ឯ​.​ឧ​អភិបាល​រាជធានី សុំ​ពេល​១៥​ថ្ងៃ រឿង​មិន​កែ​ចង្កូតរថយន្ត​ពីស្តាំទៅ​ឆ្វេង​

ឯកឧត្តម ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃទី​២៣ បាន​សុំ​ពេល ១៥ ថ្ងៃ ដើម្បី​ស្នើ​គោលការណ៍​រាជរដ្ឋាភិបាល​ទៅលើ​ការស្នើ​របស់​តំណាង​អ្នករកស៊ី​ជួល​រថយន្ត​ដឹក​ដី រ៉ែ និង ថ្ម ដែល​សុំ​កុំឱ្យ​មានការ​កែ​ចង្កូតរថយន្ត​របស់​ពួកគេ​ពីស្តាំ​ទៅ​ឆ្វេង ។​ ​ជំនួប​រវាង​អាជ្ញាធរ និង តំណាង​អ្នករកស៊ី​ជួល​រថយន្ត​ដឹក​ដី រ៉ែ និង ថ្ម ប្រមាណ ៣៥ នាក់ នៅ​សាលា​រាជធានី​ភ្នំពេញ នៅ​រសៀល ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ ២០១៥ នេះ អ្នកតំណាង​បានបង្ហាញ​អំពី​ផលវិបាក​របស់​ពួកគេ​ជាមួយនឹង​ការចំណាយ​ច្រើន​សម្រាប់​ការដូរ​ចង្កូតរថយន្ត​ពីស្តាំ​ទៅ​ឆ្វេង ទៅតាម​ការសម្រេច​រប​ស់រាជ​រដ្ឋាភិបាល ។

ឯ​.​ឧ​អភិបាល​រាជធានី សុំ​ពេល​១៥​ថ្ងៃ រឿង​មិន​កែ​ចង្កូតរថយន្ត​ពីស្តាំទៅ​ឆ្វេង​

ឯ​.​ឧ​អភិបាល​រាជធានី សុំ​ពេល​១៥​ថ្ងៃ រឿង​មិន​កែ​ចង្កូតរថយន្ត​ពីស្តាំទៅ​ឆ្វេង​

អ្នករកស៊ី​ជួល​រថយន្ត​ដឹក​ដី​ទាំងនោះ ក៏បាន​ស្នើ​កុំឱ្យ​រាជរដ្ឋាភិបាល​ដូរ​ចង្កូតរថយន្ត​របស់​ពួកគេ​ផងដែរ ដោយ​ពួកគេ​លើក​ហេតុផល​ផ្សេងៗ ប៉ុន្តែ​ពួកគាត់​យល់ព្រម​បង់ពន្ធ​ដូច​ធម្មតា ។​ ឯកឧត្តម ប៉ា សុជាតិ​វង្ស បាន​ថ្លែង​ទៅកាន់​ពួកគេ​ថា ចំពោះ​រឿង​បង់ពន្ធ​នេះ ឯកឧត្តម​អនុញ្ញាត ប៉ុន្តែ​ចំពោះ​រឿង​សុំ​មិនឱ្យ​ប្តូរ​ចង្កូត ឯកឧត្តម​សុំឱ្យ​ពួកគេ​ទុកពេល ១៥ ថ្ងៃ ដើម្បីឱ្យ​អាជ្ញាធរ​បាន​សុំ​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ក្នុងការ​សម្រេច​ចំពោះ​សំណើរ​នេះ ។​

ឯ​.​ឧ​អភិបាល​រាជធានី សុំ​ពេល​១៥​ថ្ងៃ រឿង​មិន​កែ​ចង្កូតរថយន្ត​ពីស្តាំទៅ​ឆ្វេង​

ឯ​.​ឧ​អភិបាល​រាជធានី សុំ​ពេល​១៥​ថ្ងៃ រឿង​មិន​កែ​ចង្កូតរថយន្ត​ពីស្តាំទៅ​ឆ្វេង​

សូមបញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០១៥ ក្រុម​រថយន្ត​បែន​ដឹក​ដី ដឹក​ថ្ម និង ដឹក​ខ្សាច់ បាននាំគ្នា​តវ៉ា​ជា​ទ្រង់ទ្រាយ​ធំ​តាមរយ​:​យក​រថយន្ត​របស់​ពួកគេ​ប្រមាណ ១០០ គ្រឿង ទៅ​បិទ​ផ្លូវជាតិ​លេខ​៣ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ផ្លូវជាតិ​លេខ ១ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ និង ផ្លូវជាតិ​លេខ ២ សង្កាត់​ព្រែក​កំ​ពិស ខណ្ឌដង្កោ ដោយ​ទាមទារ​ទៅ​អាជ្ញាធរ អនុគ្រោះ​ជូន​ពួកគេ​តាមរយ​:​ឲ្យ​បង់ពន្ធ​ជូន​រដ្ឋ ប៉ុន្តែ​មិន​ដូរ​ចង្កូត​ពីស្តាំ​ទៅ​ឆ្វេង ៕ (​ប្រភព TV5)

ឯ​.​ឧ​អភិបាល​រាជធានី សុំ​ពេល​១៥​ថ្ងៃ រឿង​មិន​កែ​ចង្កូតរថយន្ត​ពីស្តាំទៅ​ឆ្វេង​  ឯ​.​ឧ​អភិបាល​រាជធានី សុំ​ពេល​១៥​ថ្ងៃ រឿង​មិន​កែ​ចង្កូតរថយន្ត​ពីស្តាំទៅ​ឆ្វេង​