អ្នក​គ្រូបង្រៀន​ម្នាក់ ​ត្រូវ​ជនសង្ស័យ​កៀរ​ម៉ូតូ​ដួល​ និង​វាយ​មួយ​ដៃ​ យក​ម៉ូតូ​ទៅ​បាត់​

ភ្នំពេញ: ​ស្ត្រី​គ្រូបង្រៀនម្នាក់​ នៅ​វិទ្យាល័យ​ កា​ទួត​ ត្រូវបាន​ជនសង្ស័យ​មាន​គ្នា​ ២​នាក់ បាន​ជិះ​ម៉ូតូ ១​គ្រឿង ​មក​កៀរ បណ្តាល​ឲ្យ​ដួល​ម៉ូតូ ​និង​វាយ​មួយ​ដៃ​ថែម​ទៀត ប្លន់​យកម៉ូតូរបស់អ្នកគ្រូ ​ជិះ​ទៅ​បាត់ស្រមោល​។​

ហេតុការណ៍​នេះ ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​ ១០​ និង​ ៥០​ នាទី​ ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ២០១៥ នៅ​ចំណុច​ផ្លូវ​ទំនប់​ ៧​មករា ម្តុំ​បឹង​ក្របី ស្ថិតក្នុង​ភូមិ​ព្រែក​ប្រណាក សង្កាត់ជើង​ឯក ខណ្ឌដង្កោ ។​

​ស្ត្រី​រងគ្រោះ​ឈ្មោះ ផេង លាង​ឃ​ន អាយុ​ ៣២​ឆ្នាំ មុខរបរ​គ្រូបង្រៀន​នៅ​វិទ្យាល័យ​កាទួត បច្ចុប្បន្ន​រស់នៅ​ភូមិ​២៤ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ប្រាប់​ឲ្យ​ដឹងថា មុន​ពេលកើត​ហេតុ ​គឺ​រូបគាត់​ជិះ​ម៉ូតូ ម៉ាក ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ 1CU-8925 ចេញពីផ្ទះ​នៅ​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ទៅមន្ទីរពេទ្យ​អង្គការ ម៉ា​រី​ស្តុ​ប នៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល លុះ​ជិះ​ម៉ូតូ​ត្រឡប់មកផ្ទះវិញ ដល់​ចំណុច​ខាងកើត ចម្ងាយពី​​​ភោជនីយដ្ឋាន 8888 ប្រមាណ​ជាង ​២០០​ម៉ែត្រ លើ​ផ្លូវ​ទំនប់​៧​មករា នៅម្តុំ​បឹង​ក្របី ក្នុងភូមិ​ព្រែក​ប្រណាក សង្កាត់​ជើងឯក ខណ្ឌដង្កោ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ចំនួន ២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដាសេ ​១២៥ មិន​ចាំ​ស្លាក​លេខ ជិះ​មកពី​ក្រោយ ​កៀរ​ម៉ូតូ​របស់គាត់​ ឲ្យ​ដួល ហើយវាយ​រូបគាត់​មួយ​ដៃ​ថែមទៀត។ បុរសពីរនាក់នោះ បានប្លន់​យក​ម៉ូតូរបស់គាត់ យក​​ទៅ​បាត់ស្រមោល​។​

​ជនរងគ្រោះ ​ប្រាប់​បន្តថា ក្រោយពី​កើតហេតុ​ រូបគាត់​បាន​សុំ​ម៉ូតូ​អ្នកដំណើរ​ជិះ មកកាន់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ​ជើងឯក ដើម្បីប្តឹង សុំ​ជួយ​អន្តរាគមន៍​៕​R

អ្នក​គ្រូបង្រៀន​ម្នាក់ ​ត្រូវ​ជនសង្ស័យ​កៀរ​ម៉ូតូ​ដួល​ និង​វាយ​មួយ​ដៃ​ យក​ម៉ូតូ​ទៅ​បាត់​

អ្នក​គ្រូបង្រៀន​ម្នាក់ ​ត្រូវ​ជនសង្ស័យ​កៀរ​ម៉ូតូ​ដួល​ និង​វាយ​មួយ​ដៃ​ យក​ម៉ូតូ​ទៅ​បាត់​