គ្រាន់​តែ​២យប់​២ថ្ងៃ ប៉ូលិស​ឃាត់​ជន​ពាក់​ព័ន្ធ​គ្រឿង​ញៀន​៤២​នាក់ និង​សារ​ធាតុ​ញៀន​៥០០​កញ្ចប់​

រាជធានី​ភ្នំពេញ ៖ នគរបាល​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២៥ ធ្នូ ២០១៥ បាន​បង្ហាញមុខ​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​ចំនួន​​៤២​នាក់ និង​សារធាតុ​ញៀន​ជាង​៥០០​កញ្ចប់ ក្រោយ​បើក​ប្រតិបត្តិការ​បង្ក្រាប​រយៈពេល​២​យប់​២​ថ្ងៃ ។

លោកស្នងការ​រង ប៊​ន សំអាត បានឱ្យ​ដឹង​ថា ក្រុម​ជនសង្ស័យ​ទាំង​៤២​នាក់​នេះ ជា​ជន​ប្រើប្រាស់​គ្រឿងញៀន​សកម្ម ដែល​តែងតែ​ធ្វើ​សកម្មភាព​លួច ឆក់ ប្លន់ គាស់​ផ្ទះ សុទ្ធតែ​ប្រើ​ដាវ​សា​មូ​រ៉ៃ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យ ខ្លាច​នៅ​តាម​ផ្លូវ​សាធារណៈ ផ្លូវលំ ផ្លូវ​តូច និង​ទីកន្លែង​ស្ងាត់ ។