាណ​ថៃ ត្រូវ​សមត្ថកិច្ច​ប្រកាស​តាម​ចាប់

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖​ coconuts