ក្រុមកម្មករ នៅ​ក្រុង​បាវិត ចូលធ្វើការ​ឡើងវិញ​ហើយ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែធ្នូ​នេះ​

ស្វាយរៀង: នៅ​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៥ វេលា​ម៉ោង ៩ ព្រឹក កម្មករ​កម្មការិនី​រោងចក្រ​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង​២ ក្នុង​ក្រុង​បាវិត ខេត្តស្វាយរៀង បាន​ព្រម​ចូលធ្វើការ​ជាធម្មតា​វិញ​ហើយ​។ ក្នុងនោះដែរ តំបន់​សេដ្ឋកិច្ច មេន​ហាត​ធេ​ន នៅតាម​រោងចក្រ​នីមួយៗ ក្រុមកម្មករ​កម្មការិនី​រោងចក្រ​ត្រឡប់​ចូលធ្វើ​ការធម្មតា​ទាំងអស់​។ ដោយឡែក មាន​រោងចក្រ​មួយ គឺ ហ្វី​លី​ស៊ី​ធី )​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេ​ន មាន​កម្មករ​កម្មការិនី​រោង សរុប ៤៥៤ នាក់ ដែល​កម្មករ​ចូលក្នុង​បរិវេណ​រោងចក្រ តែ​មិន​ព្រមធ្វើ​ការ​ដោយ​មូលហេតុ ទាមទារ​លក្ខខណ្ឌ​ការងារ​មួយចំនួន ហើយ​អគ្គលេខាធិការ បាន​ចាត់​ក្រុមការងារ​ដែល​ប្រចាំការ​នៅ​ទីនោះ ចុះទៅ​សម្របសម្រួល​ករណីនេះ​។​

​ដោយឡែក នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស តាយសេង មាន​កម្មករ​កម្មការិនី​រោងចក្រ ចំនួន ១ ដែល​កម្មករ​កម្មការិនី មិន​ព្រម​ចូលធ្វើការ គឺ​រោងចក្រ ( Smart tech ) រហូតមកដល់​ម៉ោង ៩​ព្រឹក ទើប​ព្រម​ចូលធ្វើកា​វិញ ដោយមាន​ក្រុមការងារ កំពុង​សម្របសម្រួល​ជាមួយ​ក្រុមកម្មករ​កម្ម​ការិនី ទើប​ចូលធ្វើការ​វិញ​។​

​សូម​រម្លឹកថា កម្មករ​នៅ​រោងចក្រ ចំនួន ៤៥ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេ​ន និង​តាយសេង បាន​ឈប់សម្រាក​ពីរ​ថ្ងៃ គឺ​នៅ​ថ្ងៃទី​២៣ និង​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៥ ក្រោយពី​កើតមាន​ការតវ៉ា ហើយ​ឈានដល់​អំពើហិង្សា លើ​ប៉ូលិស​ប៉េអឹម កាលពី​ព្រឹក​ថ្ងៃទី​២១ និង​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៥​។​

​ចាប់តាំងពី​រសៀល​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥ ក្រុមកម្មករ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងពីរ បាន​តវ៉ា ទាមទារ​ឡើង​ប្រាក់ខែ​គោល ឬ​ប្រាក់ខែ​អប្បបរមា លើសពី ១៤០ ដុល្លារ​។ ប៉ុន្តែ​ការតវ៉ា ដែល​មិនមាន​ដំណោះស្រាយ​នោះ បណ្តាល​ឲ្យ​មាន​អំពើហិង្សា គប់​ដុំថ្ម​បំផ្លាញ​ទ្រព្យសម្បត្តិ​រោងចក្រ​។

​ជាមួយគ្នា​នោះ មាន​កម្មករ ៤ នាក់ និង​អ្នក​បើកឡាន​ដឹក​កម្មករ ៦ នាក់ ត្រូវបាន​ចាប់ឃុំខ្លួន ពីបទ​ចោទប្រកាន់ថា បាន​ញុះញង់ និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​រោងចក្រ ក្នុងអំឡុងពេល​នៃ​ការតវ៉ា​៕

ក្រុមកម្មករ នៅ​ក្រុង​បាវិត ចូលធ្វើការ​ឡើងវិញ​ហើយ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែធ្នូ​នេះ​

ក្រុមកម្មករ នៅ​ក្រុង​បាវិត ចូលធ្វើការ​ឡើងវិញ​ហើយ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែធ្នូ​នេះ​

ក្រុមកម្មករ នៅ​ក្រុង​បាវិត ចូលធ្វើការ​ឡើងវិញ​ហើយ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែធ្នូ​នេះ​