យុវតីសិស្ស២នាក់ ដែលត្រូវរថយន្តថៅកែ ភោជនីយដ្ឋានឆ្នេរមាស បុកស្លាប់ម្នាក់ របួសម្នាក់ ហើយបានបញ្ជូនទៅ ព្យាបាលនៅភ្នំពេញ បានស្លាប់ហើយ

ភ្នំពេញ៖ យុវតី គុយ អេងលីន អាយុ១៤ឆ្នាំ ជាសិស្សសាលាឯកជន អន្តរទ្វីបក្រុងព្រះសីហនុ ដែលត្រូវរថយន្តអេស្កាលែត របស់ថៅកែភោជនីយដ្ឋានឆ្នេរមាស បុកចំពីមុខពេញទំហឹង កាលពីវេលាម៉ោងជិត១០ព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ២១២ និង២១៣ ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នោះបានស្លាប់បាត់បង់ជីវិតទៅ ហើយនៅវេលាទាបភ្លឺថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ បន្ទាប់ពីក្រុមវេជ្ជបណ្ឌឹត ព្យាយាមជួយសង្រ្គោះ អស់រយៈពេល៣ថ្ងៃកន្លងមកនេះ នៅមន្ទីរជោរី រាជធានីភ្នំពេញ នេះបើតាមការបញ្ជាក់ ប្រាប់ពី ជីតារបស់យុវតីរងគ្រោះឈ្មោះ យល់ វណ្ណៈ ។ តាមរយៈសាច់ញាតិជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះបានរងរបួស បាក់ឆ្អឹងខ្នង៣កំណាត់ បែកលំពែង ដែលត្រូវធ្វើការវះកាត់ ចេញស្ទើរទាំងអស់ តម្រងនោមប៉ះពាល់យ៉ាងខ្លាំង ហើយមានឈាមកក ក្នុងខួរក្បាលថែមទៀត ។

តាមប្រភពដដែលក៏បានឲ្យដឹងដែរថា សពបាននាំយកមកដល់ផ្ទះ នៅខេត្តព្រះសីហនុ ហើយនាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥នេះ ហើយកំពុងចាត់ចែងរៀបចំ ធ្វើបុណ្យទៅតាមប្រពៃណី និងបូជានៅ វេលាម៉ោង៣រសៀលថ្ងៃនេះ នៅវត្តឥន្ទញាណ ហៅវត្តក្រោម ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងខេត្ត ព្រះសីហនុ ៕

យុវតីសិស្ស២នាក់ ដែលត្រូវរថយន្តថៅកែ ភោជនីយដ្ឋានឆ្នេរមាស បុកស្លាប់ម្នាក់ របួសម្នាក់ ហើយបានបញ្ជូនទៅ ព្យាបាលនៅភ្នំពេញ បានស្លាប់ហើយ
យុវតីសិស្ស២នាក់ ដែលត្រូវរថយន្តថៅកែ ភោជនីយដ្ឋានឆ្នេរមាស បុកស្លាប់ម្នាក់ របួសម្នាក់ ហើយបានបញ្ជូនទៅ ព្យាបាលនៅភ្នំពេញ បានស្លាប់ហើយ
យុវតីសិស្ស២នាក់ ដែលត្រូវរថយន្តថៅកែ ភោជនីយដ្ឋានឆ្នេរមាស បុកស្លាប់ម្នាក់ របួសម្នាក់ ហើយបានបញ្ជូនទៅ ព្យាបាលនៅភ្នំពេញ បានស្លាប់ហើយ
យុវតីសិស្ស២នាក់ ដែលត្រូវរថយន្តថៅកែ ភោជនីយដ្ឋានឆ្នេរមាស បុកស្លាប់ម្នាក់ របួសម្នាក់ ហើយបានបញ្ជូនទៅ ព្យាបាលនៅភ្នំពេញ បានស្លាប់ហើយ
យុវតីសិស្ស២នាក់ ដែលត្រូវរថយន្តថៅកែ ភោជនីយដ្ឋានឆ្នេរមាស បុកស្លាប់ម្នាក់ របួសម្នាក់ ហើយបានបញ្ជូនទៅ ព្យាបាលនៅភ្នំពេញ បានស្លាប់ហើយ
យុវតីសិស្ស២នាក់ ដែលត្រូវរថយន្តថៅកែ ភោជនីយដ្ឋានឆ្នេរមាស បុកស្លាប់ម្នាក់ របួសម្នាក់ ហើយបានបញ្ជូនទៅ ព្យាបាលនៅភ្នំពេញ បានស្លាប់ហើយ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត