បទល្មើស នៅលើ លំហរសមុទ្រ ត្រូវបាន ធានា ទាំងស្រុង

ព្រះសីហនុ៖ កាលពីព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥កន្លងទៅនេះ គណៈកម្មាធិការ ជាតិសន្តិសុខ លំហសមុទ្រ បានធ្វើ សមយុទ្ធ លើផ្ទៃសមុទ្រ ដែលផ្តោតជាសំខាន់ លើកិច្ចការពារសន្តិសុខ ទប់ស្កាត់អំពើភេរវកម្ម បទល្មើសគេចពន្ធ ឬ នេសាទ ខុសច្បាប់ ផ្សេងៗ និងត្រៀមលក្ខណៈ ការពារសង្គ្រោះ ប្រជានេសាទ និងភ្ញៀវទេសចរណ៍ដែលចូលចិត្តធ្វើ ដំណើរកំសាន្តតាមបណ្តាកោះនានា តាមផ្លូវសមុទ្រ ។

លោក ឧត្តមសេនីយ៍ឯក សួន សំណាង អគ្គលេខាធិការរង គណៈកម្មាធិការជាតិ សន្តិសុខលំហរសមុទ្រ បានថ្លែងនៅលើនាវា ក្នុងឱកាសពេលកំពុងល្បាត លើផ្ទៃសមុទ្រអោយ ដឹងថា នេះគឺជាលើកទី២ ក្នុងការរៀបចំ សាកល្បងប្រតិបត្តិការ កំលាំងចំរុះដែលមានស្ថាប័នគន្លឹះ ជាច្រើនចូលរួម មាន ដូចជា៖ ទីបញ្ជាការជួរមុខនៃ គណៈកម្មាធិការជាតិសន្តិសុខលំហសមុទ្រ ដែលដឹកនាំដោយ លោក ឧត្តមនាវីឯក ទៀ សុខា តំណាងកងទព័ជើងទឹក នគរបាលជើងទឹក រដ្ឋបាលជលផល ស្ថាប័នគយ ព្រមទាំងតំណាងស្ថាប័នប្រឆាំង ភេរវកម្ម ផងដែរ។

លោកឧត្តមសេនីយ៍ឯក សួន សំណាង បានថ្លែងអោយដឹងដែរថា សមយុទ្ធ គឺមានបំណងសិក្សា ពីការ សហការគ្នា ពីគ្រប់ស្ថាប័នទាំងអស់ថា តើស៊ីសង្វាក់គ្នាដែរឬទេ នៅពេលធ្វើប្រតិបត្តិការម្តងៗ ដោយយើងត្រួតពិនិត្យ មើលពីកត្តាផ្សេងៗ ផងដែរដូចជា សមត្ថភាព និងសំភារះប្រើប្រាស់ កត្តាពេលវេលាជាដើម ។

លោក ឧត្តមសេនីយ៍ ក៏បន្ថែមទៀតថា លើកនេះ យើងប្រើឧបករណ៍តូចជាងមុន ហើយស្ថិតក្នុងស្ថាភាពមិនល្អ តើយើងប្រឈមឧបសគ្គ ដូចម្តេចខ្លះ? ដើម្បីលើកយកវិធីសាស្រ្តទប់ទល់ ។ ពាក់ព័ន្ធនិងបញ្ហាបទល្មើសនានា នៅលើផ្ទៃសមុទ្រកម្ពុជា ត្រូវបាន លោកឧត្តមសេនីយ៍វាយតំលៃខ្ពស់ថា រហូតមកទល់ពេល សឹងតែមិនមានឡើយ ដោយឡែកផ្ទៃសមុទ្រអន្តរជាតិ ខាងក្រៅយើងក៏មិនមាន អ្វីគួរអោយចាប់អារម្មណ៍នេះ ដោយសារកត្តាភូមិសាស្រ្ត ប៉ុន្តែទោះបីជាយ៉ាងនេះក្តីកងកំលាំង យើងក៏បានបំពេញភារកិច្ច បានយ៉ាងល្អផងដែរដូចជា កាលពីឆ្នាំកន្លង ទៅមានករណី ធ្លាក់យន្តហោះម៉ាឡេស៊ី កងកំលាំង យើងក៏បានជួយចេញស្វែង រុករកផងដែរ ហើយជាពិសេស ករណីប្លន់នាវាដឹកប្រេង ពីប៉ុន្មានខែមុនក៏កងកំលាំង យើងធ្វើបានល្អផងដែរ ដោយបទល្មើសទាំងនោះ មិនមានកើតនៅក្នុងផ្ទៃសមុទ្រ របស់ប្រទេសកម្ពុជាយើងឡើយ ។

ដោយសារតែកិច្ចការសន្តិសុខ ត្រូវបានធានាទាំងស្រុងពេលនេះ កងកំលាំងក៏បានចូលរួមក្នុងកិច្ចការ សង្គមផងដែរ ដោយកន្លងមកកងកំលាំង បានជួយសង្រ្គោះ ប្រជានេសាទ មិនអោយបាត់បង់ អាយុជីវិតឡើយ ព្រមទាំងជួយស្រង់ ទូកនេសាទ ដែលបានលិចនោះផងដែរ ៕

បទល្មើស នៅលើ លំហរសមុទ្រ ត្រូវបាន ធានា ទាំងស្រុង

បទល្មើស នៅលើ លំហរសមុទ្រ ត្រូវបាន ធានា ទាំងស្រុង

បទល្មើស នៅលើ លំហរសមុទ្រ ត្រូវបាន ធានា ទាំងស្រុង

បទល្មើស នៅលើ លំហរសមុទ្រ ត្រូវបាន ធានា ទាំងស្រុង

បទល្មើស នៅលើ លំហរសមុទ្រ ត្រូវបាន ធានា ទាំងស្រុង

បទល្មើស នៅលើ លំហរសមុទ្រ ត្រូវបាន ធានា ទាំងស្រុង