ចិន បង្អួតនាវា ដឹកយន្តហោះចម្បាំង ស្របពេលមាន ភាពតានតឹង ជាមួយអាមេរិក

ប៉េកាំង៖ ចិន កំពុងធ្វើដំណើរ ទៅមុខកាន់តែប្រសើរឡើង សម្រាប់ការបង្កើន សក្តានុពល នាវាដឹកយន្ដហោះ ចម្បាំង ជាមួយនឹងអាកាស យានិកដ៏ជំនាញ និងបង្កើនចំនួន នៃ យន្តហោះចម្បាំង ប្រចាំការលើនោះ បន្ថែមទៀត ។ នេះបើយោងតាមការលើកឡើង របស់មេបញ្ជាការជើងទឹកចិន ដែលបានទៅទស្សនាមូលដ្ឋាន។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃសុក្រទី២៥ ខែធ្នូ ឆ្នាំ២០១៥ នេះបន្ដទៀតថា នាវាចម្បាំងឡៅនីង សម័យសូវៀតដែលចិនទិញពីអ៊ុយក្រែនក្នុងឆ្នាំ១៩៩៨ គឺត្រូវបាន ជួសជុល នៅក្នុងប្រទេសចិនផ្ទាល់ ជាយូរមក ហើយ រហូតវាបានក្លាយជានិមិត្តរូប នៃការបង្កើតឡើង កងទ័ពជើងទឹករបស់ប្រទេសចិនថែមទៀត។

ប្រទេសចិន ចង់អភិវឌ្ឍន៍សមត្ថភាពកងកម្លាំងជើងទឹករបស់ខ្លួននៅលើផ្ទៃសមុទ្រខៀវ ដែលជាការការពារសន្តិសុខ នៃប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកលំដាប់ទីពីរ មួយនេះ ហើយវាក៏ជាជំហរដ៏រឹងមាំមួយរបស់ចិន ក្នុង ជម្លោះទឹកដីជាមួយប្រទេសជិតខាង នៅតំបន់សមុទ្រចិនខាងត្បូង និងខាងកើត ផងដែរ។

យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ចំនួនយន្ដហោះចម្បាំង វាអាស្រ័យលើនាវាផ្ទុក និងចំនួននៃជើង ហោះហើរ ទាំងពីរនេះទទួលបានភាពកាន់តែល្អប្រសើរឡើង ខណៈ អាកាសយានិកជាច្រើនរូប បានបំពេញ ប្រតិបត្តិការ បើកយន្ដហោះចម្បាំងប្រភេទ J-15 នៅលើនាវា ក្នុងទីក្រុងស្សឺនយ៉ាង បានយ៉ាងល្អ៕

ចិន បង្អួតនាវា ដឹកយន្តហោះចម្បាំង ស្របពេលមាន ភាពតានតឹង ជាមួយអាមេរិក