បំពុលបរិយាកាស​នៅ​ចិន​ទីក្រុង​យ៉ាងតិច​10 ប្រកាស​អាសន្ន​ពណ៌​ក្រហម

ទីក្រុង​ចិន​យ៉ាងតិច​១០​និង​ខេត្ត​មួយ​ទាំងមូល​កាលពី​ថ្ងៃ​ទី​២៤ ធ្នូ បាន​ចេញ​ការ​ប្រកាស​អាសន្ន​ពណ៌​ក្រហម​ជា​ការ​ប្រកាស​អាសន្ន​កម្រិត​ខ្ពស់​បំផុត​ចំពោះ​ការ​បំពុល​បរិយា​កាស ខណៈ​ដែល​ផ្នែក​មួយ​យ៉ាង​ធំ​នៃ​ប្រទេស​កំពុង​ជួប​ប្រទះ និង​អ័ព្ទ ពុល​យ៉ាង​ក្រាស់​ជា​លើក​ទី​៤ រយៈពេល​តែ​១​ខែ ។

មាន​ប្រជាជន​ជិត​៩៦​លាន​នាក់ ខេត្ត​សាន​ដុ​ង ស្ថិត​នៅ​ចន្លោះ​ក្រុង​ប៉េ​កាំ​ង​និង​ក្រុង​សៀង​ហៃ​ចាប់តាំងពី​ថ្ងៃ​ទី​២៣ ធ្នូ មក​ចេញ​ការ​ប្រកាស​អាសន្ន​ពណ៌​ក្រហម​ទូ​ទាំង​ខេត្ត​ជា​លើក​ដំបូង ។ ចំណែក​ទីក្រុង​យ៉ាងតិច​១០​ក៏​ចេញ​ការ​ប្រកាស​អាសន្ន​ពណ៌​ក្រហម​ពី​អ័ព្ទ​ពុល​យ៉ាង​ក្រាស់​គ្របដណ្តប់​លើ​បណ្តា​តំបន់​ភាគ​ខាងជើង ភាគ​ឦសាន និង​ភាគ​កណ្តាល​ចិន ។ ក្នុង​ចំណោម​ទីក្រុង​ទាំងនោះ​មាន​ទីក្រុង XINXIANG ខេត្ត​ហ៊ឺណា​ន់ ដែល​អ័ព្ទ​ពុល​មាន​យ៉ាង​ក្រាស់​គ្រោះថ្នាក់​ដល់​សុខភាព ព្រោះ​វា​អាច​ចូល​យ៉ាង​ជ្រៅ​ក្នុង​សួត ។

ចំណែក​ក្រុង​ប៉េ​កាំ​ង​បាន​ចេញ​ការ​ប្រកាស​អាសន្ន​ពណ៌​ក្រហម​ពី​អ័ព្ទ​ពុល​តាំងពី​ដើមខែ​ធ្នូ​មក មុន​ពេល​ដក​ចេញ​វិញ​កាលពី​ស​ប្តា​ហ៍​មុន​ដោយ​អនុម័ត​វិធានការ​ពិសេស​នានា​នៃ​ការ​រិ​ត​ត្បិត ចរាច​ចរណ៍​ហើយ​បិទ​រោងចក្រ​ទាំងឡាយ​ប៉ុនប៉ង​កម្ចាត់​ផ្សែង​អ័ព្ទ ៕