គង់ វង្ស​យ៉ា​ទី យំ​ផង សើច​ផង​

តារា​សម្ដែង និង​ជា​ពិធី​ការិនី​វ័យក្មេង រូប​ស្រស់ និង​មាន​ប្រុសៗ​ជាច្រើន​តាម ចោមរោម គង់ វង្ស​យ៉ា​ទី នាពេល​ថ្មីៗ​នេះ បាន​បង្ហោះ​នូវ​សារ​ខ្លីៗ​ជាច្រើន​ក្នុងន័យ​ប្លែកៗ ដែល​សារ​ទាំងនោះ​ទំនងជា​ចង់​លើក ទឹកចិត្ត​ខ្លួនឯង​ដែល​ឈឺចាប់ និង​អស់សង្ឃឹម​ដូច្នេះ​ដែរ ។​

គង់ វង្ស​យ៉ា​ទី យំ​ផង សើច​ផង​

​នៅក្នុង​សារ​មួយ ដែល​បាន​បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​នាង យ៉ា​ទី បានសរសេរថា «​យំ សើច ញញឹម កើតទុក្ខ បារម្ភ ខឹង គិត អៀន ធុញ សប្បាយ ស្រឡាញ់ ឈឺចាប់ នេះហើយ​ជា​រសជាតិ​ជីវិត​» ។ ការសរសេរ​របស់ យ៉ា​ទី បែបនេះ ហាក់ដូចជា​នាង​កំពុងតែ​ចង់បង្ហាញ ថា ជីវិត​នាង​ឆ្លងកាត់​រសជាតិ​បែបនេះ​បណ្ដើរៗ​ហើយ បើទោះជា​ទស្សនិកជន​ស្ទើរតែ​ទាំងអស់ ឃើញតែ​នាង​សប្បាយចិត្ត រីករាយ ស្រស់ស្រាយ​តាម​ទូរទស្សន៍​យ៉ាងណាក្ដី ។​

​ជាមួយគ្នានេះដែរ នាពេល​កន្លងទៅនេះ យ៉ា​ទី ក៏​ធ្លាប់បាន​បង្ហោះ​សារ​មួយ​តាម​បណ្ដាញ​សង្គម ហ្វេ​ស​ប៊ុ​ក​របស់​នាង ដោយ​នាង​បានសរសេរថា «​មាន​អារម្មណ៍​ថា​មិន​សប្បាយចិត្ត​» ក៏ដូចជា​សារ មួយទៀត​ដែល​សរសេរថា «​ធ្វើ​ឲ្យ​ខ្លួនឯង​ញញឹម​ឲ្យ​ច្រើនជាង​កើតទុក្ខ​» ។ ក្នុង​សារ​ទាំងនោះ នាង មិនបាន​បញ្ជាក់ថា​មានរឿង​អ្វី​ឡើយ តែ​អាចជា​អារម្មណ៍​ដែល​ហត់នឿយ​នឹង​ការងារ ក៏​ព្រោះតែ​នាង កំពុង​តែមាន​ទីផ្សារ​ខ្ពស់​សម្រាប់​អាជីព​សិល្បៈ​របស់​នាង​ផង​ក៏​មិនដឹង ។​

គង់ វង្ស​យ៉ា​ទី យំ​ផង សើច​ផង​

គង់ វង្ស​យ៉ា​ទី យំ​ផង សើច​ផង​

​ទន្ទឹមនឹង​សារ​ពី​ជីវិត​នេះ យ៉ា​ទី ក៏បាន​បង្ហោះ​នូវ​សារ​ពី​បេះដូង​របស់​នាង​ដែរ ដោយ​នាង​ធ្លាប់បាន សរសេរថា «​យប់​នេះ​ពិតជា​ត្រជាក់​ណាស់ រងា​ដល់​បេះដូង​ខ្ញុំ​ទៀត​» និង «​មេឃ​ធ្លាក់​ខ្យល់​រងា​តិចៗ ហើយ មិត្ត​ទាំងអស់គ្នា​ថែរក្សា​សុខភាព អ្នកមាន​គូ​នឹង​កក់ក្ដៅ ឯ​អ្នក​អត់​គូ​គេង​គេង​ឱប​ខ្នើយឱប ទៅ​» ជាដើម ។ សម្រាប់​រឿង​ម្ចាស់​បេះដូង​នេះ​វិញ យ៉ា​ទី ធ្លាប់បាន​បញ្ជាក់​ប្រាប់ទ​ស្ស​នាវ​ដ្ដី «​ប្រជាប្រិយ​» ថា «​ខ្ញុំ​ធ្លាប់មាន​ម្ចាស់​បេះដូង ប៉ុន្តែ​ឥលូវ​មិនមាន​ទេ ហើយក៏​មាន​អ្នក​តាម​ស្រឡាញ់ ច្រើន​ដែរ តែ​មិន​ហ៊ាន​ព្រោះ​ខ្លាច ហើយ​ម្យ៉ាង​ខ្ញុំ​នៅ​ក្មេង​ផង​» ។​

​សូមបញ្ជាក់ថា គង់ វង្ស​យ៉ា​ទី បច្ចុប្បន្នកំពុង​តែម​មា​ញឹក​នឹង​ការងារ​សិល្បៈ​យ៉ាងខ្លាំង ពិសេស​ការងារ ជា​ពិធី​ការិនី​តាម​កម្មវិធី​ទូរទស្សន៍​តែម្ដង ហើយ​ប្រជាប្រិយភាព​របស់​នាង ក៏​កំពុងតែ​កើតឡើង​យ៉ាង ខ្លាំង ពិសេស​ទទួល​បានការ​គាំទ្រ​ច្រើន​ពី​សំណាក់​ស្រទាប់​យុវវ័យ​តែម្ដង ។ ខេមរា​

គង់ វង្ស​យ៉ា​ទី យំ​ផង សើច​ផង​

គង់ វង្ស​យ៉ា​ទី យំ​ផង សើច​ផង​

គង់ វង្ស​យ៉ា​ទី យំ​ផង សើច​ផង​

គង់ វង្ស​យ៉ា​ទី យំ​ផង សើច​ផង​

គង់ វង្ស​យ៉ា​ទី យំ​ផង សើច​ផង​

គង់ វង្ស​យ៉ា​ទី យំ​ផង សើច​ផង​

គង់ វង្ស​យ៉ា​ទី យំ​ផង សើច​ផង​

គង់ វង្ស​យ៉ា​ទី យំ​ផង សើច​ផង​

គង់ វង្ស​យ៉ា​ទី យំ​ផង សើច​ផង​

គង់ វង្ស​យ៉ា​ទី យំ​ផង សើច​ផង​