លោក កឹមសុខា គ្រោងដាក់ផ្សាយ សៀវភៅរំលឹក ខួប១០ឆ្នាំ ដំណើរស្វែងរក លិទ្ធិ ប្រជាធិបតេយ្យ

ភ្នំពេញ៖ លោក កឹម សុខា ប្រធានស្តីពី គណបក្សសង្គ្រោះជាតិ នឹងដាក់ផ្សាយសៀវភៅ “កឹម សុខា និងប្រជាបូជនីយកិច្ច ដើម្បីសេរីភាព” ពីការរំលឹកខួប១០ឆ្នាំនៃ ជីវិតការតស៊ូ ទំាងជាប់ពន្ធនាគារ ដើម្បីស្វែងរក លិទ្ធិប្រជាធិបតេយ្យ។

លោក កឹម សុខា បានសសេរលើ បណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក ផ្ទាល់ខ្លួនថា ការរៀបចំបង្ហោះ ផ្សាយសៀវភៅនេះ ដើម្បីជាការរំលឹកខួប១០ឆ្នាំ (៣១ ធ្នូ ២០០៥-៣១ ធ្នូ ២០១៥) នៃការចាប់ខ្លួន លោក កឹម សុខា។

សៀវភៅ “កឹម សុខា និងប្រជាបូជនីយកិច្ច ដើម្បីសេរីភាព” ត្រូវបានរៀបចំ ចងក្រង ឡើងដោយ សហការីជិត ស្និទ្ធរបស់លោក ដើម្បីកត់ត្រា សកម្មភាពការងារបូជនីយកិច្ច របស់លោក ក្នុងដំណើរការ ស្វែងរក លទ្ធិប្រជាធិបតេយ្យសេរី ជូនប្រជាពលរដ្ឋខ្មែរ ជូនជាតិមាតុភូមិកម្ពុជា។ សៀវភៅនេះ បានរៀបចំបោះពុម្ពផ្សាយ នៅខែមីនា ឆ្នាំ២០០៦៕

លោក កឹមសុខា គ្រោងដាក់ផ្សាយ សៀវភៅរំលឹក ខួប១០ឆ្នាំ ដំណើរស្វែងរក លិទ្ធិ ប្រជាធិបតេយ្យ