រថយន្ត​ Porsche 911 ​រចនា​រូបរាង​ពិសេស​​ដើម្បី​អបអរ​បុណ្យ​គ្រិស្ត​ស្មាស​​​​​​​​​​​​​

រថយន្ត​ Porsche 911 ​រចនា​រូបរាង​ពិសេស​​ដើម្បី​អបអរ​បុណ្យ​គ្រិស្ត​ស្មាស​​​​​​​​​​​​​

​​ក្រុមហ៊ុន​ជំនាញ​ខាង​រចនា​រូបរាង​​ផ្នែក​ខាង​ក្នុង​នៃ​​រថយន្ត​របស់​ប្រទេស​ប៉ូឡូញ​បាន​ធ្វើ​ការ​បង្ហាញ​ ការ​រចនា​​ពិសេស​ចុង​ក្រោយ​មួយ​របស់​ខ្លួន​ទៅ​លើ​រថយន្ត​ Porsche 911 Carrera 4S។

 

រថយន្ត​ Porsche 911 ​រចនា​រូបរាង​ពិសេស​​ដើម្បី​អបអរ​បុណ្យ​គ្រិស្ត​ស្មាស​​​​​​​​​​​​​

 

​ក្រុមហ៊ុន​ Carlex Design បាន​ធ្វើ​ការ​​កែ​​លម្អ​ផ្នែក​ខាង​ក្នុង​នៃ​រថយន្ត​ Porsche 911 Carrera 4S ដោយ​រក្សា​​ទុក​រូបរាង​ខាង​ក្រៅ​​​របស់​រថយន្ត​ឲ្យ​នៅ​ដូច​ដើម។ និយាយ​ដល់​ការ​រចនា​វិញ​ ក្រុម​អ្នក​ជំនាញ​នៃ​ក្រុមហ៊ុន​បាន​ប្រើ​ប្រាស់​ស្បែក​ពណ៌​ក្រហម​​ដើម្បី​រចនា​កៅអី​អង្គុយ។ ​គេ​បាន​​ប្រើ​ប្រាស់​សរសៃ​អំបោះ​ពីរ​ពណ៌​ផ្សេង​គ្នា​ដើម្បី​ដេរ​ភ្ជាប់​គឺ​ពណ៌​ខ្មៅ​ និង​ពណ៌​ក្រហម។ ចំណែក​ឯ​ចំណុច​សំខាន់ៗ​ជា​ច្រើន​ទៀត​ក៏​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ពណ៌​ខ្មៅ​និង​ក្រហម​ជា​គោល​ដើម្បី​រចនា​ផង​ដែរ។

 

រថយន្ត​ Porsche 911 ​រចនា​រូបរាង​ពិសេស​​ដើម្បី​អបអរ​បុណ្យ​គ្រិស្ត​ស្មាស​​​​​​​​​​​​​

 

រថយន្ត​ Porsche 911 ​រចនា​រូបរាង​ពិសេស​​ដើម្បី​អបអរ​បុណ្យ​គ្រិស្ត​ស្មាស​​​​​​​​​​​​​

 

រថយន្ត​ Porsche 911 ​រចនា​រូបរាង​ពិសេស​​ដើម្បី​អបអរ​បុណ្យ​គ្រិស្ត​ស្មាស​​​​​​​​​​​​​

 

រថយន្ត​ Porsche 911 ​រចនា​រូបរាង​ពិសេស​​ដើម្បី​អបអរ​បុណ្យ​គ្រិស្ត​ស្មាស​​​​​​​​​​​​​

 

ការ​រចនា​ដ៏​ល្អ​ប្រណិត​របស់​ក្រុមហ៊ុន​ប៉ូឡូញ​មួយ​នេះ​បាន​ធ្វើ​ឲ្យ​រថយន្ត​ Porsche 911 Carrera 4S ដែល​មាន​ការ​រចនា​រូបរាង​ស្រស់​ស្អាត​រួច​ស្រេច​នោះ​ កាន់​តែ​មាន​ភាព​ទាក់​ទាញ​ជាង​មុន​ថែម​មួយ​កម្រិត​ទៀត។

 

គួរ​បញ្ជាក់​ថា​កន្លង​មក​ក្រុមហ៊ុន​ Carlex Design ធ្លាប់​បាន​ធ្វើ​ការ​​កែ​លម្អ​​រូបរាង​ផ្នែក​ខាង​ក្នុង​ម៉ាក​រថយន្ត​ល្បីៗ​ជា​ច្រើន​មក​ហើយ​ ដូច​ជា​ Rolls-Royce, BMW និង​ Mercedes-Benz ជា​ដើម៕ ​​

 

​​​​

ចុច​អាន៖ ដឹង​ពី​ភាព​ខុស​គ្នា​រវាង​រថយន្ត​ម៉ាស៊ីន​ស៊ីឡាំង​​៤ និង​​៦​ ​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ជ្រើស​រើស​

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ CarScoops​​​​​​​