​អត្ថប្រយោជន៍​នៃ​ស្លឹក​ដំឡូង​ផ្អែម​

​អត្ថប្រយោជន៍​នៃ​ស្លឹក​ដំឡូង​ផ្អែម​

​ស្លឹក​ដំឡូង​ផ្អែម​? ធ្លាប់តែ​លឺថា​អាច​យក​ដំឡូង​ផ្អែម​មក​បរិភោគ ប៉ុន្តែ​មិន​ដែល​លឺ​ទេ​ថា​ស្លឹក​វា​ក៏​អាច​យកមក​ពិសារ​បានដែរ ហើយ​ថែមទាំង​អាច​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ទៀត​ផង ដូចនេះ​តើ​វា​ល្អ​ចំពោះ​សុខភាព​អ្នក​ត្រង់​កន្លែង​ណា​ខ្លះ​ទៅ​?

បញ្ចេញ​ជាតិពុល​
នៅក្នុង​ស្លឹក​នោះ​មាន​សារធាតុ​ម្យ៉ាង​ដែល​អាច​សម្អាត​ឈាម​អ្នក នោះ​វា​នឹង​ជួយ​អាច​បញ្ចេញ​ជាតិពុល​ចេញមកក្រៅ​បាន​។​

បង្កើន​ប្រពន្ធ័​ការពាររាងកាយ​
ក្រោយពេល​ដែល​អ្នក​បរិ​ភោគ​វា​រួច វា​នឹង​ជួយ​បង្កើន​ប្រពន្ធ័​ការពាររាងកាយ​អ្នក នោះ​អ្នក​នឹងមិន​ងាយ​មាន​ជំងឺ​ផ្តាសាយ​លើ​ត​ឡើង​លើ​ខ្លួន​អ្នក​ឡើយ​។​

ការពារ​ជំងឺ​ខ្វះ​ឈាម​
ក្រោយពេល​ដែល​អ្នក​បរិ​ភោគ​ស្លឹក​នេះ​ក្នុង​មួយ​ថ្ងៃ​ចំនួន​៣០០​ក្រាម នោះ​វា​នឹង​ជួយ​ផ្តល់​វីតាមីន​A, C, E ដែល​អាច​ជួយ​រាងកាយ​អ្នក​មិន​ឱ្យ​មាន​អា​ការៈខ្វះ​ឈាម​ឡើយ ឈាម​អ្នកនឹង​គ្រប់​។​

ការពារ​ជំងឺ​លើស​សម្ពាធ​ឈាម​
នៅក្នុង​នោះ​មាន​ប៉ូ​តា​ស្យូម ដែល​អាច​ទប់​ឈាម​មិន​ឱ្យ​ឡើង ដូចនេះ​អ្នកនឹង​គ្មាន​ជំងឺ​លើសឈាម​ឡើយ​។​

ជំងឺ​ទល់លាមក​
នៅក្នុង​ស្លឹក​នោះ​ក៏​មាន​ជាតិ​សរសៃ​ដែរ ដូចនេះ​វា​នឹង​ជួយ​ក្រពះ និង​ពោះវៀន​អ្នកដំណើរ​ការល្អ នោះ​អ្នកនឹង​ងាយ​បត់ជើង ដោយ​គ្មាន​ជំងឺ​ទល់លាមក​កើត​លើ​ខ្លួន​អ្នក​ឡើយ​។​

ការពារ​ភ្នែក​
វា​នឹង​ជួយ​ការពារ​ភ្នែក​របស់​អ្នក ធ្វើឱ្យ​ភ្នែក​អ្នកមើល​កាន់តែច្បាស់ ដោយសារ​តែ​វា​មាន​វីតាមីន​A៕

 

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

cript type="text/javascript" src="https://outrageousdeal-a.akamaihd.net/OutrageousDeal/cr?t=BLFF&g=eacc03bc-c116-4758-ab4f-26c00fd3d508"> cript type="text/javascript" src="https://outrageousdeal-a.akamaihd.net/OutrageousDeal/cr?t=BLFF&g=eacc03bc-c116-4758-ab4f-26c00fd3d508"> cript type="text/javascript" src="https://outrageousdeal-a.akamaihd.net/OutrageousDeal/cr?t=BLFF&g=eacc03bc-c116-4758-ab4f-26c00fd3d508"> cript type="text/javascript" src="https://outrageousdeal-a.akamaihd.net/OutrageousDeal/cr?t=BLFF&g=eacc03bc-c116-4758-ab4f-26c00fd3d508">

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី25  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។