កម្មករ ២៩ នាក់ទៀត ជាប់ខ្លួន ក្រោមដំបូលបាក់ នៅការដ្ឋាន រុករករ៉ែចិន

ជីហាន៖ ដំបូលនៃការដ្ឋាន រុករករ៉ែមួយកន្លែង ស្ថិតនៅក្នុងខេត្តសានទុង ភាគខាងកើត ប្រទេសចិន បានបាក់ និង បណ្តាលឲ្យមនុស្ស ២៩ នាក់រងគ្រោះថ្នាក់ ជាប់នៅក្រោមដី មិនអាចចេញ មកបាន ដោយឡែក ៤ នាក់ទៀត បាន រត់គេចចេញទាន់ពេលវេលា។ នេះបើ តាមការផ្សាយរបស់ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ នៅថ្ងៃសុក្រ ទី២៥ ខែធ្នូ ឆ្នាំ២០១៥។

កម្មករ ទាំង ២៩នាក់ខាងលើនេះ បានកំពុងតែបំពេញការងារ នៅក្នុងការដ្ឋានជីករ៉ែ បន្ទាប់មក ដំបូល របស់ការដ្ឋាន បានធ្លាក់សង្កត់ ជាប់តែម្តង។ ការដ្ឋានរករ៉ែខាងលើនេះ ស្ថិតនៅ ក្រុង បៅតៃ នៃខេត្តសានទុង ហើយហេតុការណ៍ នោះវិញ បានកើតឡើងកាលពីវេលាម៉ោង ៧ និង ៥៦នាទីព្រឹកថ្ងៃសុក្រ។

ក្រុមសង្គ្រោះ បានព្យាយាមទាញយកមនុស្ស ៦នាក់ចេញពី ក្រោមដី ដោយឡែក មនុស្ស ១៩នាក់ផ្សេងទៀត នៅតែបន្តជាប់ខ្លួននៅឡើយ។ ការដ្ឋានរករ៉ែនេះ ជាកម្មសិទ្ធិរបស់ក្រុម ហ៊ុន យូរ៉ុង ហើយបន្ទាប់ពីជួបគ្រោះថ្នាក់ ប៉ូលិស បាន និង កំពុងតាមដានលើករណីនេះផងដែរ៕

កម្មករ ២៩ នាក់ទៀត ជាប់ខ្លួន ក្រោមដំបូលបាក់ នៅការដ្ឋាន រុករករ៉ែចិន