ការ​មាន​ផ្ទៃពោះ នៅ​សប្តាហ៍​ទី ៣៣

ការ​មាន​ផ្ទៃពោះ នៅ​សប្តាហ៍​ទី ៣៣

​សប្តាហ៍​នេះ កូន​មាន​ទម្ងន់​លើស ១,៨ គីឡូក្រាម​បន្តិច និង​ប្រវែង​ខ្លួន ៤៣ សង់ទីម៉ែត្រ (​ប្រហែល​ប៉ុន​ផ្លែ​ម្នាស់​)​។ ស្បែក​ជ្រីវជ្រួញ​របស់គេ បាត់​ទៅ​វិញ​យ៉ាង​លឿន​។ រីឯ​រូបរាង​វិញ ដូច​មនុស្ស​ពិភព​ផ្កាយ និង​មាន​គ្រោងឆ្អឹង​យ៉ាងរឹងមាំ​។ ឆ្អឹង​លលាដ៍​មិនទាន់​ជាប់​គ្នា​នៅឡើយ​ទេ ដែល​វា​ជា​ហេតុ​អាច​ធ្វើឲ្យ​វា គងលើគ្នា​បន្តិចបន្តួច ដើម្បី​ងាយស្រួល​ក្នុងការ​សម្រាល (​សម្ពាធ​នៅលើ​ក្បាល ក្នុងពេល​សម្រាល មាន​លក្ខណៈ​ខ្លាំងក្លា​ណាស់ ដែល​ធ្វើឲ្យ​ទារក​ជាច្រើន កើត​មក​មាន​ក្បាល​ដូចជា​កោន​សាជី​អញ្ចឹង​)​។ ឆ្អឹង​ទាំងនេះ​មិនទាន់​ភ្ជាប់​គ្នា​ទាំងអស់​នោះ​ទេ រហូត​ដល់​ពួកគេ​ពេញវ័យ ដូច្នេះ ហើយ​ពួកគេ​អាច​លូតលាស់​ខួរក្បាល និង​ជាលិកា​ផ្សេងៗ​ទៀត ក្នុង​ពេល​នៅ​ជា​ទារក និង​កូនក្មេង​។

​អ្នក​ប្រហែលជា​មាន​អារម្មណ៍​ឈឺចាប់​មួយចំនួន និង​ស្ពឹក​ម្រាមដៃ កដៃ និង​ប្រអប់ដៃ​។ វា​មិន​ខុសគ្នា​នឹង​ជាលិកា​ផ្សេងៗ​ទៀត ក្នុង​រាងកាយ​អ្នក​ទេ គឺ​កដៃ​អាច​នៅ​មាន​ជាតិ​ទឹក​ចេញមក ដែល​ជាហេតុ​នាំ​ឲ្យ​កើន​សម្ពាធ​កាន់តែច្រើន ក្នុង​បំពង់​ក​ដៃ Carpal Tunnel នាំ​ឲ្យ​សរសៃប្រសាទ ដែល​រត់​ក្នុង​បំពង់​នេះ ប្រហែលជា​ត្រូវ​សង្កត់ បង្ក​ជា​ការ​ស្ពឹក ឈឺ​ឈៀបៗ មាន​អារម្មណ៍​ក្រហាយៗ ឬ​ឈឺ​ខ្ទោកៗ​។ ចូរ​ព្យាយាម​ពាក់​ស្រោប​ដៃ​អប​សន្លាក់ឆ្អឹង ដើម្បី​រក្សា​លំនឹង​កដៃ ឬ​ដាក់​ដៃ​គង​លើ​ខ្នើយ​ពេល​គេង​។ បើសិន​ការងារ​របស់​អ្នក ទាមទារ​ឲ្យធ្វើ​ចលនា​ដៃ​ច្រើនដង (​ដូចជា​វាយ​កុំព្យូទ័រ​) ចូរ​ចាំ​ថា ត្រូវតែ​ពត់​ប្រអប់​ដៃ នៅពេល​សម្រាក (​គួរតែ​ធ្វើ​ជា​ញឹកញាប់​)​។ ស្ត្រី​ជា​ច្រើន​នៅតែ​មាន​អារម្មណ៍​ថា ខ្លួន​ឯង​នៅ​តែ​សិច​ស៊ី​ដដែល ហើយប្តី​ពួកគេ ច្រើន​តែ​យល់​ស្រប​អំពី​រឿង​នេះ​។ អ្នក​ប្រហែលជា​ត្រូវ​ការផ្លាស់ប្តូរ​រឿង​មួយចំនួន ប៉ុន្តែ ស្ត្រី​ភាគច្រើន​នៅតែ​អាច​រួម​ភេទ​បាន ក្នុងពេល​មាន​ផ្ទៃពោះ​ដដែល លុះត្រាតែ​មាន​ការ​បែក​ទឹក​ភ្លោះ ឬ​ចាប់ផ្តើម​សម្រាល​។

​សកម្មភាព​ដែល​ត្រូវធ្វើ នៅ​សប្តាហ៍​នេះ​
​បោក​សម្លៀក​បំពាក់​កូន និង​បត់​វាឲ្យ​ស្អាត​។ អ្នក​ដឹង​ទេ​ថា សម្លៀក​បំពាក់​ដែល​អ្នកទិញ ឬ​គេ​ឲ្យ​ទាំងអស់នោះ សុទ្ធ​តែ​គួរ​ឲ្យ​ស្រឡាញ់​ខ្លាំងណាស់ តែ​វា​អាច​ជាប់​មេរោគ ឬ​ធ្វើ​ឲ្យ​កូន​អា​លែ​ក​ស៊ី​បាន​។ អ្នក​គួរតែ​លៀង​សម្អាត​រាល់​អ្វីៗ ដែល​អាច​ធ្វើឲ្យ​រលាក​ស្បែក​កូន​របស់​អ្នក​បាន​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី25  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។