ឃាត់ខ្លួន ជនសង្ស័យ៨នាក់ ពាក់ព័ន្ធនឹង គ្រឿងញៀន

ភ្នំពេញ៖ កម្លាំងអាវុធហត្ថ ខណ្ឌសែនសុខ សហការជាមួយកម្លាំង ការិយាល័យនគរបាល ប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញ បានចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធនឹងគ្រឿងញៀន ចំនួន៨នាក់ មានស្រីចំនួន១នាក់ ដកហូតបានទូរស័ព្ទ ៣គ្រឿង ប្រាក់រៀល ៩២៥.០០០រៀល និងប្រាក់ដុល្លារ ២៥៥ដុល្លារ និងឧបករណ៍ សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ស្ថិតនៅចំណុចភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅវេលាម៉ោង ១៩និង៣០នាទីយប់ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបញ្ជូនមកកាន់អធិការដ្ឋាន នគរបាលខណ្ឌសែនសុខ ចាត់ការតាមនីតិវិធីច្បាប់៕

ឃាត់ខ្លួន ជនសង្ស័យ៨នាក់ ពាក់ព័ន្ធនឹង គ្រឿងញៀន
ឃាត់ខ្លួន ជនសង្ស័យ៨នាក់ ពាក់ព័ន្ធនឹង គ្រឿងញៀន
ឃាត់ខ្លួន ជនសង្ស័យ៨នាក់ ពាក់ព័ន្ធនឹង គ្រឿងញៀន
ឃាត់ខ្លួន ជនសង្ស័យ៨នាក់ ពាក់ព័ន្ធនឹង គ្រឿងញៀន

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត