វិធី 2 អាច​ជួយ​អ្នក​ប្រើ​បិទ​មិន​ឲ្យ​ផ្ទៃ Homescreen ក្រឡាប់​នៅ​ពេល​ប្រើប្រាស់!

សម្រាប់មិត្តអ្នកអាន ដែលកំពុងតែ ប្រើប្រាស់ iPhone 6 Plus ឬ iPhone 6s Plus នោះ ហើយមិន ចង់ឲ្យផ្ទៃ Homescreen ក្រឡាប់នោះ អ្នកអាចសាក ធ្វើតាម យើងបាន ដោយវិធី ងាយៗទាំង 2 នៅខាង ក្រោមនេះ។

វិធី 2 អាច​ជួយ​អ្នក​ប្រើ​បិទ​មិន​ឲ្យ​ផ្ទៃ Homescreen ក្រឡាប់​នៅ​ពេល​ប្រើប្រាស់!

វិធីទី 1 អ្នកអាចចូល ទៅកាន់ Control Center ហើយ បើកដំនើរការ មុខងារ Lock Rotation ដូចនេះរាល់ ផ្ទៃកម្មវិធី, ផ្ទៃ Homescreen និងមិនអាច ក្រឡាប់បាន នោះទេ តែវីធីទី 2 នេះ អ្នកគ្រាន់ តែដំឡើង tweak មួយ ឈ្មោះ Nuus ពេលនោះ វានឹងធ្វើ ឲ្យផ្ទៃ Homescreen មិនក្រឡាប់ តែមួយគត់ ទោះបីជាអ្នក មិនដំនើរការ ឬដំនើរការ មុខងារ Lock Rotation ក៏ដោយ។

ដើម្បីដំឡើង Theme មួយនេះអ្នកត្រូវធ្វើតាមការណែនាំខាងក្រោម៖

  • ចូលទៅកាន់ Cydia បន្ទាប់មកចូល ទៅកន្លែង Search រួចវាយ ពាក្យថា Nuus ហើយធ្វើការ ដំឡើង។
  • បន្ទាប់ពីដំឡើងរួច​ Tweak នេះនឹងដំនើរការ ដោយស្វ័យប្រវត្តិ ហើយអ្នកអាច អនុវត្ត បានតាមការ រៀបរាប់នៅ ខាងលើ

វិធី 2 អាច​ជួយ​អ្នក​ប្រើ​បិទ​មិន​ឲ្យ​ផ្ទៃ Homescreen ក្រឡាប់​នៅ​ពេល​ប្រើប្រាស់!

បញ្ជាក់ថា ៖ អ្នកត្រូវធ្វើការដំឡើង និងធ្វើតាមការ ណែនាំ ខាងលើ ឲ្យបាន ត្រឹមត្រូវ បើសិនជា អ្នកធ្វើខុស ពីការបង្ហាញ ខាងលើ ឬជួបបញ្ហា ជាយថាហេតុ ដែលកើតឡើង ដោយការ ច្រលំរបស់អ្នក យើងមិនទទួល ខុសត្រូវជា ដាច់ខាត។

វីធីទាំង 2 នេះ មានគោលបំណង ប្រើប្រាស់ តែមួយ ប៉ុន្តែវាមាន អត្ថប្រយោជន៍ របស់វា តាមតម្រូវការ របស់អ្នក ប្រើប្រាស់ ដូចនេះខ្លួន អ្នកជាអ្នក ប្រើប្រាស់ អ្នកអាច ជ្រើសរើសបានដោយ ឯងផ្ទាល់។

  • ដោយ: Hong
  • 3:05 PM, 25 December
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ