លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តពោធិ៍សាត់​ប្រព្រឹត្ត​អំពើពុករលួយ​

មន្ត្រីរាជការ​បម្រើការ​ងារ​នៅ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តពោធិ៍សាត់ បាន​រាយការណ៍​មក​ថា លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តពោធិ៍សាត់​បានជា​ប់​ពាក់ព័ន្ធ​រឿងអាស្រូវ​ប្រព្រឹត្ត​អំពើពុករលួយ​យូរ​មកហើយ តែ​ស្ថាប័ន​ជំនាញ​មិនទាន់មាន​ចំណាត់ការ​ណាមួយ​ប្រឆាំង​លោក កែវ វ័យ នៅឡើយ​ទេ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​មាន​ភាពមិនប្រក្រតី​ជាច្រើន​បាន​កើតឡើង​នៅក្នុង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តពោធិ៍សាត់ ហើយ​មកដល់ពេលនេះ​នៅតែ​គ្មាន​ដំណោះស្រាយ​ដោយ​តម្លាភាព​ដែល​បញ្ហា​បង្ក​ផលប៉ះពាល់​ដល់​ប្រសិទ្ធភាព​ការងារ​របស់​មន្ទីរ​ធ​ន​ធាន​ទឹក និង​ឧតុនិយម​ខេត្តពោធិ៍សាត់ ហើយក៏​ជំរុញ​ឲ្យ​មន្ត្រី​អសកម្ម​ការងារ​ផងដែរ​។​

ប្រភពព័ត៌មាន​ពី​មន្ត្រីរាជការ​បម្រើ​ការងា​រ​នៅ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តពោធិ៍សាត់​បាន​បង្ហើ​ប​ថា​ថវិកាជាតិ​ចន្លោះ​ពី​២០០​រយ​ទៅ​៣០០​លាន​រៀល​ត្រូវគេ​សង្ស័យថា​បាន​បាត់បង់​តាមរយៈ​ការឃុបឃិត​ប្រព្រឹត្ត​អំពើពុករលួយ​នៅក្នុង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តពោធិ៍សាត់​។ ថវិកា​បាត់បង់​ត្រូវគេ​ដឹងថា​មាននៅ​ក្នុង​គម្រោង​ជួសជុល​សំណង់​ផ្សេងៗ និង​គ​ម្រោ​យ​ជួយ​ជនរងគ្រោះ​ពី​គ្រោះមហន្តរាយ​ផ្សេងៗ និង​ប្រាក់​សោហ៊ុយ​ទូទាត់​នៅក្នុង​ខេត្តពោធិ៍សាត់​។​

មិន​ត្រឹមតែ​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តពោធិ៍សាត់​នោះទេ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​ពុករលួយ​ចំណែក​លោក យូ ឡា បច្ចុប្បន្ន​ជា​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តរតនគិរី ក៏​រង​រឿងអាស្រូវ​ប្រព្រឹត្ត​អំពើពុករលួយ​ផងដែរ​នៅពេលដែល​លោក​ធ្វើជា​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តពោធិ៍សាត់​។ មន្ត្រីរាជការ​បម្រើការ​ងារ​នៅ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តពោធិ៍សាត់ បាន​បង្ហើប​ថា​មាន​ភាពមិនប្រក្រតី​ក្នុងការ​ចំណាយ​ថវិកាជាតិ​ច្រើន​ករណី តែ​រហូតមក​ដល់ពេលនេះ​វា​ត្រូវបាន​គេ​ព្យាយាម​លុបបំបាត់​។​

​ជុំវិញ​បញ្ហា​នេះ មន្ត្រីរាជការ​បម្រើការ​ងារ​នៅ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តពោធិ៍សាត់ បាន​បញ្ជាក់ថា​កន្លងមក​ធ្លាប់មាន​ខាង​អធិការកិច្ច​ក្រសួង​ចុះមក​ត្រួតពិនិត្យ និង​ស៊ើបអង្កេត​ពី​ភាពមិនប្រក្រតី​នៅក្នុង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តពោធិ៍សាត់​ផងដែរ តែ​ជា​លទ្ធផល​រក​មិនឃើញ​អ្វី​នោះទេ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា គេ​សង្ស័យថា​ឲ្យ​ចោរ​មក​ចាប់ចោរ គឺ​មិនអាច​ចាប់​បានទេ​ព្រោះ​ពួកគេ​ជា​បក្ខពួក​តែមួយ​។ មន្ត្រីរាជការ​បម្រើការ​ងារ​នៅ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តពោធិ៍សាត់ បាន​សង្កត់ធ្ងន់ថា​អ្នកណា​ក៏​គេ​ដឹងថា​មាន​ករណី​ប្រព្រឹត្ត​អំពើពុករលួយ​នៅក្នុង​មន្ទី​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តពោធិ៍សាត់​នោះដែរ តែ​ស្ថាប័ន​ជំនាញ​បែរជា​រក​មិនឃើញ​៕

CH-00107 CH-00682