សង្ស័យបែកថ្នាំ! បើករថយន្ត ឡិចស៊ីស ដឹកកូនស្រី ៣នាក់ បំបុករបងសាលា ចេញទាំងកំរោល តែម្តង! (មានវីដេអូ)

ចិន៖ ក្មេងស្រីតូចៗ ចំនួន ៣នាក់ ត្រូវបានប៉ូលិសជួយសង្គ្រោះ យ៉ាងជោគជ័យ បន្ទាប់ពួកគេ ត្រូវឪពុកម្តាយ ដែលស្ថិតក្រោមឥទ្ធិពល នៃគ្រឿងញៀន ឃុំជាប់នៅក្នុងរថយន្ត ម៉ាកឡិចស៊ីស មួយគ្រឿង ក្រោយបើកបំបុក របងសាលា ចេញទាំងកំរោល បង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកដំណើរ នៅតាមដងផ្លូវ មកចោមរោមមើល តែម្តង។

សង្ស័យបែកថ្នាំ! បើករថយន្ត ឡិចស៊ីស ដឹកកូនស្រី ៣នាក់ បំបុករបងសាលា ចេញទាំងកំរោល តែម្តង! (មានវីដេអូ)

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ប្តីប្រពន្ធមួយគូ បានបើករថយន្ត ម៉ាកឡិចស៊ីស មួយគ្រឿង ដោយព្យាយាម បើកសម្រុកចេញ ពីក្នុងបរិវេណសាលា Xingguang Bilingual School ក្នុងទីក្រុង Xuzhou ប្រទេសចិន កាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ កន្លងទៅនេះ។

បន្ទាប់មក ប្តីប្រពន្ធមួយគូនោះ បានចាក់សោរថយន្ត ឲ្យកូនស្រីតូចៗ របស់ពួកគេ ទាំង៣នាក់ អង្គុយក្នុងរថយន្ត ទាំងអស់គ្នា រហូតដល់ប៉ូលិស មកដល់កន្លែងកើតហេតុ និងបានវាយបំបែក កញ្ចក់រថយន្ត ដើម្បីសង្គ្រោះក្មេងស្រី ទាំង៣នាក់នោះចេញ ដោយក្នុងនោះ ក្មេងស្រីដែលមានអាយុ តិចជាងគេបង្អស់ គឺ ៥ឆ្នាំ។

សង្ស័យបែកថ្នាំ! បើករថយន្ត ឡិចស៊ីស ដឹកកូនស្រី ៣នាក់ បំបុករបងសាលា ចេញទាំងកំរោល តែម្តង! (មានវីដេអូ)

បើតាមខ្សែវីដេអូ ដែលបានថត ដោយអ្នកដំណើរ នៅកន្លែងកើតហេតុ បានបង្ហាញឲ្យឃើញថា ខណៈពេលដែល ប៉ូលិសកំពុងតែ វាយបំបែកកញ្ចក់រថយន្ត ស្រាប់តែរថយន្តនោះ បានបង្កើនល្បឿនទៅមុខ និងព្យាយាម បើករត់គេច ទៀតផង។

បើតាមសម្តីប៉ូលិស បានឲ្យដឹងថា ប្តីប្រពន្ធមួយគូនោះ មានឈ្មោះថា Xu និង Yuan ដោយនៅមុនពេលកើតហេតុ ពួកគេបានមកទទួល កូនៗទាំង៣នាក់ ចេញពីសាលា និងព្យាយាមបើករថយន្ត ចេញពីសាលា ទាំងកំរោលតែម្តង ប៉ុន្តែត្រូវសន្តិសុខសាលាឃាត់ ដោយបិទរបងសាលា មិនឲ្យចេញឡើយ។

សង្ស័យបែកថ្នាំ! បើករថយន្ត ឡិចស៊ីស ដឹកកូនស្រី ៣នាក់ បំបុករបងសាលា ចេញទាំងកំរោល តែម្តង! (មានវីដេអូ)

ស្រ្តីវ័យកណ្តាលម្នាក់ ដែលជាសាក្សី ឃើញហេតុការណ៍នេះ បានឲ្យដឹងថា គាត់ឃើញ ឈាមប្រឡាក់ពេញខ្លួន ក្មេងស្រីម្នាក់ ហើយសូម្បីតែក្បាល និងផ្ទៃមុខនាង ក៏មានឈាមដែរ ប៉ុន្តែមិនដឹងថា មកពីហេតុអ្វីឡើយ។

យ៉ាងណាមិញ ក្រោយពេលកើតហេតុ ប្តីប្រពន្ធមួយគូនោះ ត្រូវបានបូលិស ឃាត់ខ្លួន នៅនឹងកន្លែងកើតហេតុ និងបញ្ជូន ទៅកាន់បុស្តិ៍ប៉ូលិស ដើម្បីធ្វើការសាកសួរបន្ត៕

សូមទស្សនាវីដេអូ នៃហេតុការណ៍នោះ

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត